ឆោឡោមិនស្ទើរ! ខណៈបុរសម្នាក់ធ្លាក់ពីលើអគារខ្ពស់ចូលផ្ទះគេទាំងព្រឹក
- ព្រះសីហនុ
ខេត្តព្រះសីហនុ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីបុរសជាជនចិនមិនស្គាល់អត្តសញ្ញាណម្នាក់បានធ្លាក់ពីលើអគារខ្ពស់ចូលផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧ព្រឹកថ្ងៃទី 26 ខែមករា ឆ្នាំ2021 ត្រង់ចំណុចអគារខ្ពស់មួយកន្លែង ស្ថិតក្នុងភូមិ1 សង្កាត់លេខ3 ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
ពាក់ព័ន្ធនឹងករណីខាងលើ គេពុំទាន់ដឹងថាមកពីមូលហេតុអ្វីទើបបណ្តាលឱ្យជនរងគ្រោះធ្លាក់ពីលើអគារខ្ពស់បែបនេះនៅឡើយទេ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ