ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​គោលដៅ​ប្រចាំឆ្នាំ​ឬ​នៅ? បើ​នៅ មិន​ទាន់​ហួសពេលគួរ​ចាប់ផ្តើម​ដាក់​ពី​អី​ឡូ​វ​ទៅ​

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ តើ​លោក​អ្នកមាន​គោលដៅ​ហើយ​ឬ​នៅ? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​មាន យើង​ត្រូវ​ដាក់? មិន​ពិបាក​ទេ វា​​​​​​​មាន​ហេតុផល​ជា​ច្រើន ដែល​យើង​គួរ​មាន​គោលដៅ​ក្នុង​មួយ​ឆ្នាំ ឱ្យ​បាន​ច្បាស់លាស់​។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ តើ​លោក​អ្នកមាន​គោលដៅ​ហើយ​ឬ​នៅ? ហើយ​ហេតុ​អ្វី​យើង​ត្រូវ​មាន យើង​ត្រូវ​ដាក់? មិន​ពិបាក​ទេ វា​​​​​​​មាន​ហេតុផល​ជា​ច្រើន ដែល​យើង​គួរ​មាន​គោលដៅ​ក្នុង​មួយ​ឆ្នាំ ឱ្យ​បាន​ច្បាស់លាស់​។

តាម​រយៈ​លោក សំ កុសល ដែល​ជា​ស្ថាបនិក Business Cambodia បានឱ្យ​ដឹង​ថា ៖ «​គោលដៅ​វា​ជា​របស់​មួយ​សំខាន់​បំផុត ដែល​យើង​ត្រូវ​រស់នៅ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ត្រូវ​តែ​មាន​គោលដៅ​។ គៅ​ល​ដៅ​វា​បាន​ជួយ​ឱ្យ​យើង​មានការ​រឹង​មុំាំ​ជាង​មុន ដូចនេះ​យើង​ម្នាក់​ធ្វើ​យ៉ាងណា​កុំឱ្យ​ខ្ជិល​ដាក់​គោលដៅ​ឱ្យ​សោះ​។ ប្រសិនបើ​យើង​ម្នាក់​ៗ​ខ្ជិល​ដាក់​គោលដៅ មាន​ន័យ​ថា​យើង​ទាំងអស់​គ្នា​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ ដែល​ខ្លួនឯង​មិន​បាន​ព្រៀង​ទុក ឬ​តែលតោល​ជាដើម​។ យើង​មើល​មាន​មនុស្ស​ខ្លះ មិន​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួនឯង​កំពុង​មាន​នោះ​ទេ មិន​ពេញចិត្ត​ជាមួយ​ផ្ទះ ឡាន កង់ ដែល​ខ្លួនឯង​កំពុង​មាន មិន​ពេញចិត្ត​ជាមួយ​ចំណូល​ដែល​ខ្លួនឯង​កំពុង​តែ​មាន នឹង​ឯង​។ ល​។ ហើយ​ចង់បាន​អ្វី​ដែល​ប្រសើរ​ជាង​នឹង ប៉ុន្តែ​បើ​មិន​នាំ​គ្នា​ដាក់​គោលដៅ​ទេ ទាំង​នឹង​មិន​ធ្លាក់​ពីលើ​មេឃ​មក​ទេ​»​។
ដូចនេះ​យើង​ទាំងអស់​គ្នា​ចង់​មិន​ចង់ ត្រូវ​មានការ​ដាក់​គោលដៅ​ប្រចាំឆ្នាំ ដាក់​គោលដៅ ដើម្បី​ធ្វើការ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​មុន ថា​តើ​យើង​បាន​សម្រេច​អ្វីខ្លះ? តើ​ទាំងអស់​គ្នា​ចង់បាន​ឆ្នាំ​ថ្មី​នឹង​លទ្ធផល មួយ​គុណ​នឹង​ប្រាំ​ដែរ​ឬទេ? សួរ​ខ្លួនឯង​តិច​ទៅ?

តាម​រយៈ​ការ​ចែករំលែក​ដែល​មិន​ចេះ​រីងស្ងួត លោក សំ កុសល បាន​បន្ត​ថា ៖ «​គ្នា​យើង​ខ្លះ​បាន​លើក​ឡើងជា​ចំ​ង​ល់ ដោយ​ពួក​គាត់​ប្រហែលជា​មិន​ជឿ​ប៉ុន្មាន​ទេ ក្នុង​ការ​រក​ចំណូល មួយ​គុណ​នឹង​ប្រាំ​ច្រើន​ជាង​ឆ្នាំ​មុន​នោះ​។ ដោយ​មតិ​ខ្លះ​លើក​ឡើង​ដូចនេះ​ថា “​លោកគ្រូ គ្មាន​ផ្លូវ​ទេ ខ្ញុំ​ធ្វើការ​ឱ្យ​គេ មិច​នឹង​អាច​រក​ចំណូល​បាន​ច្រើន​ជាង​មុន​ដល់​បួន​ប្រាំ​ដងនោះ​”»​។
ក្នុង​ការ​ឆ្លើយ​តប​នឹង ចំ​ង​ល់​នេះ​ដែរ លោកគ្រូ​បាន​បន្ត​ថា ៖ «​ខ្ញុំ​គ្រាន់តែ​មាន​មតិ​ថា​ប្រសិនជា​អ្នក​ទាំងអស់​គ្នា គិត​ថា គ្មាន​ផ្លូវ នោះ​លទ្ធផល​ពិតជា​គ្មាន​ផ្លូវ​ហើយ ដូចនេះ​ខ្ញុំ​ជំរុញ​អ្នក​ទាំងអស់​គ្នា​គិត​ឱ្យ​មាន​ផ្លូវ​ទៅ ផ្លូវ​គឺ​មាន​ជា​និច្ច​សម្រាប់​ឱ្យ​អ្នក​ទាំងអស់​គ្នា​សម្រេច​លទ្ធផល មួយ​គុណ​នឹង​ប្រាំ​នឹង មិន​ថា​យើង​កំពុង​រកស៊ី ឬ​ធ្វើការ​ឱ្យ​គេ​នោះ​ទេ ប្រសិនជា​អ្នក​ទាំងអស់​គ្នា​មាន​គោលដៅ ដែល​ត្រូវ​ជាមួយនឹង​ក្តី​ស្រមៃ​ខ្លួនឯង​នឹង​»​។
ចុះ​វិធីសាស្ត្រ​ក្នុង​ការ​ដាក់​គោលដៅ​នឹង​យ៉ាងណា​ដែរ ដូចនេះ​លោកគ្រូ​បាន​ចែករំលែក​មុន ឆ្លើយ​តប​ដូចនេះ​ថា ត្រូវធ្វើ​យ៉ាងណា​សម្រាប់​ការ​ដាក់​គោលដៅ​ឆ្នាំ​ថ្មី​ឱ្យ​មាន​ប្រសិទ្ធភាព ឬ​ឱ្យ​ចំ? មិន​ពិបាក​ទេ យើង​គ្រប់​គ្នា​ត្រូវ​តែ​តាំងចិត្ត ក្នុង​ការ​ធ្វើ​ឱ្យ​ខ្លួនឯង​រីក​ចំរើន​ជាង​ឆ្នាំ​ចាស់​។


លោកគ្រូ បន្ត​ថា ៖ «​ប៉ុន្តែ​មុន​នឹង​ចូល​ដល់​ការ​ដាក់​គោល ខ្ញុំ​បកស្រាយ​បន្តិច​ថា​អ្វី​ទៅ​ជា​គោលដៅ​។ មុន​ដាក់​គោលដៅ​យើង​ត្រូវ​ដឹង​ថា អ្វី​ទៅ​ជា​គោលដៅ គោលដៅ​គឺជា​អ្វី​ដែល​យើង​ត្រូវ​សម្រេច ដូចនេះ​គោលដៅ​ដែល​ត្រូវ​ដាក់​ប្រចាំឆ្នាំ​នឹង គឺជា​គោលដៅ​តូច​ៗ ដែល​ទាំងអស់​គ្នា​ត្រូវ​សម្រេច ដើម្បី​សម្រេច​បាន​គោលដៅ​ប្រចាំជីវិត​។ គោលដៅ​តូច​ៗ​ទាំងនេះ គឺជា​អ្វីមួយ​ដែល​ធ្វើ​ឱ្យ​យើង​ពូកែ​ជាង​មុន មិន​ទាន់​ខ្វល់​រឿង​លុយ​ក៏​បាន​ដែរ ធ្វើ​យ៉ាងណា​ឱ្យ​ខ្លួនឯង​ពូកែ​ជាង​មុន​ដែរ​ឬទេ ប្រសិនជា​យើង​ពូកែ​ជាង​មុន នោះ​យើង​នឹង​មាន​តំលៃ​ជាង​មុន ហើយ​លុយ​យើង​ក៏​ច្រើន​ជាង​មុន​ដែរ​»​។

គោលដៅ​ពិតប្រាកដ លោកគ្រូ​ចង់ឱ្យ​អ្នក​ទាំងអស់​គ្នា ផ្តោត​សំខាន់​ទៅ​លើ​ជំនាញ យើង​អាច​សួរ​ខ្លួនឯង​ថា តើ​យើង​នឹង​ក្លាយទៅជា​អ្វី? ជា​ជាង​សួ​រឯងខ្លួន​ថា​តើ​នឹង​ទទួល​លុយ​បាន​ប៉ុន្មាន? យើង​មិន​ចាំបាច់​ដាក់​គោលដៅ​ផ្ទះ ឡាន ម៉ូតូ​នោះ​ទេ អ​ញ្ចឹ​ង​សួរ​ថា ធ្វើ​យ៉ាងណា​ដាក់​គោលដៅ​ឆ្នាំ​ថ្មី​នឹង​ឱ្យ​ត្រូវ?
ដូចនេះ​ខាងក្រោម​នេះ លោកគ្រូ​បាន​ចែករំលែក ៣ ចំណុច សម្រាប់​អ្នក​ទាំងអស់​គ្នា​អាច​គិតគូ​ពិចារណា​បាន​

ទី​១ ៖ ដាក់​គោលដៅ​ណា​ដែល​ល្មម​នឹង​សមត្ថភាព​យើង​អាច​សម្រេច​បាន ក្នុង​មួយ​ឆ្នាំ កុំ​រើស​ធំ​ពេក ប្រសិនជា​រើស​ធំ​ពេក​យើង​សម្រេច​មិន​បាន​ទេ ព្រោះ​ពេលវេលា​យើង​មាន​តែ​មួយ​ឆ្នាំ​នោះ​ទេ​។ ឧទាហរណ៍​ថា អ្នក​ទាំងអស់​គ្នា​ចង់​ចេះ​ជំនាញ​លក់ ហើយ​នៅ​ក្នុង​ជំនាញ​លក់​នឹង​មាន​ជំនាញ​តូច​ៗ​ជា​ច្រើន​ទៀត ដែល​មាន​ជំនាញ facebook ពូកែ​ក្នុង​ការ​គ្រប់គ្រង facebooK ពូកែ​ក្នុង​ការ​ធ្វើ​វី​ដេ​អូ ពូកែ​និយាយ ពូកែ​សរសេរ ពូកែ​ចរចា ទាំងនេះ​សុទ្ធតែ​ជា​ជំនាញ​តូច​ៗ ដែល​យើង​គ្រប់​គ្នា​ដែល​ត្រូវ​ដាក់​។

ទី​២ ៖ យើង​ត្រូវ​រើស​យក​ចំណុច​ដែល​ខ្លួនឯង​ខ្វះខាត​យក​មក​ដាក់​មុន ដូចនេះ​ត្រូវ​មើល​ជំនាញ​ណា​ដែល​អាជីវកម្ម​យើង​ត្រូវការ​បំផុត ឬ​ក៏​ការងារ​យើង​ត្រូវការ​បំផុត ហើយ​កុំឱ្យ​នៅ​ខ្សោយ ដូចនេះ​អ្នក​ដែល​កំពុង​រកស៊ី ហើយ​ពង្រឹង​ជំនាញ​នឹង​ឱ្យ​កើន ចឹ​ង​ដាក់​អា​នឹង​ជា​គោលដៅ​ក្នុង​ឆ្នាំ​ថ្មី​។ ឧទាហរណ៍​ថា ការ​គ្រប់គ្រង​បុគ្គលិក រាល់ថ្ងៃ​ឈឺក្បាល​ជាមួយនឹង​បុគ្គលិក​ណាស់ ដូចនេះ​យើង​ត្រូវ​យក​ចំណុចខ្សោយ​របស់​ខ្លួនឯង​នឹង​យក​មក​កែ កុំ​ភ្លេច​ថា​កែ​តែ​គេ មិន​កែខ្លួន​ឯង​។

ទី​៣ ៖ ចេញ​គោលដៅ ត្រូវ​ចេញ​សកម្មភាព​ផង ៖ ចេញ​សកម្មភាព​ជាក់ស្តែង​ជា​រឿង​ធំ ឧទាហរណ៍​ថា ដាក់​គោលដៅ​មួយ​ខែ​អាន​សៀវភៅ​ឱ្យ​បាន​ពីរ​ក្បាល មួយ​ថ្ងៃ​មើល​ព័ត៌មាន​មួយ​ម៉ោង ជាដើម​។​ល​។ ទាំងនេះ​ហើយ​ជា​សកម្មភាព​ជាក់ស្តែង​៕

អត្ថបទសរសេរ ដោយ