ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​កាន់​កាំបិត​ស្រែក​ឡូឡា​ ​អ្នក​ភូមិ​ទ្រាំលែងបាន​ព្រួត​គ្នា​កា.ប់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​សង្ស័យ​ផឹកស៊ី​ស្រវឹង​កាន់​កាំបិត​ស្រែក​ឡូឡារ​កកាប់​គេឯង​ ​ហើយ​ក៏​ត្រូវ​​អ្នក​ភូមិ​៤​ទៅ​៥​នាក់​ព្រួត​គ្នា​​វាយ​ និងកា.ប់​ទៅ​លើ​​​បុរសរូបនោះ បណ្តាល​អោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​9​នឹង​15​នាទី​យប់​ថ្ងៃ​ទី​26 ​ខែមករា​ ឆ្នាំ​2021​ តាម​បណ្តោយ​ផ្លូវ​រ៉ារ​ថភ្លើង…

រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​​សង្ស័យ​ផឹកស៊ី​ស្រវឹង​កាន់​កាំបិត​ស្រែក​ឡូឡារ​កកាប់​គេឯង​ ​ហើយ​ក៏​ត្រូវ​​អ្នក​ភូមិ​៤​ទៅ​៥​នាក់​ព្រួត​គ្នា​​វាយ​ និងកា.ប់​ទៅ​លើ​​​បុរសរូបនោះ បណ្តាល​អោយ​រង​របួសធ្ងន់​សន្លប់​ស្តូកស្តឹង​នៅ​នឹង​កន្លែង​កើតហេតុ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​9​នឹង​15​នាទី​យប់​ថ្ងៃ​ទី​26 ​ខែមករា​ ឆ្នាំ​2021​ តាម​បណ្តោយ​ផ្លូវ​រ៉ារ​ថភ្លើង ម្តុំ​​វត្ត​នាគ​វ័​ន្ត ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

​បុរសម្នាក់ដែលត្រូវរបួស​​ខាងលើ​ឈ្មោះ​មុន សំ​អុល អាយុ​​ប្រហែល​24​ទៅ​25​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​កន្លែងធ្វើការ​នៅ​ម្តុំ​វត្ត​នាគ​វ័​ន្ត ​ក្នុង​ភូមិ​ឃុំកើតហេតុ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​​ដែល​ជា​អ្នកធ្វើការ​សំណង់​ជាមួយ​​បុរសដែល​រង​របួស​​ខាងលើ​​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ ​គាត់​​មិន​បាន​ដឹង​ថា​ ​បុរសរងគ្រោះ​បាន​ឈ្លោះ​គ្នា​ជាមួយ​អ្នក​ណា ​និ​ង​មាន​គំនុំ​រឿង​អ្វីនោះ​ទេ ស្រាប់តែ​គាត់​ដើរមក​ពី​កន្លែងធ្វើការ​ក្នុង​ការដ្ឋាន​សំណង់វិញ​​ក៏​​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ដួល​សន្លប់​ស្តូកស្តឹង ​និ​ង​របួស​ច្រើន​កន្លែង​ស្ទើរ​ស្លា.ប់​ស្ទើរ​រស់ ។ ភ្លាម​ៗ​នោះ​ដែរ​ក៏​មាន​អ្នក​ភូមិ​បាន​នាំ​គ្នា​ជួយ​អន្តរាគមន៍​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​អោយ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​ឯកជន​។

តាម​ប្រភព​ព័ត៌មាន​ដដែល​ក៏​បាន​បញ្ជាក់​ទៀត​ថា ​បុរស​រង​គ្រោះ​ខាងលើ​នេះ ​គេ​តែងតែ​ឃើញ​​នៅ​ម្តុំ​រ៉ា​រថ​​ភ្លើង មិនដឹង​ថា ​ថ្ងៃ​កើតហេតុ​នេះ ​បុរស​​រង​គ្រោះ​ចេញ​មក​ពី​ផឹកស៊ី​​នៅឯណា​នោះ​ទេ​បានជា​ស្រវឹងស្រា​កាន់​កាំបិត​រួច​ហើយ​ស្រែក​ឡូឡា ​និ​ងរ​កកា.ប់​ទៅ​លើ​គេឯង ធ្វើ​ឲ្យ​អ្នក​ភូមិ​ខឹង​រួច​​ក៏​នាំ​គ្នា​4​ទៅ​5​នាក់​​ព្រួត​គ្នា​វាយ ​និ​ង​កាប់​ទៅ​លើ​បុរស​​រង​គ្រោះរូបនោះ​​តែ​ម្តង មិន​មាន​បំណង​កា.ប់​អោយ​ស្លា.ប់​នោះ​ទេ ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​រករឿង​គេឯង​តែ​ប៉ុណ្ណោះ​ ហើយ​បក្ខ​ពួក​ដែល​ជន​បង្ក​ធ្វើ​សកម្មភាព​រួច​ហើយ​ក៏​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​ម្នាក់​ ​តែ​មិន​បញ្ចេញ​ឈ្មោះទេ​ គ្រាន់តែ​ដឹង​ថា​ស្នាក់​នៅ​ទីតាំង​កន្លែង​កើតហេតុ រួច​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​2 ។

ក្រោយ​ពេល​កើតហេតុ​​ បុរស​​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កក់​2​ដើម្បី​អោយ​សមត្ថកិច្ច​​ចាត់ការ​​ទៅ​តាម​នី​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ