ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វា​ព្រាម​១​ក្បាល​ជាប់អន្ទាក់​ត្រូវ​ជួយ​សង្គ្រោះ រួច​លែង​ឲ្យ​ចូល​ព្រៃ​ធម្មជាតិ​វិញ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ព្រាម​ចំនួន​១​ក្បាល បាន​ជាប់អន្ទាក់​របស់​ព្រាន ហើយ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោយ​មានការ​ចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​បុគ្គលិក​ល្បាត​របស់​អង្គការ WWF ដែល​ចុះ​ល្បាត​រួម​គ្នា​បាន​ពើបប្រទះ​នៅ​ចំណុច​ដៃ​អូរ​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​ស្នូល…

ខេត្តមណ្ឌលគិរី ៖ សត្វ​ស្វា​ព្រាម​ចំនួន​១​ក្បាល បាន​ជាប់អន្ទាក់​របស់​ព្រាន ហើយ​ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ដោយ​មានការ​ចូលរួម​ពី​ភ្នាក់ងារ​ល្បាត​សហគមន៍​តំបន់ការពារធម្មជាតិ និង​បុគ្គលិក​ល្បាត​របស់​អង្គការ WWF ដែល​ចុះ​ល្បាត​រួម​គ្នា​បាន​ពើបប្រទះ​នៅ​ចំណុច​ដៃ​អូរ​មួយ​កន្លែង ស្ថិត​ក្នុង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច រួច​ក៏​ជួយ​សង្គ្រោះ​ឲ្យ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់ និង​បាន​លែង​ឲ្យ​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

ការ​ចុះ​ល្បាត និង​ដោះ​អន្ទាក់​ខាងលើ​នេះ ធ្វើ​ឡើង​ក្នុង​ប្រតិបត្តិការ​ចុះ​ល្បាត​របស់​ក្រុមការងារ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​២ នៃ​ខែមករា ឆ្នាំ​២០២១ ក្នុង​នោះ​ក្រុមការងារ​បាន​ដោះ​ប្រមូល និង​សារ​អន្ទាក់​សរុប​ចំនួន​១៦​ខ្សែ នៅ​ក្នុងភូមិ​សាស្ត្រ​តំបន់​អភិរក្ស និង​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច។

មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុមការងារ​សហគមន៍ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​តំបន់ការពារធម្មជាតិ សូម​មេត្តា​ចូលរួម​ក្នុង​សកម្មភាព​ការពារ និង​អភិរក្ស​សត្វព្រៃ និង​ជីវៈចម្រុះ ដោយ​បញ្ឈប់​ការ​ដាក់​អន្ទាក់​ក្នុង​បំណង​ទាក់​ចាប់​សត្វព្រៃ​ដោយ​ខុសច្បាប់​។

គួរ​រម្លឹក​ជូន​ថា ស្វា​ព្រាម ជា​ប្រភេទ​ថនិកសត្វ​ក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​បង្គួរ និង​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ថា ជា​ប្រភេទ​ងាយ​រងគ្រោះថ្នាក់​។ នៅ​លើ​ពិភពលោក ស្វា​ព្រាម កំពុង​រង​គ្រោះថ្នាក់​ដោយសារ​ការ​បរបាញ់ ការ​ទាក់​ចាប់ ​និង​ការ​បាត់បង់​ទីជម្រក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ