ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ទេ ​ពេល​បង្ក្រាប​ម្តង​ៗ​មិន​តិច​ទេឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប

3 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ពី​ព្រៃ​ប្រមូល​យក​មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ ។ តាម​ការ​លើក​ឡើង​របស់​លោក…

ខេត្តព្រះវិហារ ៖ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​ដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ពី​ព្រៃ​ប្រមូល​យក​មក​ស្តុក​ទុក​នៅ​ក្នុងភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ ។

តាម​ការ​លើក​ឡើង​របស់​លោក វុ​ធ សា​វី ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ​បានអោយ​ដឹង​ថា ជុំវិញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​នេះ​មានការ​ចូលរួម​ពី​កងកម្លាំងប្រដាប់អាវុធ​ស្រុក​ជ័យ​សែន រួម​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ធ្វើ​ឡើង​នៅ​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អូរ​ស្នៀត ឃុំ​តស៊ូ ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។

សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​វត្ថុ​តាង​ឈើ​ប្រភេទ​លេខ​១ ស្រឡៅ ចំនួន​១៣៤​សន្លឹក ស្មើនឹង​ជាង​១០​ម៉ែត្រគូប និង​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​៥​គ្រឿង​យក​មក​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន កសាង​សំណុំរឿង​បន្ត​តាម​ផ្លូវច្បាប់ ។

លោក​បន្ត​ថា វិធានការ​បន្ត ក្នុង​នាម​ស្ថាប័ន​តុលាការ នឹង​អនុវត្ត​ប្រកបដោយ​តម្លាភាព និង​មិន​មានការ​លើកលែង​ចំពោះ​សកម្មភាព​ទាំងឡាយ​ក្នុង​ការ​ដឹក​ជញ្ជូន និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ជា​ដាច់ខាត ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​ធនធានធម្មជាតិ​ដែល​នៅ​សេសសល់​អោយ​នៅ​គង់វង្ស ។

នេះ​បើ​តាម​សម្តី​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បានអោយ​ដឹង​ថា ឈ្មួញ​ទុច្ចរិត​ជា​រៀងរាល់ថ្ងៃ​តែងតែបាន ដឹក​ជញ្ជូន​ឈើ​ចេញពី​ព្រៃ​មក​គរ​ទុក និង​ខ្លះ​ទៀត​បាន​យក​មក​ផ្ញើ​ទុក​នៅផ្ទះ​អ្នក​ភូមិ បន្ទាប់​មក​ពួក​គេ​បាន​ប្រើប្រាស់​រថយន្ត​សាំ​យ៉ុ​ង​កែ​ច្នៃ​ដឹក​ចេញ​នៅ​ពេល​យប់​មិន​ញញើត​សមត្ថកិច្ច​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ