ពលករ​១៣៥​នាក់​ត្រូវ​បាន​អនុ​ញ្ញតិ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពិនិត្យ​០២​លើក​អវិជ្ជមាន – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ពលករ​១៣៥​នាក់​ត្រូវ​បាន​អនុ​ញ្ញតិ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពិនិត្យ​០២​លើក​អវិជ្ជមាន

1 ខែ មុន
  • Banteay Meanchey

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម​អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយ​មាន​ជ័យ​អមដំណើរ​ដោយ​លោកស្រី រស់ សុ​ផា​នី អភិបាលរង​ខេត្ត​ព្រមទាំង​ក្រុមការងារ កងកម្លាំង​ចម្រុះ​ខេត្ត​បាន​ចុះ​ពិនិត្យ…

ខេត្តបន្ទាយមានជ័យ ៖ ឯកឧត្តម​អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយ​មាន​ជ័យ​អមដំណើរ​ដោយ​លោកស្រី រស់ សុ​ផា​នី អភិបាលរង​ខេត្ត​ព្រមទាំង​ក្រុមការងារ កងកម្លាំង​ចម្រុះ​ខេត្ត​បាន​ចុះ​ពិនិត្យ និង​រៀបចំ​ចាត់ចែង​ក្នុង​ការ​ដឹក​ជញ្ជូន​បងប្អូន​ពលករ​ខ្មែរ​មក​ពី​ប្រទេស​ថៃ​ក្រោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ (​លទ្ធផល​ធ្វើការ​ពិនិត្យ​សំណាក​ចំនួន​២​លើក​អវិជ្ជមាន​) ឲ្យ​ត្រឡប់​ទៅ​កាន់​លំនៅ​ដ្ឋា​ន​តាម​បណ្តា​ស្រុក និង​ខេត្ត​នានា តាម​រថយន្ត​ដឹក​ជញ្ជូន​របស់​កងទ័ព នៅ​ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០២១ នេះ ។

ឯកឧត្តម​អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយ​មាន​ជ័យ មាន​ប្រសាសន៍​ថា ៖ ពលករ​ខ្មែរ​ដែល​មក​ពី​ប្រទេស​ថៃ ទាំង​១៣៥​នាក់ ស្រី​៧០​នាក់ បាន​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​មណ្ឌល​កង​វ៉ា ស្ថិត​ក្នុងភូមិ​កង​វ៉ា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ បងប្អូន​ពលករ​ទាំង​១៣៥​នាក់​នេះ ក្រោយ​ពី​ពិ​ន្យ​សំណាក​ចំនួន​០២​លើក ឃើញ​ថា មិន​មាន​ឆ្លង​មេរោគ​កូ​វី​ដ គឺ​អវិជ្ជមាន បាន​អនុញ្ញាតិ​ឲ្យ​ពួក​គាត់​បាន​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​តាម​បណ្តា​ស្រុក និង​ខេត្ត​នានា នា​ថ្ងៃនេះ​ដោយ​ដឹក​ជញ្ជូន​តាម​រថយន្ត​របស់​កងទ័ព ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​អំពាវនាវ និង​ផ្តាំផ្ញើ​ដល់​បងប្អូន​ពលករ​ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ជា​ប្រចាំ ដោយ​មិន​ត្រូវ​ឆ្វេស​ប្រហែស​នោះ​ឡើយ យើង​អាច​ភ្លេច​កូ​វី​ដ តែ​កូ​វី​ដ​វា​មិន​ភ្លេច​យើង​នោះ​ទេ ៕