ខេត្តសៀមរាប ៖ បុរស៩នាក់ បានបបួលគ្នាយកសំណាញ់ទៅបង់ត្រី នៅស្ទឹងទំនប់តាគង់ ស្រាប់តែចុះរាលត្រី ភ្លាត់ស្នៀតលង់ទឹកស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អើលពេញភូមិរហូតដល់សមត្ថកិច្ច ដែលហេតុការណ៍លង់ទឹកនោះ បានកើតឡើង នៅថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលស្រុកបានប្រាប់ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ ២០២១ នេះថា ជនរងគ្រោះមានឈ្នោះ តាយ ទី អាយុ៣៩ឆ្នាំ រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានលង់ទឹកស្ទឹងទំនប់តាគង់ស្លាប់ ដែលស្ថិតនៅក្នុងភូមិឃុំខាងលើ ។
ប្រភពបានបញ្ជាក់ថា មុនពេលកើតហេតុ នៅថ្ងៃទី២២.០១.២០២១ វេលាម៉ោង១០និង ៣០នាទីព្រឹកបាននាំគ្នាយកសំណាញ់ទៅបង់ស្ទឹងទំនប់តាគង់ មានគ្នា៩នាក់ ១- ឈ្មោះ តាយ ទី ។ ២-ឈ្មោះ គន់ កន ។ ៣- ឈ្មោះ ថន ។ ៤- ឈ្មោះ យុង ។ ៥- ឈ្មោះ គឿន ។ ៦- ឈ្មោះ ណាង ។ ៧- ឈ្មោះ វ៉ិត ។ ៨- ឈ្មោះ ផៃ ។ ៩-ឈ្មោះ សល់ រស់នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាមួយគ្នាបានបបួលគ្នាទៅបង់សម្នាញ់ នៅស្ទឹងទំនប់តាគង់ ពេលដល់កន្លែងបង់បុរសដែលស្លាប់ខាងលើបានយកសម្នាញ់របស់ឈ្មោះ ណាង មួយដាក់លើស្មារ រួចហែលទឹកស្ទឹងឆ្លងពីទិសខាងកើតទៅខាងលិច ដែលមានប្រវែង៦០ម៉ែត្រ ពេលនោះឈ្មោះទាំងអស់គ្នា បានហាមឃាត់ឈ្មោះ.តាយ ទី ថាកុំហែលឆ្លងប្រយ័ត្នលង់ទឹកស្លាប់ តែគេមិនព្រមស្ដាប់ក៏ហែលទឹកទៅ លុះដល់ត្រង់ចំណុចទឹកជ្រៅ ស្រាប់តែឈ្មោះតាយ ទី លង់ទឹកស្លាប់តែម្តង ។
ក្រោយមកកម្លាំងជំនាញយើងបានចុះទៅដល់កន្លែងកើតហេតុ ចំណែកសពត្រូវបានប្រជាពលរដ្ឋស្រង់ដាក់លើគោក តាមកាពិនិត្យរបស់គ្រូពេទ្យមជ្ឈមណ្ឌលបល្ល័ង្ក និងកម្លាំងជំនាញបច្ចេកទេសនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគងឃើញថា សពខាងលើពិតជាបានស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន និងពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ ។
បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ