ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្តប៉ៃលិន សាងសង់ផ្ទះ​ជូន​អតីតយុទ្ធជន ៤៥ខ្នង

3 ឆ្នាំ មុន
  • ប៉ៃលិន

ប៉ៃលិន​៖ ដោយមើលឃើញពីការលំបាក និងការខ្វះទីជម្រករបស់អតីតយុទ្ធជន ក្នុងខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគម​អតីតយុទ្ធជនកម្ពុជា បានជួយសាងសង់ផ្ទះ…

ប៉ៃលិន​៖ ដោយមើលឃើញពីការលំបាក និងការខ្វះទីជម្រករបស់អតីតយុទ្ធជន ក្នុងខេត្ត លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានកិត្តិយសសមាគម​អតីតយុទ្ធជនកម្ពុជា បានជួយសាងសង់ផ្ទះ ជូនអតីតយុទ្ធជន ក្នុងខេត្ត បានចំនួន ៤៥ខ្នងផ្ទះ​។ ​

ការសាងសង់ផ្ទះជូនអតីតយុទ្ធជននេះ​​ ដោយសារតែក្តីអាណិតអាសូរ ចំពោះយុទ្ធជន ដែលមានជីវភាពខ្វះខាត និងជាការតបស្នងសង​គុណ ចំពោះគុណបំណាច់របស់​អតីតយុទ្ធជន ក្នុងបុព្វហេតុជាតិមាតុភូមិពីអតីតកាល។

ផ្ទះទាំង ៤៥ខ្នងនោះ ត្រូវបាន​លោកស្រី បាន ស្រីមុំ ស្ម័គ្រចិត្តបរិច្ចាគថវិកាផ្ទាល់ខ្លួន ជួយសាងសង់​ ជូនអតីតយុទ្ធជន ដែល​ខ្វះទីជម្រក​។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបការងារគ្រប់គ្រងគ្រោះមហន្តរាយ និង​ការងារសមាគមអតីតយុទ្ធជន ក្នុងខេត្តប៉ៃលិន បានរកឃើញអតីតយុទ្ធជន មានដី និងផ្ទះស្នាក់នៅមិនសមរម្យ ចំនួន ១៣គ្រួសារ អតីតយុទ្ធជន ពុំមានដី និងពុំមានផ្ទះចំនួន ៣៦គ្រួសារ។

​​សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជន ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាពរស់នៅរបស់អតីតយុទ្ធជនកម្ពុជា។

រាជរដ្ឋាភិបាល បានផ្តល់ជាដី សម្រាប់សង់លំនៅឋាន ដីសម្រាប់បង្កបង្កើនផល ប្រាក់បៀវត្សរ៍ និងប្រាក់គោលនយោបាយផ្សេងៗមួយចំនួនទៀត។ តាមរយៈការ​គិតគូរនេះ បានធ្វើឱ្យជីវភាពរបស់ក្រុមគ្រួសារអតីតយុទ្ធជន បានកាន់តែល្អ​ប្រសើរឡើង៕ ដោយ៖ នីយ៉ា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ