ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហគមន៍​ទេសចរណ៍​អន្លង់​ផ្សោត​និង​​​ទឹក​ជួរ​​ទន្លេមេគង្គ​កាំ​ពី​សុំ​ពន្លឿន​ជួសជុលផ្លូវ​

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ​៖ ប្រជា​សហគមន៍​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួម​ខេត្ត ឆ្ពោះទៅ​តំបន់​ទេ​ចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្ល​មេគង្គ​កាំ​ពី​អំពាវនាវ​ឲ្យអាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួសជុល ​និង​ស្ថាបនា​ផ្លូវ​ដែល​បានពង្រីក​ចាក់​ដី​ទុក​ចោល​​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេស​ចរសម្រាប់​ការ​មក​លេងកំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​។ ​​ទោះបី​ជា​យ៉ាងណា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ថា…

ខេត្តក្រចេះ ​៖ ប្រជា​សហគមន៍​ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ផ្លូវ​កៅស៊ូ​ពី​ទីរួម​ខេត្ត ឆ្ពោះទៅ​តំបន់​ទេ​ចរណ៍​អន្លង់​ផ្សោត និង​តំបន់​ទេសចរណ៍​ទឹក​ជួរ​ទ​ន្ល​មេគង្គ​កាំ​ពី​អំពាវនាវ​ឲ្យអាជ្ញាធរ​ព​ន្លឿ​ន​ការ​ជួសជុល ​និង​ស្ថាបនា​ផ្លូវ​ដែល​បានពង្រីក​ចាក់​ដី​ទុក​ចោល​​អស់​ជា​ច្រើន​ឆ្នាំ ដើម្បី​សម្រួលការ​ធ្វើ​ដំណើរ​ទៅ​មក​របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេស​ចរសម្រាប់​ការ​មក​លេងកំសាន្ត​នៅ​តាម​តំបន់​រមណីយដ្ឋាន​ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ​។

​​ទោះបី​ជា​យ៉ាងណា មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សាធារណការ​ខេត្ត​បាន​បញ្ជាក់​ប្រាប់​ថា កំណាត់​ផ្លូវ​មួយ​ខ្សែ​​ដែល​រង​ការ​ខូចខាត​ជា​ច្រើន​ទៅ​ហើយ​នោះ​​មក​ទល់​និង​ឆ្នាំ​នេះ​ ក៏​នៅ​មិន​ទាន់​មាន​ផែនការ​ជួសជុល​ ឬ​ស្ថាបនា​នៅឡើយ​ទេ​ ។ ប្រជា​សហគមន​ទេ​ចរណ៍​ធំ​ៗ​ដ៏​ល្បី​ឈ្មោះ​ទាំង​២​បាន​លើក​ឡើង​ថា ផ្លូវ​ពិបាកធ្វើ​ដំណើរ ធ្វើ​ឲ្យ​ប៉ះពាល់​ចំនួន​ភ្ញៀវ​ធ្លាក់​ចុះ និង​ក៏​អាច​ធ្វើ​ឲ្យ​បាត់​ចំណូល​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់ ដែល​មាន​របរ​លក់ដូរ​តាម​តំបន់​រម​នី​យ​ដ្ឋា​ន​។

តំបន់​ទេស​ចរណ៍​ដ៏​ល្បីឈ្មោះ​ធំ​ៗ​ចំនួន​២​កន្លែង រួម​មាន​តំបន់​ទេសចរណ៍​អន្លង់​ផ្សោត​និងតំបន់​ទេសចរណ៍​ទឹក​ជួរ​ទន្លេមេគង្គ​កាំ​ពី មាន​ជាង​១០​គីឡូ​មែ​ត្រ​ពី​ទីរួមខេត្ត​ក្រចេះ​។ តំបន់​ទេសចរណ៍​ទាំង​២​កន្លែង ដែល​មា​នទី​តាំងនៅ​ជាប់​គ្នា​នេះ​ស្ថិត​នៅ​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។ ដើម្បី​ទៅ​ដល់ទី​នោះ​គឺ​ត្រូវធ្វើ ដំណើរ​តាម​ផ្លូវ​កៅស៊ូ​តូច​ចង្អៀត​ដែល​សល់​តាំងពី​សម័យ​សង្គម រាស្ត្រ​និយម​។

ស្ថិត​នៅ​លើ​ចម្ងាយ​ផ្លូវ​តែ​ជាង​១០​គីឡូ​មែ​ត្រ​ប៉ុណ្ណោះ តែ​ការ​ធ្វើ​ដំណើរ​លើ​គ្រប់​ម​ធ្យោ បាយ​ គឺ​ត្រូវ​ចំណាយ​រយៈពេល​យូរ ដោយសារ​តែ​ស្ថានភាព​ផ្លូវ​កៅស៊ូ​ចាស់ សម្បូរ​ដោយ​ជ​ង្ហុ​គ តូច​ធំ មាន​កន្លែង​ខ្លះ​បាក់​ស្រុត​ចិញ្ចើម​ផ្លូវ​ចូល​ក្នុង​ទន្លេ និង​កន្លែង​ខ្លះ​ត្រូវ​បាន​អាជ្ញា​​ធរ​ព​ង្រី​ផ្លូវ ចាក់​ដី​ទុក​ចោល​អស់​ជា​ច្រើន​ឆ្នាំ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក​។
ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក​ស្រុក​ចិត្រ​បុរី ជាប់​និង​តំបន​ទេសចរណ៍​ធំ​ៗ​ទាំង​២​ខាងលើ និយាយ​ថា ក្រៅពី​មាន​ជ​ង្ហុ​គ​តូច​ធំ​រលាក់​ពិបាកធ្វើ​ដំណើរ ផ្លូវ​មួយ​ខ្សែរ​នេះ ក៏​​មាន​ស​ន្ឋឹ​ក​ហុយខ្លាំង​ដោយសារ​អាជ្ញាធរ​ចាក់​ដី​ពង្រីក​ទុក​ចោល​មិន​ស្ថាបនា​បន្ត​អស់​ជា​ច្រើន​ឆ្នាំ​។

ពលរដ្ឋ​និង​ប្រជា​សហគមន​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា កន្លង​មក​ពួក​គាត់​តែងតែ​អំពាវនាវ​ទៅ​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​តាម​រយៈ​ការ​ធ្វើ​វេទិការ​សាធារណៈឲ្យ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ការ ជួសជុល​ផ្លូវ​ដែល​ទុក​ចោល​ពាក់កណ្តាល​ការ ដើម្បី​បង្ក​លក្ខ​ណៈងាយស្រួល​ដល់​ការ​ធ្វើដំណើ​របស់​ពួក​គាត់​ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ តែ​អាជ្ញាធរ​បាន​តែត្រឹម​ទទួល​យក​សំណើមិនឃើញ​ចុះ​មក​អនុវត្ត​ជួល​ជុល​នោះ​ទេ​។

ជុំវិញ​ការ​លើក​ឡើង​របស់​ពលរដ្ឋ​និង​សហ​គម​ទេសចរណ៍​ខាងលើ​នេះ ​លោក សាំង ប៊ុ​ន ថេ​ន ប្រធាន​មន្ទីរ​សាធារណៈការ​ខេត្តក្រចេះ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែមករា នេះ​ថា ក្រុមការងារ​របស់​ជំនាញ​សាធារណៈការ បាន​សហការ​ជាមួយ​និង​ម្ចាស់​ជំនួយ​ក្រៅប្រទេស បាន​ចុះ​ពិនិត្យ​សិក្សា​វាយតម្លៃ​ពី​ផល​ប៉ះពាល់​។ តែ​សម្រាប់​នីតិវិធី​ការ​ដេញថ្លៃ​ឲ្យ​ធ្វើ​ផ្លូវ​មិន​ទាន់ បាន​កំណត់​ការ​បរិច្ឆេទ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង