រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានធ្វើការឃាត់ខ្លួននឹងបញ្ជូននាយកគ្រប់គ្រងក្រុមហ៊ុនមួយទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធលើបណ្តឹងរបស់ថៅកែជនជាតិចិន៣នាក់ ក្នុងសំណុំរឿងស៊ីដាច់ប្រាក់៧៦ម៉ឺនដុល្លារអាមេរិកដែលយកទៅរត់ការឲ្យចូលសញ្ជាតិខ្មែរមិនបានសម្រេច ។
ជនជាប់សង្ស័យរូបនោះឈ្មោះ ស៊ិន ដាវុធ ភេទប្រុស អាយុ៤៦ ឆ្នាំ មានទីលំនៅផ្ទះលេខB១០ ផ្លូវលំ ភូមិបឹងឈូក ក្នុងសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ ជានាយកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន «ហ្គោលវែល» ។ ប្រភពព័ត៌មាននៅសាលាដំបូងរាជធានីភ្នំពេញ ត្រូវបានបង្ហើបឲ្យដឹងថា សមត្ថកិច្ចបានអនុវត្តតាមការដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះសុិន ដាវុធ យកជូនលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដើម្បីធ្វើការសាកសួរជុំវិញពាក្យបណ្តឹងរបស់ថៅកែចិន៣នាក់នោះ ។
តាមពាក្យបណ្តឹងបានឲ្យដឹងថា កាលពីអំឡុងខែសីហា ឆ្នាំ២០១៩ ថៅកែចិនម្នាក់ជានាយកក្រុមហ៊ុន បានពឹងពាក់ឲ្យឈ្មោះ សុិន ដាវុធ ដែលជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ហ្គោលវែល ឲ្យជួយរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរ ចំពោះជនជាតិចិន៣ នាក់ ក្នុងមានប្រុស២នាក់នឹងស្ត្រីម្នាក់ ជាក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុននោះ ។ បន្ទាប់មកឈ្មោះ សុិន ដាវុធ បានតម្រូវឲ្យថៅកែចិន ប្រគល់ប្រាក់ចំនួន៧៦មុឺនដុល្លារអាមេរិក មកឲ្យគេ(ស៊ិន ដាវុធ)ដើម្បីយកទៅរត់ការដាក់ពាក្យសុំចូលសញ្ជាតិខ្មែរនោះ ហើយបានសន្យាជាមួយគ្នាថា ក្នុងរយៈពេល៩០ថ្ងៃ ទើបចេញលទ្ធផល ។ ពេលនិយាយត្រូវរ៉ូវគ្នាហើយថៅកែចិនជា (នាយកក្រុមហ៊ុន) បានប្រគល់សែក១០ សន្លឹករបស់ធនាគារសហពាណិជ្ជ.ក.អ មានទឹកប្រាក់សុរបចំនួន៧៦ មុឺនដុល្លារអាមេរិកឲ្យទៅឈ្មោះ សុិន
ដាវុធ ដើម្បីធ្វើកិច្ចការងារនេះ ។
លុះដល់ថ្ងៃកំណត់ស្រាប់តែមិនឃើញមានការកោះហៅ ពីស្ថាប័នពាក់ពន្ធ ដើម្បីទៅស្បថប្រកាសចូលសញ្ជាតិតាមបែបបទរដ្ឋបាលដែលធ្លាប់ធ្វើកន្លងមកនោះទេ ដោយសារតែមូលហេតុផលយ៉ាងដូច្នេះហើយ ទើបដើមបណ្តឹងបានទាក់ទងទៅឈ្មោះ សុិន ដាវុធ តែជននេះបានគេចវេស នឹងមិនបានជួយចចារគ្នាដូចពេលទទួ លយកប្រាក់នោះទេ ថែមទាំងព្យាមគេខ្លួនទៀតផង ។ លុះដល់ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២០ នាយកក្រុមហ៊ុនបានតាមរកឃើញឈ្មោះ សុិន ដាវុធ ហើយពេលនោះឈ្មោះ សុិន ដាវុធ បាននិយាយថា ខ្លួនមិនបានយកប្រាក់នោះទៅរត់ការចូលសញ្ជាតិខ្មែរទេ គឺយកទៅប្រើប្រាស់ការងារភ្ទាល់ខ្លួន តែឈ្មោះ ស៊ិន ដាវុធ បានសន្យាថានឹងសងប្រាក់នោះទាំងអស់វិញ ហើយរហូតមកដ ល់ថ្ងៃចាប់ខ្លួននេះ ។
ដើម្បីសារតែមានរឿងដូច្នេះហើយទើបនាយកក្រុមហ៊ុន(ថៅកែចិន)បានពឹងពាក់មេធាវីការពារក្តីដោយអាណត្តិគឺលោក លី តៃសេង ដើម្បីប្តឹងជនសង្ស័យឈ្មោះ ស៊ិន ដាវុធ នាយកគ្រប់គ្រងក្រុមហ៊ុននោះតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួង ឃាត់ខ្លួនជនសង្ស័យនាំយកទៅសាកសួរ តែជនសង្ស័យនៅមិនព្រមសងប្រាក់ទៅដើមបណ្តឹង ទើបសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
ចែករំលែកព័តមាននេះ