ទីបំផុត​! Liverpool ស្គាល់​ចាញ់​ក្នុងផ្ទះ​លើក​ដំបូង​រយៈពេល​ជិត​៤​ឆ្នាំ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ទីបំផុត​! Liverpool ស្គាល់​ចាញ់​ក្នុងផ្ទះ​លើក​ដំបូង​រយៈពេល​ជិត​៤​ឆ្នាំ

1 ខែ មុន

អង់គ្លេស ៖ Liverpool ស្គាល់​​ចាញ់​លើក​ដំបូង​ក្នុងផ្ទះ​​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ ២០១៧ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ Burnley ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ…

អង់គ្លេស ៖ Liverpool ស្គាល់​​ចាញ់​លើក​ដំបូង​ក្នុងផ្ទះ​​ខ្លួនឯង​ចាប់តាំងពី​ឆ្នាំ ២០១៧ បន្ទាប់​ពី​ចាញ់​ក្រុម​ភ្ញៀវ Burnley ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ ដោយ​បាល់​ប៉េ​ណា​ល់​ទី ​ដែលទាត់ដោយ​កីឡាករ Ashley Barnes នៅ​ចុង​ម៉ោង​ក្នុង​តង់​ទី​២​។

ដំណើរ​មិន​ស្គាល់​ចាញ់​នៅ Anfield របស់​ក្រុមលោក Jürgen Klopp បាន​បិទ​បញ្ចប់​ត្រឹម​ប្រកួត​ទី​៦៩​។ ខណៈ​វា​ក៏​ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០០០​មក សម្រាប់​ក្រុម​រហស្សនាម​ហង្ស​ក្រហម​មួយ​នេះ ដែល​មិន​អាច​រក​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​លី​គ៤​ប្រកួត​ជាប់​គ្នា​។

បច្ចុប្បន្ន Liverpool កំពុង​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៤ គិត​ត្រឹម​ស​ប្តា​ហ៍​ទី​១៩​ដោយ​មាន​៣៤​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Manchester United ចំនួន​៦​ពិន្ទុ​៕ (​ដកស្រង់​ចេញពី BBC)