ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជ​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម​ជ្រើសតាំង​​មេដឹកនាំ​ថ្មី​ ពេល​មានការ​គាបសង្កត់​កាន់តែ​ច្រើន

3 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ សមាជ​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥ ខែមក​រានៅ​​ទីក្រុង​ហាណូយ នា​ឱកាស​ដែល​ប្រទេស​ត្រូវ​ជ្រើសតាំង​មេដឹកនាំ​ថ្មី​ៗ និង​កំណត់​ទិស​ដៅ​ធំ​ៗរបស់​ខ្លួន​សម្រាប់​៥​ឆ្នាំ​ខាង​មុខ ខណៈ​មានការ​គាប​សង្កត់​កាន់តែ​ខ្លាំង​របស់​ពួក​ប្រឆាំង និង​ភាព​តានតឹង​ជាមួយ​អា​មេ​រិ​ក​និង​ចិន ។…

ប្រទេស​វៀតណាម ៖ សមាជ​បក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម បាន​បើក​ធ្វើ​កាលពី​ថ្ងៃ​ទី​២៥ ខែមក​រា
នៅ​​ទីក្រុង​ហាណូយ នា​ឱកាស​ដែល​ប្រទេស​ត្រូវ​ជ្រើសតាំង​មេដឹកនាំ​ថ្មី​ៗ និង​កំណត់​ទិស​ដៅ​ធំ​ៗ
របស់​ខ្លួន​សម្រាប់​៥​ឆ្នាំ​ខាង​មុខ ខណៈ​មានការ​គាប​សង្កត់​កាន់តែ​ខ្លាំង​របស់​ពួក​ប្រឆាំង និង​ភាព​តានតឹង​ជាមួយ​អា​មេ​រិ​ក​និង​ចិន ។

រួម​ប្រជុំ​រហូត​ដល់​ថ្ងៃ​ទី​២ កុម្ភៈ សមាជ​នោះ​ដែល​មាន​ប្រតិភូ​ចូលរួម​១.៦០០​នាក់ ត្រូវ​ជ្រើសតាំង​អគ្គលេខាបក្ស​ប្រធានាធិបតី​នាយក​រដ្ឋមន្ត្រី​និង​ប្រធាន​សភាជាតិ ដែល​ជា​មនុស្ស​សំខាន់​បំផុត​នៃ​របប​កុ​ម្មុយ​នី​ស្ត​ត​វៀតណាម ។

ពួក​អ្នកវិភាគ​យល់​ថា​សមាជ​លើក​នេះ ​គឺ​ផ្ទុយ​ព​សមាជ​លើក​មុន កាលពី​ឆ្នាំ​២០១៦​ដែល​គេ​កត់​សម្គាល់​ឃើញ​មានការ​ប្រឈម​មុខ​គ្នា​រវាង​បណ្ដា​អ្នក​អភិរក្សនិយម និង​ពួក​អ្នក​កែទម្រង់​និយម ។

លោក​ង្វៀ​ន​ភូ​ជុង​អាយុ​៧៦​ឆ្នាំ​ជា​អ្នក​អភិ​រក្ស​និយម​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​នឹង​អាច​នៅ​បន្ត​អាណត្តិ​ទី​៣​ជា​អគ្គលេខាបក្ស​កុ​ម្មុយ​នី​ស្ត​វៀតណាម ហើយ​លោក​នឹង​បន្ត​យុទ្ធនាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​អាច​ឲ្យ​លោក​បោសសម្អាត ក្នុង​ជួរ​បក្ស​កងទ័ព​និង​ប៉ូលិស ។

ផ្ទុយ​ទៅ​វិញ​លោក​ង្វៀ​ន​ភូ​ជុង​នឹង​អាច​បោះបង់​ចោល​តំណែង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ដោយ​ទុក​តំណែង​នោះ​ឲ្យ​នាយក​រដ្ឋមន្ត្រី​បច្ចុប្បន្ន លោក​ង្វៀ​ន​ស៊ន់​ភុ​ក​អាយុ​៦៦​ឆ្នាំ ដែល​គេ​សរសើរ​ដោយសារ​ការ​គ្រប់គ្រង​បាន​ល្អ​ចំពោះ​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 និង​គ្រប់គ្រង​សេដ្ឋកិច្ច​បាន​ល្អ ។

ក្នុង​បណ្ដា​ខែ​មុន​ពេល​មាន​សមាជ​បក្ស​​កុ​ម្មុយ​នី​ស្ត​វៀតណាម​អាជ្ញា​ធរមាន​ទម្លាប់​បង្កើន​ការ​គាប​សង្កត់​របស់​ខ្លួន ។ មុន​សមាជ​លើក​ទី​១៣​នេះរបស់​បក្ស​ក៏​មាន​ករណី​បែប​នោះ​ដូច​គ្នា​ដែរ ។ កាល
ពី​ដើម​ខែមករា អ្នកកាសែត​៣​នាក់​បាន​ត្រូវ​កាត់ទោស​ដាក់គុក​ពី​១១​ទៅ​១៥​ឆ្នាំ​ពី​បទ​រិះគន់​ចំពោះ
របប ។ ចំនួន​អ្នកទោស​នយោបាយ​មានការ​កើន​ឡើង​ដល់​ទ្វេ​ដង ចាប់តាំងពី​ឆ្នាំ​២០១៦​មក ដោយ​កើន​ពី​៨៤​នាក់​ដល់​១៧០​នាក់ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ AMNESTY INTERNATIONAL ។

អង្គការនោះ​និយាយ​ថា ប្រទេស​នេះ​បាន​បើកចំហ​កាន់តែ​ខ្លាំង​ចំពោះ​ពាណិជ្ជកម្ម​លើ​ពិភពលោក តែ​ទ្វារ​គុក​បាន​បើកចំហ​ចំពោះ​ពលរដ្ឋ​ស្លូតត្រង់​កាន់តែ​ច្រើន ។

ទស្សនវិស័យ​សេដ្ឋកិច្ច​នឹង​ជា​ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​ក្នុង​សមាជ​នោះ ។ វៀតណាម​មាន​កំណើនសេដ្ឋកិច្ច​២,៩%​ក្នុង​ឆ្នាំ​២០២០ ដែល​ទាបបំផុត​ពុំ​ធ្លាប់​មាន​ក្នុង​រយៈពេល​២​ទស​វត្ស តែ​កំណើន​នោះ​នៅ​តែ​រឹង​មាំ​បំផុត​ប្រឈម​មុខ​នឹង​សេដ្ឋកិច្ច​ពិភពលោក ដែល​កំពុង​បាក់​ស្រុត​ខ្លាំង ជាមួយ​វិបត្តិ COVID-19 ។ វៀតណាម​ក៏​ឆ្លៀតឱកាស​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អា​មេ
រិ​ក​ដែល​បណ្ដាល​ឲ្យ​មានការ​ប្រែប្រួល​និង​ការ​ផ្លាស់​ប្ដូរ​លើ់​ពិភពលោក ដើម្បី​ពង្រីក​សេដ្ឋកិច្ច​ខ្លួន ហើយ​កំពុង​ក្លាយជា​ប៉ូ​ល​ធំ​មួយ​នៃ​បច្ចេកវិទ្យា ។

ទោះបី​យ៉ាងណា​វៀតណាម​នៅ​តែ​មានការ​ថ្លឹងថ្លែង​ចំពោះ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ក្រុង​ប៉េ​កាំ​ង​និង​ក្រុង​វ៉ា​ស៊ិ​ន​តោន ពេល​មហា​យក្ស​ទាំង​២​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​គ្នា ។ ចំពោះ​ចិន​វៀតណាម​នៅ​តែ​ចំណុះ​យ៉ាង​ខ្លាំង​លើ​ចិន ព្រោះ​ប្រភព​សម្ភារ​ធំ​ៗ​និង​បណ្ដា​គ្រឿង​ឧបករណ៍ សម្រាប់​ឧស្សាហកម្ម​កម្មន្តសាល​ដែល​កំពុង​រីក​ដុះដាល​ខ្លាំង​បំផុត​នាំ​មក​ពី​ចិន ។ តែ​វៀតណាម​មាន​ទំនាស់​រឿង​ដែនដី​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង