ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹងស្រា​ធ្លាក់​ភ្នែក​រហូតដល់បើក​​បុក​បង្កាន់ដៃស្ពាន​រងរបួស

10 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ តាំងពី​ថ្ងៃ​រហូត​ដល់​ពេល​ល្ងាច ក៏​ស្រវឹង​ជោកជាំ លុះ​បើកបរ​ម៉ូតូ​តាម​ដងផ្លូវ ក៏​រេ​ចង្កូត​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង…

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ តាំងពី​ថ្ងៃ​រហូត​ដល់​ពេល​ល្ងាច ក៏​ស្រវឹង​ជោកជាំ លុះ​បើកបរ​ម៉ូតូ​តាម​ដងផ្លូវ ក៏​រេ​ចង្កូត​ទៅ​បុក​នឹង​បង្កាន់ដៃស្ពាន បណ្តាល​ឱ្យ​ដួល​រង​របួសធ្ងន់ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន​វាង​ក្រុង​ស្ថិត​ក្នុងភូមិ​ក្ងោក ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេ​ខេត្ត​ប៉ៃលិន ។

Picture

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ជន រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្រង់​មាន​ជ័យ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុខរប​បរជា​កម្មករ ដោយ​បើកបរ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម គ្មាន​ស្លាក​លេខ មិន​ពាក់មួក​ការពារ​សុវត្ថិភាព និង​គ្មាន​ភ្លើង​បំភ្លឺ​ផ្លូវ​ពេល​យប់ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​ខាងលើ ជួប​ជា​មិត្តភក្តិ អង្គុយ​ផឹកស៊ី​យ៉ាង​សប្បាយ លុះ​ពេល​ស្រវឹង​រៀង​ៗ​ខ្លួន ជន​រង​គ្រោះ​ក៏​ជិះ​ម៉ូតូ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង បម្រុង​ទៅ​ផ្ទះ ស្រាប់តែ​រេ​ចង្កូត​បុក​បង្កាន់ដៃស្ពាន​រង​របួសធ្ងន់​ម្នាក់ឯង​តែ​ម្តង ។

បច្ចុប្បន្ន ជន​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ​ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ចំណែកឯ​ម៉ូតូ​ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ ៕

ប៉ុស្តិ៍ទាក់ទង