ហ៊ានដល់ម៉្លឹង! យកថ្នាំចូលក្នុងកន្លែងធ្វើចត្តាឡីស័កទៀត
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ បុរសជនជាតិចិនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពយកថ្នាំ.ញៀនមួយកញ្ចប់ទៅឱ្យភ្ញៀវដែលកំពុងធ្វើចត្តាឡីស័ក នៅផ្ទះសំណាក់មួយកន្លែង ក្នុងក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ មករា ឆ្នាំ២០២១។
ជនសង្ស័យជាជនជាតិចិនម្នាក់ខាងលើមិនស្គាល់ឈ្មោះនោះទេ។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្នុងការឃាត់ខ្លួនជនសង្ស័យម្នាក់ខាងលើនេះ សមត្ថកិច្ចត្រួតពិនិត្យរកឃើញថ្នាំ.ញៀនចំនួន២កញ្ចប់ ក្នុងនោះ១កញ្ចប់ រកឃើញនៅក្នុងកញ្ចប់ផ្កាឈូករត្ន័ និង១កញ្ចប់ទៀតរកឃើញក្នុងកញ្ចប់បារី។
ក្រោយពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើនេះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ