ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដឹងពីករណីឆ្មា​ខាំ​តែ​ជា​សះ​ដោយ​គ្រូ​ខ្មែរ តើថ្ងៃមុខនឹង​រើ​អា​កា​រៈ​បែប​ណាទៀតទេ​?​​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ទោះបីជា​បែប​ណា ការ​ធូ​រស្រាល​នេះ​មិនដឹង​ថា​ អាកា​រៈ​ជំងឺ​ឆ្កែឆ្កួត​នេះ​និង​វិ​វត្ត​ទៅ​ជា​បែប​ណា​ទៀត​នោះ​ទេ នៅ​ពេល​ក្រោយ​នេះ ដែល​គួរតែ​គ្រូពេទ្យ​ទីនោះ​ជួយ​បញ្ជូន​គ្រួសារ​នេះ​បន្ត​ផង ព្រោះ​ពួក​គេ​គ្មាន​លទ្ធភាព​ទេ ។ សូមបញ្ជាក់ថា…

ខេត្តបន្ទាយមានជ័យ ៖ ទោះបីជា​បែប​ណា ការ​ធូ​រស្រាល​នេះ​មិនដឹង​ថា​ អាកា​រៈ​ជំងឺ​ឆ្កែឆ្កួត​នេះ​និង​វិ​វត្ត​ទៅ​ជា​បែប​ណា​ទៀត​នោះ​ទេ នៅ​ពេល​ក្រោយ​នេះ ដែល​គួរតែ​គ្រូពេទ្យ​ទីនោះ​ជួយ​បញ្ជូន​គ្រួសារ​នេះ​បន្ត​ផង ព្រោះ​ពួក​គេ​គ្មាន​លទ្ធភាព​ទេ ។

សូមបញ្ជាក់ថា យុវតី​ម្នាក់​ក្រោយ​ពេល​សត្វ​ឆ្មា​ខាំ​ជើង​ជាង​២​ខែ​មក​ហើយ ស្រាប់តែ​មាន​អាកា​រៈ​ដូច​ឆ្មា មាន​ចរិត​ដូច​ឆ្មា​ដេញ​ខាំ​គេឯង ទើប​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មង្គលបុរី តែ​ពេទ្យ​មិន​ហ៊ាន​ទទួល ក៏​ឱ្យមក​ផ្ទះ​វិញ ។ យុវតី​រូប​នេះ​រស់នៅ​ភូមិ​គាប​លើ សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ។

អ្នកស្រី អូន ជ្រាប អាយុ​៤០​ឆ្នាំ មាន​មុខរបរ​ជាងកាត់ដេរ និង​ជា​ម្តាយ​យុវតី​រូប​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​កាល​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​ថា កូនស្រី​គាត់​បាន​ទៅ​ចូលរួម​ពិធី​ហូប​ចុក​ជាមួយ​មិត្តភក្តិ ស្រាប់តែ​គេ​ឃើញ​កូនស្រី មាន​អាកា​រៈ​ដេញ​ខាំ​គេឯង​ដូច​សត្វ​ឆ្មា ក៏​ត្រូវ​ឪពុក​មិត្តភក្តិ​ដឹក​នាង​មក​ផ្ទះ ។ ពេល​ឃើញ​សភាព​ធ្ងន់ធ្ងរ​បែប​នេះ​គាត់​ជា​ឪពុក​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​២​កន្លែង​ត្រូវ​បាន​គ្រូពេទ្យ​មិន​ទទួល ក្រោយ​សួរនាំ​និង​ឃើញ​អាកា​រៈ​ដូច​ឆ្មា​ឆ្កួត​ខាំ​ក៏​បាន​នាំ​មក​ផ្ទះ​វិញ​ឱ្យ​គ្រូខ្មែរ​ក្នុងភូមិ​មើល​ក៏​ដេក​លក់​ទៅ ។

ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់​ថា កូន​ស្ត្រី​មានឈ្មោះ សៅ វ​ណ្ណា​រី អាយុ​២០​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ​កូន​គាត់​រៀន​ថ្នាក់​ទី​១២ ។ គាត់​ថា ត្រូវ​ឆ្មា​ខាំ​រយៈពេល​ជាង​២​ខែ​មក​ហើយ ជា​ឆ្មា​របស់​ជីដូន​ច​ញ្ចឹ​ម មាន​ពណ៌​ប្រផេះ ខាំ​ក្នុង​ចំណោម​ឆ្មា​៣​ទៅ​៤​ក្បាល​ដែល​ចេញ​ចូល​ផ្ទះ ហើយ​កូនស្រី​ដើរ​ជាន់​វា​ក៏​ខាំ​ចំ​ខ្នងជើង​ខាងឆ្វេង​មុត​២​ចង្កូម​បណ្តាល​ឱ្យ​ហូរ​ឈាម ។ គាត់​ថា ភ្លាម​ៗ​មិន​បាន​យក​នាង​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​ឆ្កែ​ឆ្ងួ​ត​ឡើយ ។

នេះ​ជា​ការ​ឆក​ល្វែង​គួរ​ឱ្យ​សោកស្តាយ ដោយ​ទុក​រហូត​ជាង​២​ខែ ទើប​កូនស្រី​មាន​អាកា​រៈ​ដេញ​ខាំ​មិត្តភក្តិ ទើបត្រូវ​សាច់ញាតិ​ជួយ​នាំ​យក​មក​ដល់​ផ្ទះ ។ ដោយ​សភាព​ជំងឺ​នេះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ក៏​ដឹក​ទៅ​មន្ទីរពេទ្យ តែ​ដោយសារ​តែ​ជំំ​ងឺ​ឆ្កែឆ្កួត​ហួស​ពី​១​ស​ប្តា​ហ៍​ពិបាក​សង្គ្រោះ ពេទ្យ​មិន​ទទួល តែ​បាន​ណែនាំ​ឱ្យ​ដឹក​ទៅ​ពេទ្យ​ខេត្តបាត់ដំបង​ទើប​មាន​លទ្ធភាព​ជួយ​បាន ។

ស្ត្រី​ជា​ម្តាយ​បាន​បញ្ជាក់​ថា ព្រោះតែ​ជីវភាព​ខ្វះខាត​គ្មាន​លទ្ធភាព​យក​កូនស្រី​ទៅ​ព្យាបាល​ពេទ្យ​ខេត្តបាត់ដំបង​ទេ ព្រោះ​គ្មាន​ប្រាក់​ធ្វើ​សោហ៊ុយ ។ គ្រួសារ​នាង​ឪពុក​ឈ្មោះ សួង សើម អាយុ​៤០​ឆ្នាំ ជា​កម្មករ​សំណង់ ឯ​ម្តាយ​ជាងកាត់ដេរ ដែល​មានកូន​ក្នុង​បន្ទុក​៤​នាក់ ស្រី​៣​នាក់​នាង​ជា​កូន​ទី​៣ ។

តាម​ការ​ណែនាំ​ពី​អ្នក​រស់នៅ​ក្បែរ​ខាង​អាណិតអាសូរ ក៏​បាន​ប្រាប់​ឱ្យ​នាំ​កូន​ទៅ​ឱ្យ​គ្រូពេទ្យ​ពិនិត្យ​ម្តងទៀត​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១ ។ តែ​ពេល​ទៅ​ជួប​ហើយ​គ្រួ​ពេទ្យ​និយាយ​ដដែល​ថាឱ្យ​ទៅ​ពេទ្យ​បាត់ដំបង​ទៅ គាត់​ក៏​នាំ​កូនស្រី​មក​ផ្ទះ​វិញ ព្រោះ​គ្មាន​លទ្ធភាព ។ បន្ទាប់​មក​ដោយ​ឃើញ​កូនស្រី​មាន​អាកា​រៈ​ធម្មតា​វិញ ក្រោយ​ពី​អស់ជម្រើស​ក៏​រក​គ្រូខ្មែរ​មក​ស្តោះផ្លុំ​ផ្សងសំណាង​ទៅ ។

លោក​វេជ្ជបណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២១​ថា​៖​នៅ​ពេល​មាន​អ្នក​ដែល​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​ចាំបាច់​ត្រូវ​នាំ​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ភ្លាម​ៗ​មិន​អាច​ទុក​លើស​ពី​១​ស​ប្តា​ហ៍​បាន​ឡើយ ។ ហើយ​ត្រូវ​តាមដាន​សកម្មភាព​ឆ្កែ​ឬ​ឆ្មា​ដែល​ខាំ បើសិនជា​អត់​មាន​បែកពពុះមាត់​ឬ​ឆ្កួត​ទេ​នោះ មនុស្ស​ក៏​មិន​មាន​បញ្ហា​ដែរ ។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា បើសិនជា​ឆ្កែ​ឬ​ឆ្មា​ដែល​ខាំ​ហើយ​មិន​បាន​ចាក់​វ៉ាក់សាំង​ការពារ​ឆ្កែឆ្កួត​ទេ​នោះ បើសិនជា​អ្នក​ដែល​ត្រូវ​ឆ្កែ​ឬ​ឆ្មា​ខាំ​មាន​អាកា​រៈ សកម្មភាព​ដូច​សត្វ​ឆ្កែ​ឬ​ឆ្មា​នោះ ហើយ​មាន​បែកពពុះមាត់​រក​ខាំ​គេឯង​និង​ខ្លាច​ទឹក ខ្លាច​ខ្យល់ ខ្លាច​ពន្លឺ​ថ្ងៃ ពិតជា​ឆ្លង​មេរោគ​ឆ្កែ​ឆ្ងួ​ត​ហើយ គ្រូពេទ្យ​គ្មាន​លទ្ធភាព​ជួយ​សង្គ្រោះ​បាន​ឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ