ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​២នាក់​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​រត់​ចេញបាត់​ពី​មណ្ឌល

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ២នាក់​​ដែល​ត្រឡប់​មក​ពី​ថៃ​​ត្រូវ​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​​មាន​រយៈពេល​១៤​ថ្ងៃ​បាន​រត់​ចេញពី​មណ្ឌល​ ក្នុងនោះ​នៅ​ស្រុក​មង្គល​បូ​រី​​ចំនួន​១​នាក់​ និងស្រុក​​ព្រះ​នេត្រ​ព្រះ​ចំនួន​​១​នាក់​ ខណៈ​កំពុង​ស្វែងរក​នាំ​ខ្លួន​មក​ដាក់​មណ្ឌល​វិញ​។ លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ពលករ២នាក់​​ដែល​ត្រឡប់​មក​ពី​ថៃ​​ត្រូវ​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​​មាន​រយៈពេល​១៤​ថ្ងៃ​បាន​រត់​ចេញពី​មណ្ឌល​ ក្នុងនោះ​នៅ​ស្រុក​មង្គល​បូ​រី​​ចំនួន​១​នាក់​ និងស្រុក​​ព្រះ​នេត្រ​ព្រះ​ចំនួន​​១​នាក់​ ខណៈ​កំពុង​ស្វែងរក​នាំ​ខ្លួន​មក​ដាក់​មណ្ឌល​វិញ​។

លោក រ័​ត្ន ដា​ស៊ី​ណ​ង អភិបាលស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​ ថា ​កាលពី​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១​ មាន​​ពលករ​ម្នាក់ឈ្មោះ ខា រិ​ន ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​តា​ម៉ៅ ឃុំ​សឿ ស្រុក​មង្គល​បូ​រី ដែល​ត្រឡប់​​មក​ពី​ប្រទេស​ថៃ​​ហើយ​​ត្រូវ​​ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​​រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​វិទ្យាល័យ​មង្គល​បូ​រី បានរត់គេចខ្លួនបាត់​ ។

ដោយឡែក​ លោក ឃូរ ពៅ អភិបាលស្រុក​ព្រះ​​នេត្រ​ព្រះ​បាន​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១​ មាន​​ពលករ​ម្នាក់​ឈ្មោះ ឡ​ម ឡា​យូ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ​រស់នៅ​ភូមិ​ដូន​ច្រែង ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះ​នេត្រ​ព្រះ ដែល​ត្រឡប់​ពី​ប្រទេស​ថៃ​ ហើយ​​ត្រូវ​ឱ្យ​​ធ្វើ​ច​ត្តា​ឡី​ស័កមាន​​រយៈពេល​១៤​ថ្ងៃ​នៅ​មណ្ឌល​ស្រុក​ព្រះ​នេត្រ​ព្រះ​ បានរត់គេចខ្លួន​បាត់ ។

​ពលករ​​​ចំនួន​២​នាក់​ដែល​រត់​ចេញពី​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ត្រូវបាន​ក្រុមការងារ​សហការ​ជាមួយ​អាជ្ញាធរ​កំពុង​ស្វែងរក​នាំ​ខ្លួនដើម្បី​ឱ្យ​​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​វិញ​។

លោក​វេជ្ជ​បណ្ឌិត ឡេ ចាន់​សង្វាត ប្រធាន​មន្ទី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​គិត​​ចាប់ពី​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២០​ ដល់​ថ្ងៃ​ទី​២៤ ខែមករា ឆ្នាំ​២០២១​នេះ​ ពលករ​​ដែល​ត្រឡប់​​មក​ពី​ប្រទេស​ថៃ​ និង​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​មក​វិញ​ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​១៧​កន្លែង​ មាន​ពលករ​មក​ពី​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១០,៨៦៦​នាក់​ (ស្រី​៤,៨៥៨​នាក់​) និង​ធ្វើតេស្ត​សំណាកមាន​ចំនួន​១០,៦៦៦​នាក់​ (ស្រី​៤,៧៧២​នាក់) ហើយ​​អ្នក​ធ្វើ​ច​ត្តា​ឡី​ស័ក​បញ្ចប់​រយៈពេល​១៤​ថ្ងៃ​​ត្រឡប់​ទៅ​ផ្ទៈ​វិញ​មាន​ចំនួន​៧,១៥១​នាក់ (​ស្រី​៣,១៧៣​នាក់) អ្នក​នៅ​បន្ត​ធ្វើ​ច​ត្តា​ឡី​ស័ក​មាន​ចំនួន​៤,៥៥៨​នាក់​ (ស្រី​២,០០៩​នាក់) និង​រកឃើញ​វិជ្ជមាន​កូ​វី​ដ​១៩​មាន​ចំនួន​២៦​នាក់​ (ស្រី​១៧​នាក់​ បុរស៩​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ