ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌ​បឹង​កេងកង ប្រកាស​ឲ្យ​ម្ចាស់​មក​ទទួល​ម៉ូតូ​វិញ ដោយ​ធ្វើ​កិច្ចសន្យា និង​ប្តូរ​ស៊ី​មាំ​ង​ដើម

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ដល់​ម្ចាស់​ម៉ូតូ ដែល​កែ​ច្នៃ​ស៊ី​មាំ​ង បង្ក​សំឡេង​រំខាន​ខ្លាំង ត្រូវ​យក​ស៊ី​មាំ​ង​ដើម​មក​ប្តូរ ធ្វើ​កិច្ចសន្យា និង​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។…

រាជធានី​ភ្នំពេញ ៖ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ជូនដំណឹង​ដល់​ម្ចាស់​ម៉ូតូ ដែល​កែ​ច្នៃ​ស៊ី​មាំ​ង បង្ក​សំឡេង​រំខាន​ខ្លាំង ត្រូវ​យក​ស៊ី​មាំ​ង​ដើម​មក​ប្តូរ ធ្វើ​កិច្ចសន្យា និង​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ។

សូមជម្រាបថា កាលពី​វេលា​ម៉ោង ១២:០០​នាទី​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២១ ក្នុង​ការ​ប្រតិបត្តិការ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រង់​ចំណុច ផ្លូវ​៣១០ កែង​ផ្លូវ​៩៥ សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់​ម៉ូតូ ដែល​បង្ក​សំឡេង​រំខាន​ខ្លាំង និង​បាន​បញ្ជូន​អ្នកបើកបរ​ឈ្មោះ ហ៊ា​ត បណ្តូល ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជាមួយ​និង​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក Brand ពណ៌​ទឹកប្រាក់ 1DC 2543 មក​រក្សា​ទុក ។

ជាក់ស្តែង​តាម​ច្បាប់ សមត្ថកិច្ច​ត្រូវ​ធ្វើការ​ឃាត់​យានយន្ត ទុក​នៅ​នឹង​កន្លែង​សមត្ថកិច្ច យ៉ាង​យូរ​រយៈពេល​៣​ថ្ងៃ ដើម្បី​ឲ្យ​ម្ចាស់​រក​ទិញ​ស៊ី​មាំ​ង​ដើម​មក​ប្តូរ ចូលខ្លួន​មក​ដោះស្រាយ ធ្វើ​កិច្ចសន្យា និង​យក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ប៉ុន្តែ​ម្ចាស់​យានយន្ត​មួយ​ចំនួន​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ចូលខ្លួន​មក​ដោះស្រាយ​ជាមួយ​សម្ថ​កិច្ច​នៅឡើយ​ទេ ។

បច្ចុប្បន្ន​ម៉ូតូ​នេះ កំពុង​តែ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដែល​មាន​អា​ស័​យ​ដ្ឋា​ន ផ្លូវ​លេខ​៣៨៤ ភូមិ​៥ សង្កាត់​ទួល​ស្វាយព្រៃ​ទី​មួយ ខណ្ឌ​បឹង​កេងកង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ