ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរអប្សរា កាត់ក្រីមែកឈើ និងដកហូតដើមឈើ មាន​ហានិភ័យ​ខ្ពស់ នៅវត្ត ក្នុងតំបន់​អង្គរធំ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១ នេះ ដោយពិនិត្យឃើញមានហានិ​ភ័យខ្ពស់របស់ដើមឈើ ដែលដុះ នៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ…

ខេត្តសៀមរាប៖ នាថ្ងៃទី២១ ខែមករា ឆ្នាំ​២០២១ នេះ ដោយពិនិត្យឃើញមានហានិ​ភ័យខ្ពស់របស់ដើមឈើ ដែលដុះ នៅក្នុងបរិវេណវត្តព្រះសិអារ្យមេត្រី និងវត្តតាំងតុ នៃអតីតក្រុងអង្គរធំ ក្រុមជំនាញនៃនាយក​ដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយផ្នែកពាក់ព័ន្ធ បានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ ចំពោះដើមឈើទាំងនោះ។

វិធានការនេះ ដើម្បីធានាសុវត្ថិភាពជូនពុទ្ធបរិស័ទ ព្រះសង្ឃ ជៀសវាង​គ្រោះថ្នាក់ប៉ះពាល់ដល់អាយុជិវិត និងជួយសម្រាលតួដើម ការពារកុំឲ្យបាក់រលំ ខូច​ខាតដល់រចនាសម្ព័ន្ធរបស់ព្រះវិហារ កុដិ និងយានយន្តគ្រប់ប្រភេទ។

ដើមឈើ ដែលបានកាត់ក្រីមែក ចំនួន ៣៤មែក រួម​មាន ដើមស្រឡៅ ១ដើម ដើមឈើទាល ៩ដើម ដើមស្លែង ១ដើម។ ចំណែកឯ​ដើម​ឈើងាប់ ដែលបាន​ដកហូតចំនួន ៤ដើម រួមមាន ដើមឈើទាល ដើមពង្រ ដើមស្រឡៅ និងដើមស្លែង៕ ដោយ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ