ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តារឡើងវិញ ជាបណ្តើរៗនូវផ្លូវ ដែលរងគ្រោះដោយទឹកជំនន់

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងស្តារឡើងវិញជា​បណ្តើរៗនូវផ្លូវ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងឆ្នាំ២០២០ បណ្តាលខូចខាត ក្នុងខេត្តជាប់ព្រំដែនថៃ។ ​លោក សុក…

បន្ទាយមានជ័យ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងស្តារឡើងវិញជា​បណ្តើរៗនូវផ្លូវ ដែលរងគ្រោះដោយទឹកជំនន់ ក្នុងឆ្នាំ២០២០ បណ្តាលខូចខាត ក្នុងខេត្តជាប់ព្រំដែនថៃ។

​លោក សុក ចាន់ថា ប្រធានមន្ទីសាធារណការ និងដឹកជញ្ចូន ខេត្តបន្ទា​យមានជ័យ បានចុះពិនិត្យផ្លូវ ដែលរងគ្រោះដោយទឹកជំនន់ ត្រូវស្តារឡើងវិញ តាមបណ្តោយ​ផ្លូវជាតិលេខ៥ ពីក្រុងសិរីសោភ័ណ ដល់ព្រំប្រទល់ស្រុកមង្គលបូរី នៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

លោកបានបញ្ជាក់ថា ឆ្នាំ២០២០នេះ ខេត្តបន្ទាយមានជ័យ ត្រូវបានរងគ្រោះដោយ​ទឹកជំនន់ បានហូរកាត់ និងច្រោះដាច់ផ្លូវ ដោយមានផ្លូវកៅស៊ូ និងផ្លូវបេតុង ផ្លូវក្រាល​គ្រួសក្រហម ជាច្រើនកន្លែង ហើយជាការយកចិត្តទុកដាក់ពី​ប្រមុខរាជរដ្ឋាភិបាល​​កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាការណែនាំពីលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោយទឹកជំនន់ ​មន្ទីរជំនាញ បាន​ស្តារឡើងវិញនូវរចនាសម្ព័ន្ធផ្លូវថ្នល់ ដែលរងគ្រោះដោយទឹកជំនន់។

លោក សុក ចាន់ថា បានបញ្ជាក់ថា រហូតដល់ពេលនេះ មន្ទីរសាធារណការ និង​ដឹក​ជញ្ជូនខេត្តបន្ទាយមានជ័យ ​កំពុង​ជួសជុលជាបណ្តើរៗ ហើយមានផ្លូវខ្លះ ត្រូវបានរួច​រាល់ និងផ្លូវខ្លះទៀត កំពុងជួសជុលឡើងវិញ ដើម្បីអោយរួចរាល់ សម្រាប់​តម្រូវ​ការចាំបាច់របស់ប្រជាពលរដ្ឋ ដែលធ្វើ​ចរាចរណ៍ទៅមក បានឆាប់រហ័ស និង​ងាយស្រួល៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ