ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក្ស ឃើញម៉ូតូគេ អស់សាំង ជួយបណ្តើរ បែរជាចាក់​សាំង​ហើយ ជិះទៅបាត់!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ យុវជនម្នាក់ ឃើញក្មេងប្រុស ២នាក់ ជិះម៉ូតូអស់សាំង ក៏ចុះជួយបណ្តើរម៉ូតូ តែដល់កន្លែងចាក់សាំង បែរជាយកម៉ូតូនោះ ជិះទៅបាត់។ ប៉ុន្តែមិនបានប៉ុន្មានផង…

បន្ទាយមានជ័យ៖ យុវជនម្នាក់ ឃើញក្មេងប្រុស ២នាក់ ជិះម៉ូតូអស់សាំង ក៏ចុះជួយបណ្តើរម៉ូតូ តែដល់កន្លែងចាក់សាំង បែរជាយកម៉ូតូនោះ ជិះទៅបាត់។ ប៉ុន្តែមិនបានប៉ុន្មានផង យុវជននោះ ក៏ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ជនសង្ស័យ ដែលត្រូវបានឃាត់ខ្លួនករណីលួចម៉ូតូ មានឈ្មោះ នួន ហួរ ហៅ អាយក្ស ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់-ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹង​ពីស្ត្រីម្នាក់ ដែលបានប្តឹងថា មានសង្ស័យ ២នាក់ បានលួចម៉ូតូម៉ាក់ហុងដា ស៊ោមើ របស់​កូនប្រុសគាត់ ២នាក់ ដែលជិះ​អស់សាំងហើយបានបណ្តើរ តែជនសង្ស័យ បានជិះម៉ូតូ ១គ្រឿង គ្នា ២នាក់ ឃើញ ហើយមានម្នាក់ បានជួយបណ្តើរកូនគាត់ទាំងពីរ ដល់កន្លែងចាក់សាំងហើយ បែរជាជនសង្ស័យនោះ យកម៉ូតូជិះចេញទៅបាត់។ ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៧យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅ​ការ៉ាសាំង ក្នុង​ភូមិមិត្តភាព សង្កាត់-ក្រុងប៉ោយប៉ែត។

លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយទទួលពាក្យបណ្តឹងហើយ កម្លាំងជំនាញបានស្រាវជ្រាវកំណត់មុខសញ្ញា ហើយចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ឈ្មោះ នួន ហួរ ហៅ អាយក្ស និងយកម៉ូតូ ១គ្រឿងនោះបានមកវិញ នៅវេលាម៉ោង១០ និង ៤០នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ នៅ​ភូមិប៉ាលិលេយ្យមួយ សង្កាត់.ក្រុងប៉ោយប៉ែត។

ក្រោយពេលឃាត់ខ្លួន ជនសង្ស័យ បានសារភាពថា ខ្លួន​បានធ្វើសកម្មភាពយកម៉ូតូ​ក្មេងប្រុសនេះ ដោយមានគ្នាម្នាក់ទៀត ឈ្មោះ ហៀង ហៅ យ៉ន រតនា ដែលកំពុងគេចខ្លួន។

ក្រោយពេលសាកសួរហើយ ប៉េអឹម​បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង​ ខេត្តបន្ទាយមានជ័យ ចាត់ការតាមច្បាប់។ ចំណែកម៉ូតូ រកឃើញ ត្រូវបានប្រគល់ជូនម្ចាស់វិញ​៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ