រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៥ មករា ឆ្នាំ២០២១ សមត្ថកិច្ចចម្រុះបានចុះត្រួតពិនិត្យទីតាំងឃ្លាំងនាំចូលស្តុកចែកចាយគ្រឿងសម្អាងក្លែងក្លាយ និងសម្ភារបរិក្ខារពេទ្យគ្មានច្បាប់អនុញ្ញាតមួយកន្លែង នៅចំណុចឃ្លាំងគ្មានលេខ ផ្លូវ៦៤៧ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងឃ្លាំងខាងលើនេះ សមត្ថកិច្ចចម្រុះបានរកឃើញសាប៊ូចម្រុះម៉ាកចំនួន១២៤កេស ស្មើនឹង២៧៨៩គីឡូក្រាម ទឹកលាងក្រចកចំនួន៥៥កេស ស្មើនឹង១៥៧៥គីឡូក្រាម ម៉ាសចំនួន១៨០០ប្រអប់ និងម្ជុលជ័រចាក់សេរ៉ូមចំនួន១០០០ដើម ។
លោកមុត តារា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានសម្រេចឱ្យសមត្ថកិច្ចចម្រុះឃាត់ទុកសម្ភារទាំងអស់នៅក្នុងឃ្លាំងជាបណ្តោះអាសន្ន និងបិទផ្លុំបេទីតាំងខាងលើ ហើយបាននាំតំណាងម្ចាស់ទីតាំងខាងលើមកនាយកដ្ឋានដើម្បីសួរនាំបន្តតាមនីតិវិធី ៕






<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ