ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆក់យកជីវិតម្នាក់​ក្នុង​ចំណោម​៤​នាក់ ក្រោយនាំគ្នាហូបដង្កូវដួង​

3 ឆ្នាំ មុន
  • ព្រះវិហារ

​ខេត្តព្រះវិហារ ៖ មានករណី​បុរស​ម្នាក់​​​បានបាត់បង់ជីវិត​ ​ចំណែក​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា សង្ស័យ​មកពី​​ពុល​ដង្កូវ​ដួង​ ​បន្ទាប់ពី​ជនរងគ្រោះ​​ទាំង​​​​៤នាក់​នាំគ្នា​ទៅកាប់ដើមត្នោត​​ដើម្បី​យកដង្កូវដួងទៅ​បំពងខ្លាញ់ហូបជាមួយបាយ ។​ ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មក​រា…

​ខេត្តព្រះវិហារ ៖ មានករណី​បុរស​ម្នាក់​​​បានបាត់បង់ជីវិត​ ​ចំណែក​៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា សង្ស័យ​មកពី​​ពុល​ដង្កូវ​ដួង​ ​បន្ទាប់ពី​ជនរងគ្រោះ​​ទាំង​​​​៤នាក់​នាំគ្នា​ទៅកាប់ដើមត្នោត​​ដើម្បី​យកដង្កូវដួងទៅ​បំពងខ្លាញ់ហូបជាមួយបាយ ។​

ហេតុការណ៍​​ខាងលើនេះ​បានកើតឡើង​​កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មក​រា ឆ្នាំ​២០២១ ​នៅ​ភូមិ​សែន​គង់ ឃុំចម្រើន ​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ។

លោក​វរៈសេនីយ៍ឯក ជួន មឿ​ន អធិការ​នគរបាល​ស្រុក​សង្គម​ថ្មី បានអោយ​ដឹង​ថា ជន​រងគ្រោះទាំង​​​៤នាក់​ខាងលើ​​រួម​មាន ១-​ឈ្មោះ ម៉ៅ លាន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ បានបាត់បង់ជីវិត ២-​ឈ្មោះ ប៉ុយ វី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ៣​-ឈ្មោះ ឌឹ​ម សុភា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង៤-​ឈ្មោះ ប្រាជ្ញ ពិសី ភេទ​ប្រុស អាយុ​៩​ឆ្នាំ ។ ជនរងគ្រោះទាំង​​​៤នាក់​នេះ​រស់នៅ​ក្នុងភូមិ​ឃុំកើតហេតុ​ខាងលើ ។​

លោក​អធិការ​នគរបាលស្រុក​បានបន្ត​ថា ​នៅវេលាម៉ោងកើតហេតុ​ខាងលើ​ ជនរងគ្រោះទាំង​​​​៤​នាក់​នាំ​គ្នា​ទៅ​កាប់​ដើម​ត្នោត​បាន​​ដង្កូវ​ដួង​ប្រហែល​១​គីឡូក្រាម រួច​យក​ទៅ​​ចម្អិនដោយ​​បំពង​ខ្លាញ់ ដើម្បី​​ហូប​ជាមួយ​បាយ ។

លោក​អធិការ​នគរបាលស្រុក​បាន​​បន្ត​ទៀត​ថា ក្រោយ​ហូប​បាយ​ជាមួយ​ដង្កូវឌួង​បាន​ប្រហែលជា​២​ម៉ោង ស្រាប់តែ​ជនរងគ្រោះ​​ទាំង​៤​នាក់​ចាប់ផ្តើម​មាន​អាកា​រៈ​មិន​ស្រួល​ក្នុង​ខ្លួន ដូចជា​ក្អួតចង្អោរ រវើរវាយ និងរាក​ ។ ពេល​នោះ ​ជនរងគ្រោះ​​ចំនួន​៣​នាក់ បាន​យក​ក្រូចឆ្មា​លាយ​ជាមួយ​ទឹក​ក្តៅ​ផឹក​ដើម្បី​បន្សាប​ជាតិពុល លើកលែងតែ​​​បុរស​​ឈ្មោះ ម៉ៅ លាន មិន​បាន​ផឹកទឹក​ក្តៅ​លាយ​ក្រូចឆ្មា​នោះ​ទេ ហើយ​​​បុរសរងគ្រោះ​រូប​នោះ​មាន​អាកា​រៈ​ពុល​ខ្លាំង​ជាងគេ ដោយសារ​តែ​​បុរសរងគ្រោះ​រូប​នោះ​ហូប​ដង្កូវដួង​ច្រើន​ជាងគេ លុះ​រហូត​មក​ដល់​វេលា​ម៉ោង​២​​ឈាន​​ចូល​ព្រឹក​​ថ្ងៃ​ទី ២៤ ខែមករា ឆ្នាំ​២០២១ ទើប​បាន​បញ្ជូន​ទៅសង្គ្រោះ​​នៅ​​មណ្ឌល​សុខភាពដែរ​ ​ប៉ុន្តែ​ជា​អកុសល​​បុរសរងគ្រោះ​រូប​នោះបាន​បាត់បង់ជីវិតទៅហើយ ។​

ក្រោយ​ពី​ពិនិត្យ និង​ធ្វើ​កោសល្យ​វិច័យរួច​ សមត្ថកិច្ច​ប​បាន​ញ្ជាក់​ថា ​ជន​រងគ្រោះ​​ទាំង​៤​នាក់​ខាងលើ​ពិតជា​ពុល​ដង្កូវឌួង​ប្រាកដ​មែន ។ ដោយឡែក ជនរងគ្រោះ​ម្នាក់​ដែលបាត់បង់ជីវិត​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុមគ្រួសារ​ដើម្បី​​រៀបចំធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ