ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ត្រី​គ្រប់​ប្រភេទ​កើនឡើង ខណៈ​ក្រសួងកសិកម្ម​ផ្អាក​នាំ​ចូល​ត្រី​មួយ​ចំនួន​ពី​ក្រៅប្រទេស

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អ​ប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ប្រជា​កសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាន និង​កំពុង​ប្រមូល​ចាប់​ត្រី​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ផង​ដែរ ។ នេះ​បើ​តាម​លោក វេ​ង…

ខេត្តកំពង់ចាម ៖ បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អ​ប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ប្រជា​កសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាន និង​កំពុង​ប្រមូល​ចាប់​ត្រី​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ផង​ដែរ ។ នេះ​បើ​តាម​លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​អះអាង ​។

ការ​អះអាង​របស់ លោក វេ​ង សា​ខុន ខណៈ​លោក​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់​លោក ផា​ន់ ភិ​រម្យ ស្ថិត​នៅ​ភូមិ​ស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បា​ធា​យ ខេត្តកំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ ។

ក្រោយ​ពី​ពិនិត្យ​ឃើញ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក ភិ​រម្យ ប្រកាន់ យក​របរ​ចិញ្ចឹម​ត្រី​ពោ ត្រី​ប្រា និង​ត្រី​ឆ្តោ ដើម្បី​ចូលរួម​ចំណែក​បំពេញ​សេចក្តី​ត្រូវការ​ទីផ្សារ​ក្នុងស្រុក ដែល​ចេះ​តែ​មានការ​កើន​ឡើងជា​លំដាប់ ។ បច្ចុប្បន្ន តម្លៃ​ត្រី​គ្រប់​ប្រភេទ​មានការ​កើនឡើង​ល្អ​ប្រសើរ ដោយសារ​ក្រសួង​បាន​ចាត់វិធានការ​ផ្អាក​ការ​នាំ​ចូល​ប្រភេទ​ត្រី​មួយ​ចំនួន​ដែល​ប្រជា​កសិករ​អាច​ចិញ្ចឹម​បាន ហើយ​បាន និង​កំពុង​ប្រមូល​ចាប់​ត្រី​យក​ទៅ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ ។

ឆ្លៀតឱកាស​នេះ ដែរ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​អំពាវនាវ គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​វា​រី​វប្បករ​កម្ពុជា​ត្រូវ​បន្ត​រក្សា និង​ខិតខំ​ពង្រឹង ពង្រីក​មុខរបរ​នេះ​បន្ថែម​ទាន់​ឱកាស​មាស​មក​ដល់ ដោយ​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល​អនុវត្ត​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ ចងក្រង​បណ្តុំ​ផលិត ចូល​ជា​សមាជិកសមាគម​វា​រី​វប្បករ​កម្ពុជា បើ​អាច​រៀបចំ​កន្លែង​ប្រមូល​ទិញ និង​លក់​ចែក ចាយ​ត្រី និង​ផល​ត្រី​របស់​សមាជិក ធ្វើ​យ៉ាងនេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ទីផ្សារ បរិមាណ​ផ្គត់ផ្គង់ និង​តម្រូវការ​ទីផ្សារ និង​ឈាន​ទៅ​បង្កើត​កន្លែង​កែ​ច្នៃ​ផល​ត្រី ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​ជា​ពិសេស​កាត់ បន្ថយ​ហា​នី​ភ័យ​ដោយសារ​បរិមាណ​ផលិត​លើស​ពី​តម្រូវការ ។

ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​បន្ថែម​ថា ក្រសួង​ដែល​មាន​រដ្ឋបាល​ជលផល​ជា​សេនាធិការ​នឹង​នៅ​រង់ចាំ​ផ្តល់​កិច្ចសហការ​ទាំង​បច្ចេកទេស និង​ច្បាប់​ដើម្បី​ទទួល​បាន​ប្រយោជន៍​រួម គឺ​និរន្តរភាព​នៃ​ការ​ផ្គត់ផ្គង់​សម​ស្រប​តាម​តម្រូវការ និង​ឈាន​ទៅ​ធ្វើការ​នាំ​ចេញ​ស្រប​តាម​ស្តង់ដា​ទីផ្សារ​បញ្ជា ទិញ​នា​ពេល​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ