ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីស្តីការគណៈរដ្ឋមន្ត្រីចាត់គោលការណ៍ ឈ្នះ=ឈ្នះ តាមអនុសាសន៍សម្តេចតេជោបញ្ចប់កូដកម្មនិងបណ្តឹង

14 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​​សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​ បាន​ចេញ​លិខិតមួយ​​នៅ​ល្ងាច​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១០ ផ្ញើ​ជូនទៅ​​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិ​សម្ប​ទា​ ដើម្បី​សុំ​ទៅ​តុលាការ​រាជធានី​-ខេត្ត​ដក​ដីកា​ហាម​ឃាត់​កម្មករ​​-កម្មកា​ រិនី​ចំនួន​២៦៥​នាក់ ក្នុង​ចំណោម​២០​រោង​ចក្រ​ឱ្យ​ចូលធ្វើ​ការវិញ

រាជធានីភ្នំពេញ​ ៖ ដោយ​អនុវត្ត​តាម​អនុសាសន៍​​សម្តេចអគ្គមហាសេនាបតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រ​កម្ពុជា​​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​ បាន​ចេញ​លិខិតមួយ​​នៅ​ល្ងាច​ថ្ងៃទី​២៩ កញ្ញា ឆ្នាំ​២០១០ ផ្ញើ​ជូនទៅ​​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ អតីតយុទ្ធ​ជន​ និងយុវនីតិ​សម្ប​ទា​ ដើម្បី​សុំ​ទៅ​តុលាការ​រាជធានី​-ខេត្ត​ដក​ដីកា​ហាម​ឃាត់​កម្មករ​​-កម្មកា​រិនី​ចំនួន​២៦៥​នាក់ ក្នុង​ចំណោម​២០​រោង​ចក្រ​ឱ្យ​ចូលធ្វើ​ការវិញ ។
លោក​ស្វាយ ស៊ីថា រដ្ឋ​លេខាធិការ​នៃទីស្តី​ការ​​គណៈ​រដ្ឋ​មន្ត្រី​ បាន​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃទី​​២៩ កញ្ញា ២០១០ លើខិត​ផ្ញើជូន​លោក​អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​​ អតីតយុទ្ធ​​ជន​ និងយុវនីតិសម្បទា និងជាប្រធាន​ក្រុម​ការងារ​ទំនាក់​ទំនង​វិជ្ជាជីវៈ ជុំវិញ​ករណី​សំណើ​របស់​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា សុំ​អន្ត​រា​គមន៍​ដ៏​ខ្ពង់​ខ្ពស់់​ជាប​ន្ទាន់ពី​សម្តេច​នាយក​រដ្ឋ​មន្ត្រី​​​ ដើម្បី​បញ្ចប់​សកម្មភាព​កូដ​កម្ម​-បាតុកម្ម ​របស់​សហភាព​ការងារ​​កម្ពុជា​ដឹកនាំ​ដោយ​លោក​អាត់​ ធន់ និង​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​ដែល​ដឹកនាំ​ដោយ​លោក​ស្រី ម៉ម ញឹម ។​
ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​បាន​ឱ្យ​ដឹងទៀត​​ថា ​ចំពោះ​​បញ្ហា​នេះ​រាជរដ្ឋា​ភិបាល​បាន​សំរេច​យល់​ព្រម​តាម​សំណើ​របស់​ក្រុម​ការងារ​ផ្នែក​ទំនាក់​ទំនង​វិជ្ជា​ជីវៈ​ គឺ ៖

ទី១-បន្ត​ពង្រឹង​​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺង​ម៉ាត់​​នៅតាម​រោង​ចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ និង​ស្បែក​ជើង ​ទាំងភាគី​និយោជក​និង​ភាគី​សហជីព ។ ចំពោះ​មុខ ​បន្ត​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​លេខ​១០៧១ សជណ ចុះ​ថ្ងៃទី​១៦ ខែ​កញ្ញា ២០១០ របស់​ទីស្តីការ​គណៈរដ្ឋ​មន្ត្រី​ ដើម្បី​ធានា​ស្ថិរភាព​នៃដំណើរ​ការ​រោង​ច្រក​​ ។ ចំពោះ​​តួលេខ​នៃ​ការខូចខាត​ដែល​ប្រកាស​ដោយភាគី​និយោជក​ គឺជាផល​ប៉ះពាល់​នៃ​រាល់​ករណី​កូដ​កម្ម បាតុកម្ម ដែល​កើត​ឡើង​ ហើយ​ពុំ​ទាន់​មាន​បទដ្ឋានណាមួយ​សំរាប់​ដោះ​ស្រាយ​នៅ​ឡើយ ។ ​ម្យ៉ាង​ទៀត​ យោងតាម​មាត្រា​៣៣៧ នៃ​ច្បាប់​​ស្តីពី​ការងារ ការ​កំណត់​គុណ​វុឌ្ឍិនៃ​កូដ​កម្ម​ត្រឹមត្រូវ​តាម​ច្បាប់​ឬ​ខុស​ច្បាប់​ជា​សមត្ថ​កិច្ច​របស់​តុលាការ ​។

ទី២-ស្នើ​​ឱ្យ​គ្រប់​ភាគីទាំងអស់​បញ្ឈប់​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញទៅ​មក​តាម​គ្រប់​រូបភាព​មុន​បង្អស់​តាម​ប្រព័ន្ធ​ឃោសនា​និងការ​ប្តឹង​គ្នា​តាម​ប្រព័ន្ធ​តុលាការ​​ ដែលនាំ​ឱ្យ​សាធារណមតិ​ជាតិ និង​អន្តរជាតិ​មានការ​ព្រួយ​បារម្ភ ​។

ទី៣-​បន្ត​ការ​ចរចា​គ្នា​តាម​យន្ត​ការ​ក្រុម​ការងារ​ទំនាក់ទំនង​​វិជ្ជា​ជីវៈ​ ដើម្បី​ដោះ​ស្រាយ​បន្ថែម​អត្ថ​ប្រយោជន៍​​បន្ទាប់​បន្សំ​ជូន​កម្ម​ករ​និយោជិត​ ហើយ​ខិតខំ​បញ្ចៀស​នូវ​ការ​ប្រឈម​មុខ​ដែល​នាំឱ្យ​ខាតបង់​ប្រយោជន៍​ដូច​កន្លង​មក ។

ទី៤-ផ្តល់​បទបញ្ជា​ឱ្យ​​ក្រុម​អ្នក​ច្បាប់​ជួយ​ពិនិត្យ​ទិដ្ឋ​ភាព​ច្បាប់ ដើម្បី​សុំ​ទៅ​តុលាការ​រាជ​ធានី​-ខេត្ត​ដក​ដីកា​ហាម​ឃាត់​កម្មករ​-កម្មការិនី​ចំនួន​២៦៥​នាក់​ ក្នុង​ចំណោម​២០​រោង​ចក្រ​បានចូល​បំរើ​ការងារ​វិញ ។

ទី៥-​សំរេច​ឱ្យភាគី​និយោជក និង​ភាគី​សហជីព​បញ្ឈប់​ការ​ប្តឹង​គ្នា​ទៅ​វិញទៅមក​ ហើយ​រួម​សហការ​គ្នា​ផ្សព្វ​ផ្សាយ​អំពី​គោល​នយោ​បាយ​និងការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ការងារ​ល្អ​ដោយ​ការ​យោគ​យល់​​គ្នា​ដើម្បី​កិតិ្តនាម​នៃ​វិស័យ​កាត់​ដែរ​នៅ​កម្ពុជា​ និង​ដើម្បី​ការ​ប្រកួត​ប្រជែង​ដណ្តើម​ទីផ្សារ​​សំរាប់​វិស័យ​នេះ ។ សុំ​ឱ្យ​វិល​មក​រកពាក្យ​ស្លោក​ដែល​​សម្តេច​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​«ត្រូវ​​​​ចាត់ទុក​រោង​ចក្រ​សហគ្រាស​ជាឆ្នាំង​បាយ​រួម» ​។

ទី៦-​អនុញ្ញាត​ឱ្យ​ស្នើ​សុំ​តុលាការ​មេត្តា​បញ្ចប់​ការ​ចោទ​ប្រកាន់​​ទៅលើ​កម្ម​ករ​និង​ថ្នាក់​ដឹកនាំ​​សហជីព​ និង​សុំ​ឱ្យ​រោង​ច្រក​មេត្តា​អនុញ្ញាត​ឱ្យ​​កម្មករ​ទាំង​អស់​ចូល​ធ្វើ​ការវិញ ​ដែល​នេះ​ជា​ការ​សំរុះសំរួលក្រោមគោលនយោបាយឈ្នះ=​ឈ្នះ ៕