ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រៅពី​ធ្វើស្រែ​ចម្ការ​ពលរដ្ឋ​បង្កើត​មុខរបរ​មួយទៀត គឺ​ត្បាញ​ដើម​រពាក់​ដើម្បី​ជីវភាព

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បំពង់​ផ្ចឹក ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ​នៅ បាន​បង្កើន​មុខរបរ​ប្រចាំ​ថ្ងៃ​មួយទៀត ដែល​ជា​តំណរ​ពី​ដូនតា គឺ​ត្បាញ​ដើម​រពាក់​ដែល​ជា​មុខរបរ​នៅផ្ទះ​សម្រាប់​បង្កើន​ជីវភាព​គ្រួសារ ។…

ខេត្តកំពង់ឆ្នាំង ៖ ក្រៅពី​ការងារ​ស្រែ​ចម្ការ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បំពង់​ផ្ចឹក ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ​នៅ បាន​បង្កើន​មុខរបរ​ប្រចាំ​ថ្ងៃ​មួយទៀត ដែល​ជា​តំណរ​ពី​ដូនតា គឺ​ត្បាញ​ដើម​រពាក់​ដែល​ជា​មុខរបរ​នៅផ្ទះ​សម្រាប់​បង្កើន​ជីវភាព​គ្រួសារ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​យើង​នៅ​រសៀល ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ ស្ត្រី​ឈ្មោះ ផូ ខេ​ង ដែល​កំពុង​តែ​ត្បាញ​ដើម​រពាក់ នៅ​ដៃ​ធ្វើ​ជា​កន្ត្រក​ប្រភេទ​លេខ​១ បាន​ឲ្យ​ដឹង​ថា ៖ គាត់​បាន​ចេះ​ត្បាញ​ដើម​រពាក់ ពី​ឪពុក​ម្ដាយ​របស់​គាត់​ដែល​ចេះ​ត​គ្នា​ពី​ដូនតា​របស់​គាត់​ដែរ ។ សព្វថ្ងៃ​ក្រៅពី​ធ្វើស្រែ ក្រុម​គ្រួសារ​គាត់​តែង​ឆ្លៀតពេល​ទំនេរ​ត្បាញ​ដើម​រពាក់​ធ្វើ​ជា​កន្ត្រក​ដែល​មាន​៣​ប្រភេទ គឺ​ពី​លេខ 1 ដល់ លេខ 3 ។ ចំពោះ​ដើម រពាក់​វិញ គឺ​អ្នក​ភូមិ​តែង​នាំ​គ្នា​ទៅ​បោច​ដល់​ខេត្តកំពង់ធំ ដោយ​សហការ​គ្នា​ជួល​គោ​យន្ត​ជិះ​ទៅ និង​ប្រើ​រយៈពេល​ជាង​១០ ថ្ងៃ​ទើប​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហើយ​យក​មក​ត្បាញ រយៈពេល​១​ខែ ឬ​២​ខែ ពេល​អស់​នាំ​គ្នា​ទៅ​បោច​បន្ត​ទៀត ។

ចំពោះ​កន្ត្រក​ដែល​គាត់​កំពុង​ត្បាញ​នេះ គឺជា​កន្ត្រក​ប្រភេទ​លេខ​១ ដែល​អាច​លក់​បាន​ថ្លៃ​៥​ពាន់​រៀល​ក្នុង​កន្ត្រក​១ ចំណែក​លេខ​៣ និង​លេខ​២ ថ្លៃ​៤​ទៅ​៣​ពាន់​រៀល​ដែល​ការងារ​នេះ​អាចយ​កមក​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រសើរ​ផង​ដែរ ។

ដោយឡែក​ស្ត្រី ឈ្មោះ​ផូ ខុ​ត ដែល​មាន​ទីលំនៅ​ក្បែរ​គ្នា​បាន​បញ្ជាក់​ថា ៖ រូប​គាត់​ជា​អ្នក​ប្រមូល​ទិញ​ផង នឹង​ត្បាញ​ដោយ​ខ្លួនឯង​ផង ។ ចាប់ពី​ម៉ោង​ប្រមាណ​3 រសៀល គាត់​បាន​បើក​គោ​យន្ត​ដើរ​ប្រមូល​ទិញ​តាម​ភូមិ លុះ​ព្រឹក​ឡើង​រៀបចំ​ចង​ជា​ដុំ យក​ទៅ​លក់​បន្ត​នៅ​ភូមិ​គ្រួ​ស ជើង​គ្រាវ ដែល​មាន​ម៉ូយ​ចាំ​ទទួល​ទិញ បន្ត​យក​ទៅ​លក់​តាម​ខេត្ត​ឆ្ងាយ​ៗ ឬ​ទៅ​លក់​បន្ត​ដល់​ប្រទេស​ថៃ​ទៀត​ផង ។

ចំ​ណែម​ដើម​រពាក់ គឺ​គេ​ត្បាញ​ជា​ច្រើន​ប្រភេទ មាន​ដូច​ជា កន្ត្រក​ជាល​ដាក់​ខោអាវ សជី សម្រាប់​គ្រប​ម្ហូបអាហារ កញ្ឆេ ជើង​ឆ្នាំង នឹង​ត្បាញ​អ្វី​ផ្សេង​ៗ​តាម​តម្រូវការ​ដែល​អតិថិជន​ចង់បាន គ្រាន់តែ​យក​គំរូ​មក​តែ​ប៉ុណ្ណោះ ។ បច្ចុប្បន្ន​នេះ​ផ្ទះ​ណា​ដូច​ផ្ទះ​ណា​ដែរ ក្នុងភូមិ​បំពង់​ផ្ចឹក​នេះ សុទ្ធតែ​ឆ្លៀតពេល​ទំនេរ​ទៅ​បោច​ដើមរ​ពាក់យ​កមក​ធ្វើ​ជា​ប្រដាប់​ប្រើប្រាស់​សម្រាប់​លក់​បង្កើន​ជីវភាព​គ្រួសារ ។

ទោះ​យ៉ាងនេះ​ក្តី បុរស​ម្នាក់​ដែល​មិន​ហ៊ាន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ៖ ចំពោះ​ការ​ទៅ​បោច​ដើម​រពាក់​ដល់​ខេត្តកំពង់ធំ គឺ​ជួប​ការ​លំបាក​ច្រើន​ណាស់ ដូច​ជា បញ្ហា​ពេល​ចូល​ទៅ​ស្នាក់​នៅ​គេ​យក​ម្នាក់ 2​ម៉ឺន​ដោយ​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ទីនោះ​ជា​អ្នក​យក ហើយ​ចំណែក​ដើម​រំ​ពាក់​ក៏​កាន់តែ​ខ្សត់​ដែរ ដោយ សារ​តែ​ការ​ឈូស​ឆាយដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​ធ្វើ​ឲ្យ​ពួក​គាត់​ជួប​ការ​លំបាក​ដើម​រពាក់​កាន់តែ​ខ្សត់​ទៅ​ៗ ។

បើជា​ធម្មតា​ត្រឹមតែ 5​ទៅ 6 ថ្ងៃ ឬ​ត្រឹម​១​ស​ប្តា​ហ៍ ពួក​គាត់​បោច​ដើម​រពាក់​គ្រប់គ្រាន់​សម្រាប់​យក​មក​ត្បាញ​ម្ដង​ហើយ ។ ប៉ុន្តែ​ពេល​នេះ​យ៉ាងតិច​បំផុត​ចាប់ពី​10​ថ្ងៃ​ឡើង​ទៅ​ទើប​បោច​ដើម​រពាក់​គ្រប់គ្រាន់​សម្រាប់​យក​មក​ត្បាញ​ម្តង​សម្រាប់​រយៈពេល​ជាង​១​ខែ ឬ​២​ខែ​ត្បាញ​អស់​ទើប​ទៅ​រក​ម្តងទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ