ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឮ​សំឡេង​ដូច​គេ​កា.ប់​ឆ្អឹង​គោ​ ​ថែមទាំង​ស្រែកទៀត លុះ​​ងាក​មើលស្លុតចិត្ត​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​​ធ្វើការ​​នៅ​ក្នុង​ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ ​បាន​បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​បាន​ជួបជុំ​គ្នា​ផឹកស៊ី ហើយ​​កើត​មាន​ជា​ទំនាស់ពាក្យ​​សំដី​គ្នា​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ពលករ​ដូច​គ្នា​នោះ បាន​ទាញ​ពូថៅ​កា.ប់​សំដៅ​ទៅ​លើក​ញ្ចឹ​ង​.​ក​ជនរងគ្រោះ បណ្តាល​ឱ្យ​​ដួល​ដេក​​បាត់បង់ជីវិត​​ក្នុង​ថ្លុកឈាម​ ​។ ​ហេតុ​ការណ៍​​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​​ម្នាក់​ដែល​បច្ចុប្បន្ន​កំពុង​​ធ្វើការ​​នៅ​ក្នុង​ខេត្ត​ឈុ​ន​បុរី​ប្រទេស​ថៃ ​បាន​បាត់បង់ជីវិត​យ៉ាង​អាណោចអាធ័ម​ បន្ទាប់​ពី​បាន​ជួបជុំ​គ្នា​ផឹកស៊ី ហើយ​​កើត​មាន​ជា​ទំនាស់ពាក្យ​​សំដី​គ្នា​ធ្វើ​អោយ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ពលករ​ដូច​គ្នា​នោះ បាន​ទាញ​ពូថៅ​កា.ប់​សំដៅ​ទៅ​លើក​ញ្ចឹ​ង​.​ក​ជនរងគ្រោះ បណ្តាល​ឱ្យ​​ដួល​ដេក​​បាត់បង់ជីវិត​​ក្នុង​ថ្លុកឈាម​ ​។

​ហេតុ​ការណ៍​​​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២១ ស្ថិត​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ ​ក្នុង​ក្រុមហ៊ុន​សេន​សាន់​សេត​អ៊ិ​ន​ដា​ត​ទ្រី​ចាំ​កាត់​លេខ ១៤២/២៦ ក្នុងភូមិ​២ ឃុំ​ណ​ង​ឆាក ស្រុក​បាន​ប៊ឹ​ង ខេត្ត​ឈុ​ន​បុរី ​ប្រទេស​ថៃ ​។

ជនដៃដល់​​ឈ្មោះ​ភុ​ត ជា ចំណែកជនរងគ្រោះ​ឈ្មោះ​យូ ណា​ ។ អ្នកទាំងជាពលករធ្វើការ​នៅភូមិឃុំកើតហេតុ​ខាងលើ ។

​តាម​ប្រភពពី​សាក្សី​ម្នាក់​ដែល​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​​​ខាងលើ​នោះ​ ​ឈ្មោះ​ណាត់​ ជា​ជនជាតិ​ថៃ​ បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​​ឱ្យ​ដឹង​ថា ​​ទាំងជនដៃដល់ និង​ជនរងគ្រោះ ពួកគេទាំង២នាក់​​ជា​ពលករ​​ធ្វើការ​ជាមួយ​គ្នា​ប្រហែល​៥​ឆ្នាំ​មក​ហើយ ។ ​​នៅ​មុន​ពេល​កើតហេតុ ​គាត់​​បាន​ទទួល​ទូរស័ព្ទ​ពី​ឈ្មោះ​ភុ​ត ជា ​(​ជា​ជនដៃដល់​​) ​បាន​ហៅ​​គាត់​​អោយមក​និយាយ​គ្នា​រឿង​ការងារ​បន្តិច ​ប៉ុន្តែ​ពេល​ដែល​គាត់​​មក​ដល់​គឺ​ឃើញ​​ជនដៃដល់​និង​ជនរងគ្រោះ​​កំពុង​ផឹក​ស្រវឹង​ទៅ​ហើយ ។

​តាម​ប្រភពដដែល​បាន​បន្ត​ថា​ នៅ​ពេល​នោះ​​គាត់​ក៏​បាន​ផឹក​ស្រាស​អស់​មួយ​កែវ​ ដោយ​មិនដឹង​ជា​ពួក​គេ​ទាំង​​​២នាក់​ទាស់​គ្នា​រឿង​អ្វី​នោះទេ ព្រោះ​គាត់​​មិន​ចេះ​ស្តាប់​ខ្មែរ​ ទើប​​គាត់​ក៏​ងើបដើ​រ​ចេញ​ដល់​មាត់ទ្វារ​បន្ទប់​ ស្រាប់តែ​ឮ​សូរសំឡេង​ដូច​គេ​កា.ប់​ឆ្អឹង​គោ​ ព្រមទាំង​បានឮ​សំឡេង​ស្រែកទៀតផង លុះ​​ពេល​​គាត់​​ងាក​មក​មើលក៏​ឃើញ​ឈ្មោះ ភុ​ត ជា ​ឈរ​កាន់​ពូថៅ​យ៉ាង​ធំ​ប្រឡាក់​ឈាម រីឯ​ឈ្មោះ​យូ ណា​ បាន​ដួល​ដេក​នៅ​លើ​គ្រែ​នោះ​បាត់​ទៅ​ហើយ ។​

​តាម​ប្រភពដដែលបានបន្តទៀត​ថា ​បន្ទាប់ពីឃើញ​ហេតុការណ៍បែបនេះកើតឡើង ​គាត់​​បាន​ស្រែក​ឃាត់​ ស្រប​ពេល​នោះដែរ ​អ្នក​ស្នាក់​នៅ​ជាប់​បន្ទប់​គ្នា​ក៏​បាន​ចូល​មក​មើល ​ហើយ​ឈ្មោះ​ភុ​ត ជា ដែលជា​ជនដៃដល់​ស្ទុះ​មក​វាយ​​គាត់​មួយ​ពូថៅ​ត្រូវ​ចំ​ដើមទ្រូង ​ហើយ​ជាន់​លើ​ទ្រូង​ពេល​​គាត់​​ដួលទៀត​ ​បន្ទាប់មក​​ជនដៃដល់​ក៏​​រត់គេច​ខ្លួន​បាត់​ស្រមោល​ទាំង​យប់​តែ​ម្តង​។

​ភ្លាម​ៗ​នោះ​ដែរ ​កម្លាំង​តម្រួតថៃ​​ក៏​បាន​ចុះ​មក​ដល់​ដោយ​ពិ​និត្យ​ឃើញ​ថា នៅ​កន្លែង​កើតហេតុ​គឺ​មាន​បន្សល់​នូវ​ដប​ស្រាស​ចំនួន​២​ដប​ ចាន​គ្រឿងក្លែម​ និង​ពូថៅ​​ធំ​១ដើម ​ចំណែក​ជន​រង​គ្រោះ​មាន​ស្នាម​រយះ​ក​ញ្ចឹ​ង​.​ក ​និង​លើ​ចុង​ចិញ្ចើម​ខាងស្តាំ​ ព្រមទាំង​ដើមដៃ​ខាងឆ្វេង​ផង​។​

​ក្រោយពេលពិនិត្យ​រួច​ លោក កុ​ត ថ្លែង អធិការ​តម្រួត​ស្រុក​បាន​ប៊ឹ​ង បញ្ជាក់​ថា ​ករណី​ខាងលើ​​នេះ​គឺ​បណ្តាល​មក​ពី​ការ​ស្រវឹង ​ហើយ​បង្កើត​ជា​ទំនាស់​ពាក្យ​សម្តី​ទើប​ឈាន​ដល់​ការ​កាប់​ផ្តាច់ជីវិត​ជនរងគ្រោះ​​បែប​នេះ ។ ​

បច្ចុប្បន្ន ​ជនដៃដល់​​ត្រូវ​បាន​តម្រួត​ស្រុក​បាន​ប៊ឹ​ង​ចាប់ខ្លួន​បាន និង​រៀបចំ​សំណុំរឿង​ដើម្បី​យក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ