ជនសង្ស័យលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនបណ្ដោះអាសន្ន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ជនសង្ស័យលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ត្រូវបានចៅក្រម សម្រេចឃុំខ្លួនបណ្ដោះអាសន្ន

1 ខែ មុន
  • Siem Reap

ខេត្តសៀមរាប៖ លោក ស៊ិន សង្ហា ចៅ​ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀម​រាប​ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១…

ខេត្តសៀមរាប៖ លោក ស៊ិន សង្ហា ចៅ​ក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀម​រាប​ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ ២០២១ បានចេញដីកា​បង្គាប់ឱ្យឃុំខ្លួន​ជន​សង្ស័យម្នាក់ ចោទពីបទលួចមានស្ថានទម្ងន់ទោស (គាស់ផ្ទះយកទ្រព្យសម្បត្តិ) ​កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ ស្ថិតនៅភូមិស្វាយ​ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

​សមត្ថកិច្ចនគរបាល ខេត្តសៀមរាប បានប្រាប់នៅព្រឹកថ្ងៃទី២៥ ខែមករានេះថា ជនត្រូវចោទនោះ ឈ្មោះ តែ ម៉េងសួង ហៅ ញ៉ាញ់ ភេទ​ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ទីកន្លែង​កំណើត នៅភូមិ​ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល។ ទីលំនៅមុនពេលឃាត់ខ្លួន ស្នាក់នៅផ្ទះជួល ក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ ខេត្តសៀមរាប កម្រិតវប្បធម៌ថ្នាក់ទី៧ មុខរបរមិនពិតប្រាកដ។ ទោស​ពីមុន ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ ពីបទល្មើសគ្រឿងញៀន។

​គួរបញ្ជាក់​ថា ជនសង្ស័យ ដែលលួចគាស់ផ្ទះ លួចទ្រព្យសម្បត្តិ​របស់ពលរដ្ឋ នៅភូមិស្វាយ ជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប៉ូលិស​ស្រុកប្រាសាទបាគង និង​នគរបាលការិយា​ល័យព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលប៉ុស្តិ៍ឃុំត្រពាំងធំ រួមជាមួយប្រជាការពារភូមិ ឃាត់ខ្លួនភ្លាមៗ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១៕ ដោយ៖ ច័ន្ទ រសី្ម