កម្មករធ្វើកូដកម្ម២ថ្ងៃជាប់គ្នា ដោយថៅកែចិនគាបសង្កត់កម្មករ និងរំលោ.ភច្បាប់ការងារ កម្ពុជា
ខេត្តស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានកម្មករ កម្មការនីជាច្រើននាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ ម៉ាស្ច័រ…
ខេត្តស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានកម្មករ កម្មការនីជាច្រើននាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ ម៉ាស្ច័រ…
ខេត្តស្វាយរៀង ៖ នៅព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ មានកម្មករ កម្មការនីជាច្រើននាក់ ដែលបម្រើការងារនៅក្នុងរោងចក្រ ម៉ាស្ច័រ ប្លេកស្មីតមេថលប្រដាក់ ឯ.កផលិតតុកតា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសានតុង ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បាននាំគ្នាធ្វើកូដកម្ម នៅខាងមុខរោងចក្រក្នុងគោលបំណងទាមទារសិទ្ធិការងារតាមច្បាប់ និងបានសំណូមពរសុំឲ្យមន្ទីរស្ថាប័នដែលពាក់ព័ន្ធជួយជំរុញឲ្យថៅកែររោងចក្រគោរពច្បាប់ស្ដីពីការងារនៃព្រះរាជាណាចក្រកម្ពុជា ។
កម្មករបានទាមទារស្នើសុំឱ្យថៅកែររោងចក្រ អនុវត្តតាមការទាមទាររបស់កម្មករកម្មការនីចំនួន០៩ចំណុច ៖
ទី១-ទាមទារ កុំឲ្យថៅកែក្រុមហ៊ុនបញ្ឈប់កម្មករកម្មការនីដោយគ្មានមូលហេតុ និងត្រូវទទួលស្គាល់ប្រធានសហជីពមូលដ្ឋាន ។ ទី២-ត្រូវអនុវត្តន៍ច្បាប់ឈប់សម្រាកបំណាច់ឆ្នាំ ដោយកម្មករនិយោជិតដាក់សុំច្បាប់ផ្សេងៗ កុំឲ្យកាត់ប្រាក់ ។ ទី៣-សូមដាក់ម៉ោងពេលចូលបន្ទប់ទឹកឲ្យបានសមរម្យ ។
ទី៤-រាល់ការថែមម៉ោងត្រូវគោរពតាមគោលការណ៍ស្មគ្រ័ចិត្តកុំបង្ខំ និងអនុវត្តថែមម៉ោងពីថ្ងៃចន្ទ័ដល់ថ្ងៃសុក្រ លើកលែងថ្ងៃសៅរ៍ ។ ៥-ពាក់ព័ន្ធបញ្ហាគុណភាពគ្រប់ផលិតផលទាំងអស់ត្រូវឆ្លងកាត់ការពិនិត្យពីឃ្យូស៊ីសិន ហើយសូមបន្ថែមប្រាក់១០ដុល្លារឲ្យគ្រប់ឃ្យូស៊ី ។
៦-ថៅកែររោងចក្រត្រូវមានជនជាតិចិនពិនិត្យផ្នែកគុណភាពជៀសវាងពេលមានបញ្ហាខាងបញ្ជាទិញ មិនទទួលមកប្រមានកម្មករ ។ ៧-បញ្ហាក្រុមហ៊ុនតម្រូវឲ្យកម្មករពាក់ស្បែកជើងប៉ាត់តា ក្រុមហ៊ុនត្រូវបើកឲ្យម្នាក់២គូ ដោយកម្មករគ្មានប្រាក់ទិញទេ ។
៨-ករណីបញ្ឈប់ ឬបញ្ចប់កុងត្រា នៅពាក់កណ្តាលកុងត្រា មិនទាន់ផុតកុងត្រា ត្រូវបូកប្រាក់ប្រយោជន៍ការងារឲ្យកម្មករ ។ ៩-ក្រុមហ៊ុនបើកប្រាក់បំណាច់ឆ្នាំ៥% និងប្រាក់រង្វាន់ផ្សេងៗទាំងអស់ ដែលកម្មករមាននៅត្រឹមថ្ងៃទី១០នៃបំណាច់ឆ្នាំ ។
ទាក់ទិនករណីនេះដែរ តំណាងកម្មករនិយោជិតបានឲ្យដឹងថា កន្លងមកថៅកែររោចក្រជនជាតិចិនតែងតែរំលោភសិទ្ធិកម្មករនិយោជិតដោយមិនគោរព និងអនុវត្តច្បាប់ស្តីពីច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគាបសង្កត់ទៅលើស្ត្រីមានផ្ទៃពោះ (ច្បាប់ពិសេស)ស្ត្រីត្រូវទៅពិនិត្យផ្ទៃពោះ១ខែម្តង មាន១ថ្ងៃក្រុមហ៊ុនកាត់ប្រាក់២០ដុល្លារ ។ ពេលប្រពន្ធឆ្លងទន្លេ ច្បាប់ឲ្យប្តីមកថែទាំប្រពន្ធ៧ថ្ងៃអត់ឲ្យច្បាប់ បើឈប់ត្រូវបញ្ឈប់ពីការងារដោយគ្មានទទួលប្រាក់បំណាច់ ។
ចំពោះកម្មករនិយោជិតឈឺសុំច្បាប់ក្រុមហ៊ុនទាមទាសំបុត្រពេទ្យពេលទៅសុំច្បាប់ ហើយត្រូវកាត់លុយ ។ ការកូដកម្មនេះ គឺមានរយៈពេល២ថ្ងៃមកហើយ គឺចាប់ផ្តើមពីរសៀលថ្ងៃទី២២ មករា២០២១ ដល់រសៀល ថ្ងៃទី២៣ មករា ២០២១នេះ ពុំទាន់មានដំណោះស្រាយនៅឡើយទេ ដូច្នេះក្រុមកម្មករកម្មការនីសូមឲ្យក្រសួង មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងអាជ្ញាធរពាក់ពន្ធ័មេត្តាចុះទៅពិនិត្យដោះស្រាយដល់កម្មករនិយោជិតផង ។
ទាក់ទិនករណីនេះដែរ លោកអ៊ូរ សាខឿន ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តស្វាយរៀងបានឲ្យដឹងថា ក្រុមការងារមន្ទីរ និងគណៈកម្មការអាជ្ញាធរកណ្តាលកំពុងធ្វើការជួបភាគីតំណាងក្រុមហ៊ុន និងតំណាងកម្មករនិយោជិត ដើម្បីផ្សះផ្សារ និងដោះស្រាយលទ្ធផលមិនទាន់ដឹងយ៉ាងណាទេ រង់ចាំដល់ល្ងាចថ្ងៃទី២៣នេះ និងផ្តល់ជូន ៕
ចែករំលែកព័តមាននេះ