ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​បណ្ឌិត សុខ ទូច ទ្រាំជាមួយអ្នក​កា.ប់​ឈើ​ក្នុង​ឧទ្យាន​ជាតិ​តេ​ជោ​សែន​ឫស្សី​ត្រឹប ​លែង​បាន​ហើយ​!

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រកាស​ថា ការ​អត់ធ្មត់​របស់​លោក​ត្រូវ​បាន​បញ្ចប់​ហើយ ដោយសារ​នៅ​តែ​មាន​អ្នក​កាប់​បំផ្លាញ​ឈើ​ល្អ​ៗ ដើម្បី​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា…

រាជធានី​ភ្នំពេញ ៖ លោក​បណ្ឌិត​សភាចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រកាស​ថា ការ​អត់ធ្មត់​របស់​លោក​ត្រូវ​បាន​បញ្ចប់​ហើយ ដោយសារ​នៅ​តែ​មាន​អ្នក​កាប់​បំផ្លាញ​ឈើ​ល្អ​ៗ ដើម្បី​ទន្ទ្រាន​យក​ដី​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន​ឫស្សី​ត្រឹប ដដែល ។

-នា​ព្រឹក​ថ្ងៃ​ទី​២៤ មក​រា ២០២១ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​បណ្ឌិត សុខ ទូច បាន​បង្ហោះ​សារ​ថា «​ការ​អត់ធ្មត់​របស់ខ្ញុំ​ត្រូវ​បាន​បញ្ចប់ ដូច្នេះ​យើង​ត្រូវ​តែ​អនុវត្ត​..
១. យើង​បាន​អប់រំ​ឱ្យ​គាត់​ស្រឡាញ់​ព្រៃឈើ​អស់​រយៈពេល​២​ឆ្នាំ​ហើយ និង​សុំ​ឱ្យ​កុំ​កាប់​ព្រៃឈើ កាប់​ឈើ​រាន​យក​ដី ប៉ុន្តែ​គាត់​អាច​អាស្រ័យ​អនុ​ផល​ព្រៃឈើ មាន​ដូច​ជា ផ្សិត វ​ល្លិ៍ ទំពាំង​..
២. យើង​បាន​បង្កើត​ការងារ​ឱ្យ​គាត់​មក​ចិញ្ចឹម​ម​គោ​ទឹកដោះ ចៀម ពពែ​។
៣. គាត់​អាច​រក្សា​បាន​នូវ​វប្បធម៌​របស់​ខ្លួន ដូច​ជា​ការ​រៀបចំ​យក​ជ័រ​ពី​ដើម​ច្បោះ​(​ជ័រ​ត្រាច​ជាដើម​) និង​ទីតាំង​ឡ​ស្លដែក​បុរាណ ដែល​សុទ្ធសឹងតែ​ជា​វប្បធម៌​របស់​ជនជាតិ​គួ​យ ដែល​ជា​ជន​ដើម​ភាគតិច
៤. យើង​បាន​ធ្វើ​អ្វី​ៗ​ទាំងអស់​ក្នុង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​គាត់
៥. ក្រោយ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​ចប់ កូនចៅ​របស់​គាត់​នឹង​ក្លាយទៅជា​អ្នក​ផ្ដល់​សេវាកម្ម​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ធ្វើ​ជា​អ្នក​នាំ​ភ្ញៀវ​ទេសចរ រៀបចំផ្ទះ​សំណាក់ រៀបចំ​ម្ហូបអាហារ​ជូន​ភ្ញៀវ​ទេសចរ​ជាដើម ដែល​យើង​នឹង​រៀបចំ​បណ្តុះបណ្តាល​នៅ​ពេល​ខាង​មុខ​។
ទាំង​អស់នេះ​ហើយ​ដែល​យើង​ចង់​ជួយ​គាត់ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ គាត់​នៅ​តែ​បន្ត​កាប់​បំផ្លាញ​ឈើ​ល្អ​ៗ​រាន​យក​ដី ដោយ​កាប់​ហើយ​ដុត​ព្រៃ​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ដដែល ដូច្នេះ​យើង​នឹង​ចាប់ផ្ដើម​អនុវត្ត​ច្បាប់​ហើយ ចាប់ពី​ពេល​នេះ​ទៅ យើង​នឹង​ចាប់​ទាំង​ឈើ ទាំង​អ្នក​ប្រព្រឹត្ត​បទល្មើស និង​ទាំង​គោ​យន្ត​យក​មក​រក្សា​ទុក​ហើយ​» ។

-កាលពី​ថ្ងៃ​ទី​០៣ មក​រា ២០២១ ហ្វេ​ស​ប៊ុ​ក​ផេ​ករប​ស់លោក​បណ្ឌិត សុខ ទូច បង្ហោះ​សារ​ថា «​ថ្ងៃនេះ ជា​ថ្ងៃ​ឈប់​សម្រាក ប៉ុន្តែ ក្រុម​យើង​មិន​បាន​សម្រាក​ទេ គឺ​ចុះ​មក​ត្រួតពិនិត្យ និង​បង្ក្រាប​ការ​កាប់​ព្រៃឈើ ។ អ្នក​ដែល​កាប់​ឈើ គឺ​អ្នក​ដែល​មក​រស់នៅ​ក្នុង​ឧទ្យាន ក្រោយ​ព្រះរាជក្រឹត្យ​បង្កើត​ឧទ្យាន​» ។

-កាលពី​ថ្ងៃ​ទី​០៨ ធ្នូ ២០២០ លោក​បណ្ឌិត សុខ ទូច បង្ហោះ​សារ​ថា «​នៅ​ថ្ងៃនេះ ខ្ញុំ​ពិតជា​អស់កម្លាំង​ខ្លាំង​ណាស់ ក្រោយ​ពី​បាន​ដើរ​ល្បាត​នៅ​ជ្រុង​ម្ខាង នៃ​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប ត្រូវ​បាន​ជនល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​អស់​៣០០​ដើម ដែល​អ្នក​កាប់​បំផ្លាញ​នេះ បានដឹង​ថា​ខ្ញុំ​មិន​បាន​ធ្វើការ​ល្បាត​រយៈពេល​ប្រមាណ​ជិត​១​ខែ ដោយសារ​មានធុរៈ​មមាញឹក​ខ្លាំង​។ អ្នក​ដែល​កាប់​បំផ្លាញ​ទាំងនេះ គឺជា​អ្នក​ដែល​ទើបតែ​បាន​រស់នៅ​ក្នុង​ឧទ្យាន​នេះ នៅ​ក្រោយ​ព្រះមហាក្សត្រ ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ ស្ដី​ពី ការ​បង្កើត​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប និង​ដាក់​ឧទ្យាន​នេះ​ទៅ​ជា​ឧទ្យាន​សម្រាប់​ធ្វើការ​អភិរក្ស​។ ក្រុមការងារ​បាន​ចុះ​ទៅ​ត្រួតពិនិត្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ទាំង​៣១​គ្រួសារ​ដែល​រស់នៅ​ក្នុង​ឧទ្យាន​នេះ​ចំនួន​១៥​ខ្នង និង​បាន​រក​ឃើញ​ថា នៅ​ក្នុងផ្ទះ​ទាំង​១៥​ខ្នង​នេះ សុទ្ធសឹងតែ​មាន​ឈើ​ដែល​ត្រូវ​បាន​កាប់​បំផ្លាញ​ពី​ឧទ្យាន​» ។

-កាលពី​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​បណ្ឌិត សុខ ទូច សរសេរ​ថា «​ដោយសារ​តែ​កូ​វី​ដ​-១៩ ខ្ញុំ​បាន​ធ្វើ​ដំណើរ​មក​កាន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ទាំង​យប់​។ នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចំ​ខួប​៣​ឆ្នាំ និង​៣​ខែ នៃ​ការ​ទទួល​តំណែង​ជា​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ខ្ញុំ​បាន​ទៅ​ចាប់​ឈើ​ផ្ចឹក​ដែល​ត្រូវ​បាន​គេ​កាប់​នៅ​ពេល​ថ្ងៃ​នឹង​ត្រៀម​ដឹក​ចេញ​នៅ​ពេល​យប់ ដែល​ឈើ​ធំ​ៗ​នេះ​មាន​តែ​នៅ ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​តែ​ប៉ុណ្ណោះ​។ បើ​យើង​មិន​ធ្វើ​កិច្ចការ​នេះ​ទេ ក្រុម​នេះ​នឹង​បំផ្លាញ​ព្រៃឈើ​ធំ​ៗ​ដែល​នៅ​សល់​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​» ។

-កាលពី​ថ្ងៃ​ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​បណ្ឌិត សុខ ទូច បានអោយ​ដឹង​ថា «​យើង​បាន​រក​ឃើញ​អ្នក​ដែល​កាប់​បំផ្លាញ​ដើម​ធ្នង់​នៅ​ក្នុង​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប​ហើយ​។ សូម​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម​អភិបាល​ខេត្តព្រះវិហារ មេបញ្ជាការ​កងរាជអាវុធហត្ថ និង​រដ្ឋបាល​ព្រៃឈើ​ខេត្តព្រះវិហារ ដែល​បាន​ចូលរួម​សហការ​បោសសម្អាត​ករណី​បទល្មើស​ព្រៃឈើ​នេះ​។ អ្នក​ដែល​បំផ្លាញ​ព្រៃឈើ គឺជា​អ្នក​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​នេះ​តែ​ម្ដង យប់​ចេញ​មក​កាប់​ឈើ និង​សក​យ៉ាង​ស្អាត​។ តើ​យើង​ត្រូវ​អភិរក្ស​ព្រៃឈើ​យ៉ាងដូចម្ដេច ?​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ