បញ្ចក្ខន្ធ ឬខន្ធ ៥
ខន្ធ មានសេចក្ដីថា ជាគំនរ ពួក កង ប្រជុំ ។ សភាគធម៌ គឺធម៌ដែលមានចំណែកស្មើគ្នានោះៗតែផ្សេងគ្នាដោយកាល មានអតីតកាល…
ខន្ធ មានសេចក្ដីថា ជាគំនរ ពួក កង ប្រជុំ ។ សភាគធម៌ គឺធម៌ដែលមានចំណែកស្មើគ្នានោះៗតែផ្សេងគ្នាដោយកាល មានអតីតកាល…
ខន្ធ មានសេចក្ដីថា ជាគំនរ ពួក កង ប្រជុំ ។ សភាគធម៌ គឺធម៌ដែលមានចំណែកស្មើគ្នានោះៗតែផ្សេងគ្នាដោយកាល មានអតីតកាល អនាគតកាល និងបច្ចុប្បន្នកាលជាដើម ឈ្មោះថា ខន្ធ ជាគំនរនៃធាតុក្នុងទីតែមួយជាមួយគ្នា ហើយមានការបែកធ្លាយជាធម្មតា ។ ខន្ធនោះមាន៥គឺៈ
១-រូបក្ខន្ធ សភាវធម៌ដែលពុំដឹងអារម្មណ៍ រមែងមានការបែកធ្លាយជាលក្ខណៈ ។
២-វេទនាខន្ធ ជាសភាវធម៌ដែលសោយនូវអារម្មណ៍ ជាសុខ ជាទុក្ខ ជាសោមនស្ស ជាទោមនស្ស ជាឧបេក្ខា វេទនាចេតសិកកើតរួមគ្រប់ខណៈចិត្ត ។
៣-សញ្ញាខន្ធ សភាវធម៌ដែលសម្គាល់ចងចាំនូវអារម្មណ៍ សញ្ញាចេតសិកកើតរួមគ្រប់ខណៈចិត្ត ។
៤-សង្ខារក្ខន្ធ សភាវធម៌ដែលតាក់តែងចិត្តជាកុសល ឬអកុសល ។
៥-វិញ្ញាណក្ខន្ធ សភាវធម៌ដែលដឹងនូវអារម្មណ៍គ្រប់ខណៈចិត្ត ។
ខន្ធ៥នេះហើយដែលចងឆ្វាក់បដិសន្ធិសត្វឱ្យវិលវល់នៅក្នុងវាលវដ្តសង្សារមិនឱ្យរួចចាកទុក្ខ ៕ សាន សារិន
ចែករំលែកព័តមាននេះ