ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះដីធ្លី នៅខេត្តព្រះសីហនុ៖ សមត្ថកិច្ច ចាប់បញ្ជូនជនសង្ស័យ ៤ នាក់ ទៅតុលាការ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុៈ ​ ជនសង្ស័យ០៤ នាក់ ដែលអាជ្ញាធរសមត្ថកិច្ច បានអះអាងថា មានឈ្មោះ​ល្បី​ល្បាញ​ខាងដើរការអុកឡុក បង្កភាពអនាធិបតេយ្យដីធ្លី នៅតំបន់ភូមិឬទ្ធី២ (…

ខេត្តព្រះសីហនុៈ ​ ជនសង្ស័យ០៤ នាក់ ដែលអាជ្ញាធរសមត្ថកិច្ច បានអះអាងថា មានឈ្មោះ​ល្បី​ល្បាញ​ខាងដើរការអុកឡុក បង្កភាពអនាធិបតេយ្យដីធ្លី នៅតំបន់ភូមិឬទ្ធី២ ( ចំនុច​ចំការខ្មុរ ​និង​ចំនុចពយចង្រាំង) ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ នារសៀលថ្ងៃទី​២៤មករា ឆ្នាំ២០២១ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់បញ្ជូន​ទៅតុលាការ​សាលាដំបូងហើយ។

វិធានការរបស់អាជ្ញាធរសមត្ថកិច្ចនេះ គឺ​បន្ទាប់ពីពួកគេ បានធ្វើសកម្មភាពវាយ​របងថ្មប្រជាពលរដ្ឋ ដើម្បីចូលកាន់កាប់ដី ហើយត្រូវបានភាគីម្ចាស់ដី មកទាន់ ​ឃាត់ ដើម្បីសួរនាំ។ តែត្រូវបានក្រុមជនបង្ក​ទាញដំបង ពូថៅ និង​កៅអី ដេញវាយភាគីម្ចាស់ដី បង្ក​អោយ​រងរបួសធ្ងន់មួយចំនួន​។

 ជុំវិញការ​ឃាត់ និង​បញ្ជូនខ្លួនជនសង្ស័យទាំង៤ នាក់ ទៅសាលាដំបូងនេះ ត្រូវបាន​លោក ស៊ុត សំអុន នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានអោយដឹងថា ជនសង្ស័យទាំងនេះ ត្រូវបានឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី២២ ខែមករា ដោយប៉ុស្តិ៍រដ្ឋបាលឃុំកែវ​ផុស ស្រុកស្ទឹងហាវ បន្ទាប់ពីមានពាក្យបណ្តឹងថា ក្រុមជនសង្ស័យ ដែលមានបក្សពួកជាង ១០ នាក់ បានធ្វើសកម្មភាព ចូលទន្ទ្រានកាន់កាប់ដីអ្នកដទៃ ដោយបានវាយរបងថ្ម ក្នុងគោលបំណង ចូលសាងសង់ផ្ទះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ហើយត្រូវបានម្ចាស់ដី មកឃាត់ តែត្រូវក្រុមជនសង្ស័យ ប្រើហឹង្សា ដេញវាយភាគីម្ចាស់ដី បណ្តាលអោយរងរបួស ចំនួន ០២នាក់។

ជនសង្ស័យទាំង ៤នាក់ មានឈ្មោះ ចាន់ សារឿន ហៅ ហិ ភេទប្រុស​ ជាមេក្លោង ឈ្មោះ ជួរ វុធ ភេទប្រុស ឈ្មោះ ជួរ ឌុយ ភេទ​ប្រុស និង​ឈ្មោះ សោយ ជឿន ភេទ​ប្រុស​ពួកគេទាំង៤ បច្ចប្បន្នស្នាក់នៅចំនុចចំការខ្នុរ ភូមិឬទ្ធី២ ឃុំកែវ​ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ៕ ដោយ៖ ឈុន គឹមហៃ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ