ប្រទេសចិន ៖ ក្រោយការផ្ទុះក្នុងអណ្ដូងរ៉ែមាស QIXIA នាភាគខាងកើតចិន តាំងពីថ្ងៃទី១០ ខែមករា មក កម្មកររ៉ែជាង២០នាក់បានជាប់ក្នុងអណ្ដូងរ៉ែមានជម្រៅដល់៦០០ម៉ែត្រនោះ។
យោងតាមទូរទស្សន៍រដ្ឋចិន CCTV ថា កម្មកររ៉ែ១១នាក់ ត្រូវបានជួយសង្គ្រោះកាលពីថ្ងៃទី២៤មករា ខណៈបណ្ដាអ្នកជួយសង្គ្រោះ បានខិតខំយ៉ាងសកម្ម តាមរកកម្មកររ៉ែ១០នាក់ទៀតដែលជាប់ក្នុងអណ្ដូងរ៉ែនោះ ចាប់តាំងពី២សប្ដាហ៍មកហើយ ក្នុងកន្លែងមួយជម្រៅជាច្រើនរយម៉ែត្រនាភាគខាងកើតចិន។
កម្មកររ៉ែដំបូងគេ ត្រូវបាននាំមកកាន់ខាងលើវិញនាវេលាម៉ោង១១ម៉ោងក្នុងស្រុកថ្ងៃទី២៤មករា។ រូបគេមានអាការៈហាវហត់ខ្លាំងបំផុត ហើយបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យ។ នាថ្ងៃទី២៤មករានោះដែរមនុស្ស១០នាក់ទៀត ត្រូវបាននាំមកខាងលើវិញបាន។
កម្មកររ៉ែ១០នាក់ទៀតមកដល់រសៀលថ្ងៃទី២៤មករានៅតែបាត់ខ្លួន ចាប់តាំងពីមានការផ្ទុះ ពីថ្ងៃទី១០មករាមក ក្នុងអណ្ដូងរ៉ែមាសនោះស្ថិតនៅខេត្តសានដុង។ មណ្ដាអ្នកជួយសង្គ្រោះបានខិតខំចាប់តាំងពី២សប្ដាហ៍មកហើយ ជួយបណ្ដាកម្មករជាប់ក្នុងអណ្ដូងរ៉ែ ដែលគំរាមកំហែងដោយសារទឹកឡើង ហើយកម្មករម្នាក់រកឃើញបាត់បង់ជីវិត។
នាព្រឹកថ្ងៃទី២៤មករាឧបសគ្គធំ ដែលខ្ទប់អណ្ដូងរ៉ែស្រាប់តែធ្លាក់ចុះក្រោម អាចសម្រួលដល់ប្រតិបត្តិការសង្គ្រោះ ហើយគេផ្ដើមចុះដល់ខាងក្រោម និងនាំកម្មករឡើងមកលើបន្តបន្ទាប់គ្នា និងបានផ្អាកការបូមទឹកចេញ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ