ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស​ង្វេ​គ​​ណាស់​! កូន​កំលោះ​​មិន​បង្ហាញ​មុខ​​នៅ​ថ្ងៃ​រៀប​ការ ខណៈ​​កូនក្រមុំ​ខ្ចី​បុល​​​គេ​យក​មក​រៀបចំ​ពិធី

3 ឆ្នាំ មុន

ថៃ ៖ ជា​រឿង​ថ្មី​មួយទៀត​ក្នុង​សង្គម​ថៃ ​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​កូន​​កំលោះ​មួយ​រូប​មិន​បាន​បង្ហាញខ្លួន​នៅ​ថ្ងៃ​រៀប​ការ បង្ក​ឲ្យ​ឪពុក​-​ម្តាយ​ខាង​ស្រី​រង​ការ​អាម៉ាស់​យ៉ាង​​ខ្លាំង ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ខាង​កូនក្រមុំ​ជាប់បំណុល​ពី​អ្នក​ចងការ​ប្រាក់​ថែម​​​ទៀត ក្រោយ​ពី​ខ្ចីបុល​គេ​យក​លុយ​មក​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូនស្រី​នោះ ។…

ថៃ ៖ ជា​រឿង​ថ្មី​មួយទៀត​ក្នុង​សង្គម​ថៃ ​ដែល​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ពី​កូន​​កំលោះ​មួយ​រូប​មិន​បាន​បង្ហាញខ្លួន​នៅ​ថ្ងៃ​រៀប​ការ បង្ក​ឲ្យ​ឪពុក​-​ម្តាយ​ខាង​ស្រី​រង​ការ​អាម៉ាស់​យ៉ាង​​ខ្លាំង ហើយ​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ខាង​កូនក្រមុំ​ជាប់បំណុល​ពី​អ្នក​ចងការ​ប្រាក់​ថែម​​​ទៀត ក្រោយ​ពី​ខ្ចីបុល​គេ​យក​លុយ​មក​រៀបចំ​ពិធី​មង្គលការ​ឲ្យ​កូនស្រី​នោះ ។

រឿងរ៉ាវ​ដែល​ក្តៅ​គគុក​កើតឡើង​នៅ​ស្រុក ប្រា​ថុ​ង​ខាំ (Phra Thong Kham) ដែល​ជា​ស្រុក​មួយ​នៅ​ភាគ​ខាងជើង​នៃ​ខេត្ត​ណា​ខន រ៉ា​ច​ឆា​ស៊ី​ម៉ា (Nakhon Ratchasima) ប្រទេស​ថៃ រហូត​ប៉ូលិសត្រូវ​កសាង​សំណុំរឿង​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​កូន​កំលោះ​​ដែល​អាច​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ អនីតិជន​អាយុ ១៥ ឆ្នាំ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ បាងកក​ប៉ុស្តិ៍ កាលពី​ស​ប្តា​ហ៍​មុន​បាន​លើក​ឡើង​ថា កូន​កំលោះ​ដែល​ខក​ខានមិនបាន​បង្ហាញខ្លួន​ក្នុង​ពិធី​មង្គលការ​របស់​គាត់​ពេល​នេះ កំពុង​ប្រឈម​មុខ​នឹង​​ផ្លូវច្បាប់ ក៏​ដូច​ជា​កំហឹង​ឪពុក​ម្តាយក្មេក ​និង​កូនក្រមុំ​វ័យក្មេង​ដែល​មាន​អាយុ​ត្រឹមតែ ១៥ ឆ្នាំ​នោះ ។

លោក Somchai Komphayak អធិការ​ស្រុក Phra Thong Kham បាន​និយាយ​ថា​ ប៉ូ​លិ​ស​បានការ​ចោទប្រកាន់​លើ​កូន​​កំលោះ​​ឈ្មោះ Theeraphat Khemsunthia អាយុ ២០ ឆ្នាំ​ពី​បទ​រំលោភ​សេពសន្ថវៈ​ និង​បៀតបៀន​ផ្លូវភេទ លើ​មនុស្ស​អាយុ​ក្រោម ១៨ ឆ្នាំ​។

ការ​ចោទប្រកាន់​ត្រូវ​បាន​ប្តឹង​ដោយ​លោក Som Yusamran ជា​ឪពុក​ក្មេង​ស្រី​អាយុ ១៥ ឆ្នាំ​បន្ទាប់​ពី​កូនកំលោះ​ខក​ខានមិនបាន​បង្ហាញខ្លួន​នៅ​ក្នុង​ពិធី​មង្គលការ​កាលពី​ថ្ងៃអាទិត្យ ទី ១៧ ខែមករា ឆ្នាំ ២០២១ ដែល​ការ​អវត្តមាន​កូន​​កំលោះ​​រូប​នេះ​ក្នុង​ថ្ងៃ​មង្គលការ​បាន​បង្ក​ភាព​អាម៉ាស់​ដល់​គ្រួសារ​លោក ​និង​ភ្ញៀវ​ដទៃ​ទៀត​ដែល​បាន​ចំណាយពេល​ចូលរួម​ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​មួយ​ដែល​ទទួល​បានការ​ចែកចាយ​យ៉ាងច្រើន​ពី​អ្នកលេង​បណ្តាញ​សង្គម​ហ្វេស​​ប៊ុ​ក​នៅ​ប្រទេស​ថៃ ដែល​វី​ដេ​អូ​ឃ្លី​ប​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Wilaiwan Yusamran កាលពី​ថ្ងៃ​ទី ១៨ ខែមករា បាន​បង្ហាញ​ពី​ការ​យំសោក​របស់​កូនក្រមុំ និង​មាន​មនុស្ស​ជា​ច្រើន​បាន​លួងលោម​រូប​នាង​នៅផ្ទះ​ដែល​រៀបចំ​កម្មវិធី ។

ក្នុង​ឃ្លី​ប​វី​ដែ​អូ គេ​ឃើញ​ស្ត្រី​ម្នាក់​បាន​និយាយ​នៅ​ក្នុង​ឃ្លី​ប​ថា «​វា​ពិតជា​ឈឺចាប់​ណាស់​» ។ យ៉ាង​ណាមិញ កូន​​កំលោះ ​និង​កូនក្រមុំ​បាន​ស្គាល់គ្នា​អស់​រយៈពេល ៧ ខែ​មក​ហើយ ។

ជុំវិញ​រឿងរ៉ាវ​អវត្តមាន​កូន​​កំលោះ​​ក្នុង​ថ្ងៃ​រៀប​ការ​នេះ​ផង​ដែរ ក៏​មាន​សេចក្តីរាយការណ៍​ថា ក្រុម​គ្រួសារ​របស់​ក្មេង​ស្រី​នេះ​បាន​ខ្ចីប្រាក់​មួយ​ចំនួន​ ដើម្បី​ចំណាយ​សម្រាប់​ពិធី​មង្គលការ ដោយ​យក​ដីធ្លី​របស់​ខ្លួន «​ជា​ទ្រព្យ​បញ្ចាំ​» ដោយ​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ប្រាក់​ថ្លៃ​បណ្តា​ការ​ពី​ខាង​កូន​​កំលោះ​​យក​ទៅ​សង​ម្ចាស់បំណុល​វិញ ។

ឪពុក​របស់​ក្មេង​ស្រី​ឈ្មោះ Som Yusamran បាន​និយាយ​ថា​ ដំបូង​គាត់​ និង​ប្រពន្ធ​គ្រោង​នឹង​និយាយ​ជាមួយ​កូនកំលោះ​រឿង​មិន​ព្រម​មក​រៀប​ការ ប៉ុន្តែ​ត្រូវ​បាន​គេ​ណែនាំ​ឱ្យ​ស្វែងរក​វិធានការ​ផ្លូវ​ច្បាប់​ហើយ​លោក​ក៏​បាន​និយាយ​ជាមួយ​ម្ចាស់បំណុល ​ដើម្បី​ពន្យារពេល​ការ​ទូទាត់​ប្រាក់​បំណុល​​មួយ​រយៈ​សិន ។

លោក​វរសេនីយ៍ឯក Somchai Komphayak មាន​ប្រសាសន៍​ថា ​ការ​ចោទប្រកាន់​លើ​កូន​កំលោះ ​គឺជា​រឿង​ព្រហ្មទណ្ឌ ​ហើយ​មិន​បាន​បើក​ការ​ចរចា​បញ្ចប់រឿង​បាន​ទេ​។ ពួក​គេ​បាន​សាក​សួរ​លោក Theeraphat កាលពី​គ្រា​មុន ដែល​បុរស​រូប​នេះ​បាន​សន្យា​ថា ​នឹង​រៀប​ការ​ជាមួយ​ក្មេង​ស្រី​នេះ​នៅ​ពេល​គាត់​មាន​លុយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ