ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ អ៊ួ​ន បឋម ហៅ​សាយ​ដែល​ល្បី​លើ​ហ្វេ​ស​ប៊ុ​ក​ទទួល​ពានរង្វាន់​ហើយពី​ការ​លះបង់​របស់​ខ្លួន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០២១ មុន​នេះ សមាគម​អន្តរជាតិ​យុវជន​និង​សិស្ស​និស្សិត ដើម្បី​សន្តិភាព ដែល​ហៅ​កាត់​ថា អាយ​អេ​វ៉ា​យ​អេស​ភី…

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៦ មក​រា ឆ្នាំ​២០២១ មុន​នេះ សមាគម​អន្តរជាតិ​យុវជន​និង​សិស្ស​និស្សិត ដើម្បី​សន្តិភាព ដែល​ហៅ​កាត់​ថា អាយ​អេ​វ៉ា​យ​អេស​ភី (IAYSP) ដែល​ជា​សមាគម​អន្តរជាតិ​ដែល​មាន​សមាជិក​ជាង​៥០​ប្រទេស នៅ​ទូ​ទាំង​សកលលោក ក្រោម​ការ​បង្កើត​ឡើង ដោយ​លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូ​ន (​អ្នក​ម្តាយ​សន្តិភាព​) កាល​ឆ្នាំ​២០១៧ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​ប្រគល់​ពានរង្វាន់​ជូន​កីឡាករ អ៊ួ​ន បឋម ហៅ​សាយ ជា​ផ្លូវការ​ហើយ ជា​ថ្នូរ​នឹង​ការ​លះបង់​របស់​លោក ដើម្បី​កុមារ​កម្ពុជា ។

ការ​ប្រគល់​ជូន​នេះ គឺ​ដោយសារ​តែ​កាលពីដើម​ខែមករា ឆ្នាំ​២០២១ គណៈ​ក​ម្មា​ការ​រៀបចំ​ពានរង្វាន់​វីរ​យុវជន ឆ្នាំ​២០២០ បាន​ធ្វើការ​វាយតម្លៃ និង​ជ្រើសរើស​លោក អ៊ួ​ន បឋម (​សាយ​) ជា​បុគ្គល​ដែល​មានគុណ​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​នូវ​ពានរង្វាន់​មួយ​នេះ ។

លោក អ៊ួ​ន បឋម (​សាយ​) គឺជា​សិល្បៈករ​មួយ​រូប​ដែល​ត្រូវ​បាន​មហាជន​ទទួលស្គាល់​គ្រប់​ស្រទាប់វណ្ណៈ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​លោក សាយ បាន​បង្កើត​នូវ​កម្មវិធី​រៃ​អង្គាស​សប្បុរសធម៌​ក្រោម​ប្រធានបទ​រត់ ដើម្បី​សប្បុរសធម៌​ជាមួយ​សាយ ដើម្បី​ស្វែងរក​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ ។ ក្នុង​កម្មវិធី​រត់​ដើម្បី​សប្បុរសធម៌​នេះ លោក​បាន​ចំណាយពេល​របស់​លោក​ចំនួន​៩៩​ថ្ងៃ រត់​ឆ្លងកាត់​ចំនួន​២១ រាជធានី​-​ខេត្ត នៅ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​កម្មវិធី​សប្បុរសធម៌​នេះ​បាន​រៃ​អង្គាស​ថវិកា​បាន​ប្រមាណ​ជាង​៥០​ម៉ឺន​ដុ​លា្ល​រ​សហរដ្ឋអាមេរិក ។

សមាគម​អន្តរជាតិ​យុវជន និង​សិស្ស​និស្សិត ដើម្បី​សន្តិភាព បាន​រៀបចំ​កម្មវិធី​ប្រគល់​ពានរង្វាន់ វីរ​យុវជន ឆ្នាំ​២០២០ ជូន​ទៅ​កាន់​លោក​សាយ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​២ ៖០០ ដល់​ម៉ោង ៣៖៣០ នាទី​រសៀល នៅ​សណ្ឋាគារ អេ​មី​អន​ភ្នំពេញ ដោយ​មាន​អ្នកចូលរួម​ធ្វើ​ជា​សាក្សី​កុះករ​។ នៅ​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​នេះ ក៏​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ភ្ញៀវ​កិត្តិយស​ជាតិ និង​អន្តជាតិ​សំខាន់​ៗ​ប្រមាណ​ជាង ៤០​រូប​ផង​ដែរ ។

សមាគម​អន្តរជាតិ​យុវជន និង​សិស្ស​និស្សិត ដើម្បី​សន្តិភាព សង្ឃឹម​យ៉ាង​មុតមាំ​ថា យុវជន​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ទូ​ទាំង​សកលលោក​អាច​យក​គំរូ តាម​លោក អ៊ួ​ន បឋម (​សាយ​) ដែល​នឹង​ធ្វើការ​ចាប់ផ្តើម​បង្កើត​នូវ​សកម្មភាព​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ចំណែក​ក្នុង​កិច្ច​ការងារ​សង្គម​ជាតិ និង​សកលលោក ដែល​ធ្វើការ​គាំទ្រ​នូវ​គោលដៅ​អភិ​វ​ឌ្ឈ​ន៍​ប្រកបដោយ​ចរី​ភាព​របស់​អង្គការសហប្រជាជាតិ ។

សមាគម​នេះ មាន​បេសកកម្ម បង្កើត​នូវ​សន្តិភាព​ពិភពលោក​តាម​រយៈ​ការ​លើកកម្ពស់​ដល់​យុវជន​និង​សិស្ស​និស្សិត​ឱ្យ​ក្លាយជា​ពលរដ្ឋ​សកល​តាម​រយៈ ការ​អប់រំ​ចរិតលក្ខណៈ និង​ការ​បង្កើត​គម្រោង​សន្តិភាព​ដែល​គាំទ្រ​ដល់​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ ។

លោកស្រី​បណ្ឌិត ហាក់ ចា ហាន់ មូ​ន ដែល​ជា​ស្ថា​និក​នៃ​សមាគម​អន្តរជាតិ​នេះ បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា កាលពី​ឆ្នាំ​២០១៩ ដើម្បី​ចូលរួម​កម្មវិធី​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១៩ ដែល​សហការ​រៀបចំ​ដោយ សហព័ន្ធ​សន្តិភាព​សកល (UPF) ជាមួយ​និង​រាជរដ្ឋាភិបាល​កម្ពុជា ។ នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ា​ហ្វិ​ក​ឆ្នាំ​២០១៩ លោកស្រី​បណ្ឌិត មូ​ន​សហ​ស្ថា​និក អង្គការ​សហព័ន្ធ​សន្តិភាព​សកល (UPF) បាន​ធ្វើការ​ប្រគល់​នូវ​មេដាយ​អភិបាលកិច្ច​ល្អ ជូន​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដៅ​អភិ​វ​ឌ្ឈ​ន៍​ប្រកបដោយ​ចរី​ភាព ដែល​ទទួល​បាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា និង​មានការ​ទទួលស្គាល់​ពី​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ប្រទេស និង​តំបន់ ។ ពិធី​ប្រគល់​ពាន​នេះ ក៏​បញ្ជាក់​យ៉ាង​ច្បាស់​សកម្មភាព​លះបង់​របស់​បុគ្គល​កម្ពុជា​រូប​នេះ ក៏​មានការ​ទទួលស្គាល់​ជា​អន្តរជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ