ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សណ្ឋាគារ ផ្ទះសំណាក់ខ្លះ កំពុងកាកកបដោយទទួលភ្ញៀវ​ធ្វើចក្តាឡីស័ក

3 ឆ្នាំ មុន
  • ភ្នំពេញ

មានសណ្ឋាគារមួយចំនួនតូចបានធ្វើកិច្ចសហការជាមួយក្រសួងសុខាភិបាលដើម្បីដាក់ពលរដ្ឋដែលចូលមកម្ពុជាឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតំាងរបស់ខ្លួន។ ការទទួលភ្ញៀវធ្វើ​ចត្តាឡីស័កហាក់បានផ្តល់ប្រាក់ចំណូលដល់សណ្ឋាគារឬផ្ទះសំណាក់ទំាងនោះ ខណៈដែលវិស័យទេស​ចរណ៍សឹងមិនដំណើរការដោយសារកូវីដ១៩ ហើយសណ្ឋាគារ​ជាច្រើនបិទទ្វារនោះ។ សំណាងជាបុគ្គលិកសណ្ឋាគារមួយនៅភ្នំពេញ សណ្ឋាគាររបស់គាត់បានទទួលភ្ញៀវ​ដែលចូលកមកកម្ពុជា មិនថាជាជនបរទេសឬជនជាតិខ្មែរនោះទេ ក្នុងការធ្វើ​ចក្តាឡីស័ក។ បុគ្គលិកសណ្ឋាគារផ្នែកសេវាកម្មម្នាក់នេះ និយាយថាការទទួលភ្ញៀវ​ធ្វើចត្តាឡីស័ក…

មានសណ្ឋាគារមួយចំនួនតូចបានធ្វើកិច្ចសហការជាមួយក្រសួងសុខាភិបាលដើម្បីដាក់ពលរដ្ឋដែលចូលមកម្ពុជាឲ្យធ្វើចត្តាឡីស័កនៅក្នុងទីតំាងរបស់ខ្លួន។ ការទទួលភ្ញៀវធ្វើ​ចត្តាឡីស័កហាក់បានផ្តល់ប្រាក់ចំណូលដល់សណ្ឋាគារឬផ្ទះសំណាក់ទំាងនោះ ខណៈដែលវិស័យទេស​ចរណ៍សឹងមិនដំណើរការដោយសារកូវីដ១៩ ហើយសណ្ឋាគារ​ជាច្រើនបិទទ្វារនោះ។

សំណាងជាបុគ្គលិកសណ្ឋាគារមួយនៅភ្នំពេញ សណ្ឋាគាររបស់គាត់បានទទួលភ្ញៀវ​ដែលចូលកមកកម្ពុជា មិនថាជាជនបរទេសឬជនជាតិខ្មែរនោះទេ ក្នុងការធ្វើ​ចក្តាឡីស័ក។ បុគ្គលិកសណ្ឋាគារផ្នែកសេវាកម្មម្នាក់នេះ និយាយថាការទទួលភ្ញៀវ​ធ្វើចត្តាឡីស័ក ហាក់បានកាកកបបើប្រៀបធៀបសណ្ឋគារជាច្រើនបាន​បិទទ្វារនៅក្នុងកាលៈទេសៈកូវីដ១៩រាតត្បាតជាសកលនេះ។ ​បុគ្គលិកខាងលើថាភ្ញៀវ​ធ្វើចត្តាឡីស័ក ជាភ្ញៀវស្នាក់នៅរយៈពេលវែង ម្នាក់ៗត្រូវស្នាក់នៅ១៤ថ្ងៃ ជាទម្លាប់ភ្ញៀវធម្មតាស្នាក់នៅតែមួយយប់ ឬពីរយប់ប៉ុណ្ណោះ។

ក្រសួងសុខាភិបាលបានតម្រូវឲ្យអ្នកចូលមកកម្ពុជាធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃ។ ភ្ញៀវដែលចូលមកកម្ពុជាត្រូវជ្រើសរើសកន្លែងធ្វើចត្តាឡីស័ក ក្នុងនោះពួកគេមាន​ជម្រើសរើសកន្លែងធ្វើចត្តាឡីស័កនៅសណ្ឋគារ ឬផ្ទះសំណាក់ នៅមណ្ឌលសុខភាព​ឬមន្ទីរពេទ្យ និងកន្លែងផ្សេងៗទៀតដែលអាជ្ញាធររៀបចំឲ្យមាន​ដូចជានៅ​សាលារៀនកាលពីក្នុងឆ្នាំ២០២០ ប៉ុន្តែចាប់ពីដើមឆ្នាំ២០២១មកអាជ្ញាធរក្រុងភ្នំពេញ​បានបង្កើតមណ្ឌចត្តាឡីស័ករបស់រដ្ឋមួយកន្លែង។

ក្រសួងបានតម្រូវឲ្យអ្នកចូលមកកម្ពុជាមានប្រាក់តម្កល់២ពាន់ដុល្លារ ហើយការធ្វើចត្តា​ឡីស័កនៅសណ្ឋាគារ អាចមានតម្លៃពី៣០ទៅ៧០ដុល្លារក្នុងមួយយប់ ចំណែកថ្លៃអាហារ​មួយពេល១០ដុល្លារ មានន័យថាអាហារបីពេលក្នុងមួយថ្ងៃ ភ្ញៀវត្រូវចំណាយ៣០ដុល្លារ សេវាបោកគក់និងអនាម័យក្នុងថ្ងៃ១៥ដុល្លារ សេវាសន្តិសុខ ៣ដុល្លារ ក្នុងមួយថ្ងៃហើយនៅរយៈពេល១៤ថ្ងៃភ្ញៀវ​ម្នាក់ត្រូវធ្វើតេស្តកូវីដ១៩ ចំនួន២លើក ក្នុងមួយលើកថ្លៃ១០០ដុល្លារនិងមានចំណាយ​លើសេវាដឹកជញ្ជួនពីកន្លែងស្នាក់នៅទៅកន្លែងធ្វើតេស្តនិងការចំាបាច់ផ្សេងៗទៀត។

លោកសំណាងបាននិយាយថា “តាមលោកដឹងមិនមានសណ្ឋាគារច្រើនទេ ដែលបានធ្វើកិច្ចសហការជាមួយក្រសួងសុខាភិបាល។ សណ្ឋាគារដែលទទួលភ្ញៀវធ្វើធ្វើចត្តាឡីស័កអាចរក្សាចំណួលបាននៅគ្រាលំបាកនេះ ហើយបុគ្គលិករបស់គេមិនបានកាត់បន្ថយឬបញ្ឈប់ពីការងារនោះឡើយ”។

កាលពីដើមខែមករា ឆ្នាំនេះ អាជ្ញាធររាជធានីភ្នំពេញបានសម្ពោធមណ្ឌលចត្តា​ឡីស័ករាជធានីភ្នំពេញ មានចំនួន៤អគារ ដែលក្នុងមួយអគារដាក់មនុស្សបាន១២៦នាក់ ។ មណ្ឌលចត្តាឡីស័កនេះ បានបើកដំណើរការក្រោយពីកន្លងមកភ្នំពេញបានយក​សាលារៀននិងផ្ទះសំណាក់ឬសណ្គាគារធ្វើជាកន្លែងចត្តាឡីស័ក។

ក្នុងឱកាសសម្ពោធមណ្ឌលចត្តាឡីស័យរបស់រដ្ឋនោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មណ្ឌលចត្តាឡីស័កនេះ ធ្វើឡើងដើម្បីដាក់អ្នកដំណើរដែលចូលមកព្រះរាជាណាចក្រកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរទាំងអស់នោះ ត្រូវបានចែកជាពីរប្រភេទ ពោលគឺ បើអ្នកដំណើរមានលទ្ធភាពគ្រប់គ្រាន់ ពួកគាត់អាចធ្វើចត្តាឡីស័កនៅតាមផ្ទះសំណាក់ ឬសណ្ឋាគារ។ តែបើអ្នកដំណើរមិនមានលទ្ធភាពគ្រប់គ្រាន់ទេ ពួកគាត់អាចធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីបាន ដោយមណ្ឌលនេះមិនតម្រូវអោយមានការបង់ថ្លៃសេវានោះទេ ព្រមទាំងផ្ដល់នូវអាហារហូបចុកក្នុងមួយថ្ងៃ៣ពេល ជាមួយនឹងការធ្វើតេស្តសំណាកដោយមិនអស់ប្រាក់ថែមទៀត។

អាជ្ញាធរកម្ពុជាបានកំពុងពង្រឹងការធ្វើចត្តាឡីស័កដើម្បីកុំឲ្យមានករណីនាំចូលកូវីដ១៩ពីបរទេស។ នៅតាមបន្ទាត់ព្រំដែនខ្មែរថៃ អាជ្ញាធរបានបង្កើតមណ្ឌលចត្តាឡីស័ក សម្រាប់ដាក់រាលពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃចូលកម្ពុជា។ នៅតាមបន្ទាត់ព្រំដែនអាជ្ញាធរបានយកសាលារៀនធ្វើមណ្ឌលចត្តាឡីស័ក ហើយការធ្វើចត្តាឡីស័កនៅទីនោះពលរដ្ឋមិនចំណាយថវិកាឡើយ។ រដ្ឋទទួលបន្ទុកទំាងអាហារនិងបានផ្តល់ប្រាក់ឧបត្ថម្ភ២ម៉ឺនរៀលក្នុងមួយថ្ងៃទៀតផង​​។

មកដល់​ ថ្ងៃទី ២៧ មករា​ ២០២១​កម្ពុជាបានរកឃើញករណីកូវីដ១៩ចំនួន៤៦០នាក់ នៅក្នុងនោះ អ្នកកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យមានចំនួន៣៧នាក់ ខណៈដែលមនុស្ស ៤២៣នាក់បានជាសះស្បើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ