សម្តេច​ ស ខេ​ង​ ដាក់​បញ្ជាឱ្យ​​ឈប់​មាន​ករណី​អន្តរាគមន៍​កូន​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ ស ខេ​ង​ ដាក់​បញ្ជាឱ្យ​​ឈប់​មាន​ករណី​អន្តរាគមន៍​កូន​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស

4 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម​ ស ខេ​ង ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​បញ្ជា​ឲ្យ​ឈប់​មានការ​អន្តរាគមន៍​ដាក់​កូន​របស់​ខ្លួន​ចូល​ក្នុង​ក្រប​ខណ្ឌ​ប៉ូ​លី​ស​។ យោង​តាម​សំឡេង​សារ​ដែល​កោះសន្តិភាព​ទទួល​បាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​24 ខែមករា ​ឆ្នាំ2021…

រាជធានី​ភ្នំពេញ​ ៖​ សម្ដេច​ក្រឡាហោម​ ស ខេ​ង ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដាក់​បញ្ជា​ឲ្យ​ឈប់​មានការ​អន្តរាគមន៍​ដាក់​កូន​របស់​ខ្លួន​ចូល​ក្នុង​ក្រប​ខណ្ឌ​ប៉ូ​លី​ស​។

យោង​តាម​សំឡេង​សារ​ដែល​កោះសន្តិភាព​ទទួល​បាន​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​24 ខែមករា ​ឆ្នាំ2021 សម្ដេច​ក្រឡាហោម ​ស ខេ​ង​ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «កូន​គាត់​មិន​ខំរៀន​ ប្រឡង​បាក់​ឌុ​ប​ទៅ​ធ្លាក់​ ដល់​គាត់​រត់ការ​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​កូន​គាត់​បាន​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស ​ប៉ុន្តែ​ពេល​មក​ដល់​ប្រឡង​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស
ប្រឡង​ធ្លាក់​ទៀត​ហើយ​គាត់​ខឹង ។ ​ពេល​នោះ​គាត់​ខឹង​តែ​នៅ​តែ​ឈ្នះ​អី​ចឹ​ង​! ​តែ​គាត់​ឆ្លើយ​ថា​ មក​សុំ​កូន​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស​អត់​បាន​និយាយ​បែប​នេះ​គឺ​ចប់​ប៉ា​ដោយ​» ​។

សម្តេច ស ខេ​ង ​ក៏​បាន​លើក​ឡើង​ថា ស​ម្តេច​មិនដឹង​ធ្វើ​យ៉ាងណា​នោះ​ទេ ពី​ព្រោះថា​ អីឡូវ​ជា​សម័យ​ធ្វើ​កំណែទម្រង់​តែ​បែរជា​នាំ​គ្នា​អន្តរាគមន៍​ដែល​ខុស​ពី​គោលនយោបាយ​កំណែរ​ទម្រង់ ។

សម្តេច​គូសបញ្ជាក់​ថា​ «អី​ចឹ​ង​ចំណុច​នឹង​ខ្ញុំ​ធ្វើ​មិន​បាន​នោះ​ទេ​។ អ្នកខ្លះ​មិន​ដែល​រៀន​ប៉ូ​លី​ស​ទេ​ តែ​មក​ដល់​សុំ​ធ្វើ​ប៉ូ​លី​ស​ហើយ​មាន​តួនាទី​ធំ​ទៀត ​ណ៎ែវា​អី​ចឹង ​ដូច្នេះ​វា​ខុស​គោលនយោបាយ​កំណែទម្រង់​បាត់​ហើយ» ​។

សម្តេច​បាន​លើក​ឡើង​ថា ​ការ​ធ្វើ​ប៉ូ​លី​សត្រូវ​តែ​ឆ្លងកាត់​ការ​ប្រឡង ហើយ​ខ្ញុំ​មាន​សិទ្ធិ​អនុញ្ញាត​ឲ្យ​មានការ​ប្រឡង​ពីព្រោះ​មានការ​ដាក់​ពាក្យសុំ​ចូល​ប្រឡង​ច្រើន​ណាស់​។ ដូច្នេះ​ការ​ប្រឡង​ត្រូវ​សម្រេច​ជ្រើសរើស​ឲ្យ​អ្នក​នេះ​ជាប់​អ្នក​នោះ​ជាប់​តាម​ការ​ប្រឡង​តែ​ការ​ប្រឡង​ធ្លាក់​ជា​រឿង​របស់​គេ ។

សម្តេច​ក៏​បាន​លើក​ឡើង​ថាស​ម្តេច​ជា​អ្នក​ធ្វើ​កំណែទម្រង់ ដល់​ពេល​ប៉ូ​លី​ស​ធ្វើ​មិនកើត​នោះ​ប្រជាពលរដ្ឋ​គេ​និង​បន្ទោស​សម្តេច​។

សូម​ជម្រាប​ថា ​កន្លង​ក៏​មាន​ព័ត៌មាន​បែកធ្លាយ​ថា​មាន​ករណី​សុំ​អន្តរាគមន៍​ពី​សាច់ញាតិ ឬ​ក៏​មាន​ដាក់​លុយ​ដើម្បី​សុំ​ចូល​ក្រប​ខណ្ឌ​ប៉ូ​លី​ស​ពី​មតិ​ហាម​ជន​ផង​ដែរ​៕​