ខេត្តកំពង់ចាម ៖ កម្លាំងសមត្ថកិច្ចបានចុះឡោមព័ទ្ធទីតាំងមួយកន្លែងកាលពីវេលាយប់ថ្ងៃទី២៤ មករា ឆ្នាំ២០២១ ដោយមានការសង្ស័យថា លួចប្រើប្រាស់ និងជួញដូរគ្រឿងញៀនជាយូរណាស់មកហើយនោះ ព្រមទាំងបានឃាត់ខ្លួនមនុស្សប្រុសស្រីសរុបចំនួន១០នាក់ ក្នុងនោះមានម្នាក់ជាថៅកែស្ថានីយប្រេង និងខារ៉ាអូខេ យីហោ ណាកាសា ស្ថិតនៅភូមិស្ពឺក ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។
ម្ចាស់ទីតាំងខាងលើឈ្មោះថៃ បូរិន អាយុ៤១ឆ្នាំ និងបក្ខពួកស្រីប្រុសសរុបចំនួន៩នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណ ត្រូវសមត្ថកិច្ចចាប់ខ្លួន ខណៈពួកគេកំពុងប្រើប្រាស់គ្រឿងញៀនជាក់ស្តែង ហើយសមត្ថកិច្ចបានរឹបអូសវត្ថុតាងគ្រឿងញៀនចំនួន៣កញ្ចប់ និងសម្ភារសម្រាប់សេពគ្រឿងញៀនជាច្រើនទៀត ។
បច្ចុប្បន្ន ជនសង្ស័យទាំង១០នាក់ខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ