ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! ខ្លាឃ្មុំ​មួយ​ក្បាល​ជាប់អន្ទាក់​ព្រានព្រៃ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខ្លាឃ្មុំ​ឈ្មោល​មួយ​ក្បាល​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ ត្រូវ​បាន​ជួយ​សង្គ្រោះ ។ កាលពី​ម្សិលមិញ​នៅ​វេលា​ម៉ោង​៤​និង ៣០​នាទី​រសៀល ថ្ងៃ​ទី…

រាជធានី​ភ្នំពេញ ៖ ខ្លាឃ្មុំ​ឈ្មោល​មួយ​ក្បាល​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ ជួរ​ភ្នំក្រវាញ ត្រូវ​បាន​ជួយ​សង្គ្រោះ ។ កាលពី​ម្សិលមិញ​នៅ​វេលា​ម៉ោង​៤​និង ៣០​នាទី​រសៀល ថ្ងៃ​ទី ២២ ខែមករា ឆ្នាំ ២០២១ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ស្នាក់​ការ​ល្បាត​ឆាយ​អា​រ៉ែ​ង​របស់​យើង បាន​ប្រទះ​ឃើញ​ខ្លាឃ្មុំ​ឈ្មោល​មួយ​ក្បាល​បាន​ជាប់អន្ទាក់​របស់​ព្រានព្រៃ ។ នេះ​បើ​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​បាន​ផ្សាយ​នា​រសៀល​ថ្ងៃ​ទី​២៣ ខែមករា​នេះ​។

ក្រុម​ល្បាត​បាន​ទូរស័ព្ទ​មក​កាន់​ការិយាល័យ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​ភ្លាម​ៗ ដើម្បី​បញ្ជូន​ក្រុម​ជួយ​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) ពី​ភ្នំពេញ ដើម្បី​ទៅ​ជួយ​សង្គ្រោះ​សត្វ​ខ្លាឃ្មុំ ។

ក្រុម​ជួយ​សង្គ្រោះ​ដឹកនាំ​ដោយ​ប្រធាន​គម្រោង​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ​របស់​យើង​គឺ​លោក Nick Marx បាន​ចុះ​ទៅ​កន្លែង​នោះ​ជាមួយ​លោក ចិន្តា ដែល​ជា​ពេទ្យសត្វ ។ ពួក​គាត់​បាន​ទៅ​ដល់​កន្លែង​នោះ​នៅ​ម៉ោង​ប្រហែល ៥ ព្រឹក​មិ​ញ​នេះ រួម​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ពី​ស្នាក់​ការ​ល្បាត​ស្ទឹង​ព្រាត់ ។

សត្វ​ខ្លាឃ្មុំ​នេះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​បាញ់ថ្នាំ​សន្តំ ដោះ​ចេញពី​អន្ទាក់ និង​ព្យាបាល​នៅ​នឹង​កន្លែង ហើយ​ត្រូវ​បាន​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​វិញ ដោយសារ​របួស​របស់​វា​មិន​មាន​ភាព​ធ្ងន់ធ្ងរ ។

ជា​ចុង​ក្រោយ សូម​ថ្លែងអំណរគុណ​ដល់​លោក Nick លោក ចិន្តា ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង និង​ក្រុម​ជួយ​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ (WRRT) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ