ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​បារម្ភ​ទៅ​! ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ១៩ នឹង​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រ​គ្មាន​ការ​បង្ខិតបង្ខំ​ឡើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ១៩ ជូន​ពលរដ្ឋ​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ នៅ​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​២០២១ នេះ​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ផែនការ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ១៩ ជូន​ពលរដ្ឋ​កម្ពុជា​ដែល​គ្រោង​នឹង​ធ្វើ​ក្នុង​ខែកុម្ភៈ​ខាង​មុខ​នេះ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ នៅ​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ​២០២១ នេះ​ថា ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ នឹង​ត្រូវធ្វើ​ឡើង​តាម​ស្ម័គ្រចិត្ត មិន​មានការ​បង្ខិតបង្ខំ​ឡើយ ។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ការ​ចាក់​វ៉ា​ក់ សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩ គឺ​ធ្វើ​ឡើង​តាម​ការ​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខំ​នោះ​ទេ ហើយ​ក្រុម​មនុស្ស​ដែល​នឹង​ទទួល​ការ​ចាក់​វ៉ាក់សាំង​មុនគេ​នោះគឺ «​ក្រុម​អាទិភាព​» ។

លោកស្រី ឱ វណ្ណ​ឌី​ន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ត​ទៀត​ថា នា​ពេល​បច្ចុប្បន្ន​នេះ​ក្រសួង​បាន​កំពុង​មមាញឹក​ក្នុង​ការ​រៀបចំ​ពិធីសារ​សម្រាប់​ការ​ចាក់​វ៉ាក់សាំង ក៏​ដូច​ជា​ កិច្ចការ​បច្ចេកទេស​មួយ​ចំនួន​សំខាន់​ៗ សម្រាប់​ការ​ត្រៀម​ទទួលយក​វ៉ាក់សាំង ក៏​ដូច​ជា​ ការ​រៀបចំ​ទទួល​ក្រុម​អាទិភាព​ដែល​នឹង​ចាក់​វ៉ាកសាំង​ការពារ​ជំងឺ​កូ​វី​ដ ១៩ មុនគេ ។

លោកស្រី​បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ការ​ចាក់​វ៉ា​ក់​សាំំ​ង​ធ្វើ​ឡើង​ដោយ​គោលការណ៍​ស្ម័គ្រចិត្ត​គ្មាន​ការ​បង្ខំ​នោះ​ទេ​»​។ លោកស្រី​អ្នកនាំពាក្យ​រូប​នេះ​បាន​បន្ត​ថា វ៉ាក់សាំង​ការពារ​កូ​វី​ដ ១៩ ដែល​នឹង​យក​មក​ចាក់​នៅ​កម្ពុជា​នឹង​ជួយ​លើក​វិធាន​ការណ៍ «៣​ការពារ​» របស់​រាជរដ្ឋាភិបាល​នោះ គឺ ការពារ តាម​រយៈ​ការ ពាក់​ម៉ាស់ លាងដៃ និង​គម្លាត់​សុវត្ថិភាព​បុគ្គល និង​វិធាន​ការណ៍ «៣​កុំ​» គឺ​កុំទៅ​កន្លែង​ណា​ដែល មាន​មនុស្ស​ច្រើន​ពេក​, កុំទៅ​កន្លែង​ណា​ដែល​បិទ​ជិតឈឹង និង​ប្រើ​ម៉ាស៊ីនត្រជាក់​យូរ គ្មាន​ខ្យល់​ចេញចូល និង​កុំ​ចាប់ដៃ កៀកក ជាដើម​។

លោកស្រី​បាន​បន្ថែម​ថា នៅ​ពេល​បងប្អូន​ដែល​បងប្អូន​បា​នរក​រស់នៅ​ធម្មតា ត្រូវធ្វើ​យ៉ាងណា​កុំ​ភ្លេច​ការ​ប្រកាន់​ភ្ជាប់​នូវ​វិធានការ​៣​ការពារ និង​៣​កុំ​ឲ្យ​បាន​ជាប់​បំផុត ។

សូម​រម្លឹក​ថា​លោក​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​កាលពី​ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ​២០២១ នេះ​បាន​បញ្ជាក់​ថា សម្តេច​គឺជា​បុគ្គល​ដំបូង​គេ​ដែល​នឹង​ចាក់​វ៉ាក់សាំង​កូ​វី​ដ ១៩ នៅ​ពេល​ដែល​វ៉ាក់សាំង​កូ​វី​ដ ១៩ ដែល​ជា​ជំនួយ​របស់​មហាមិត្ត​ចិន នឹង​ដឹក​មក​ដល់​ស្រុក​ខ្មែរ នា​ខែកុម្ភៈ​ខាង​មុខ​នេះ ។

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា​កម្ពុជា​ត្រូវ​ទទួល​បានការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ឱ្យ​បាន​គ្រប់​ចំនួន​៥០​ម៉ឺន​នាក់​មុន​ចូល​ឆ្នាំ​ខ្មែរ​នា​ខែមេសា​ខាង​មុខ ដែល​ក្នុង​នោះ​ត្រូវ​ផ្តោត​ទៅ​លើ​អ្នកបម្រើ​សេវា​ជួរ​មុខ រួម​ទាំង​អ្នក​បោស​សម្រាម​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ