ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ឡាន​និង​ម៉ូតូ ជិះ​មក​ស្រាយ​គំនុំ​​ក្នុង​​វង់​ផឹក​ផ្អើល​កណ្តាល​អធ្រាត្រ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​មួយ​ក្រុម​កំពុង​តែ​អង្គុយ​ផឹកស៊ី​ត្រូវ​ជន​មួយ​ក្រុម​ទៀតបើករថយន្ត​និង​ជិះ​ម៉ូតូ​ធំ​មក​វាយ ធ្វើ​ឲ្យ​អ្នក​ផឹកស៊ី​របួសធ្ងន់​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​វាយ​រថយន្ត​នឹង​ម៉ូតូ​ខូចខាត ហើយសមត្ថកិច្ច​ឃាត់​បាន​២​នាក់​យក​ទៅ​សាកសួរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​មករា ឆ្នាំ​២០២១…

រាជធានីភ្នំពេញ ៖ បុរស​មួយ​ក្រុម​កំពុង​តែ​អង្គុយ​ផឹកស៊ី​ត្រូវ​ជន​មួយ​ក្រុម​ទៀតបើករថយន្ត​និង​ជិះ​ម៉ូតូ​ធំ​មក​វាយ ធ្វើ​ឲ្យ​អ្នក​ផឹកស៊ី​របួសធ្ងន់​២​នាក់ ត្រូវ​ប្រជាពលរដ្ឋ​ស្ទាក់​វាយ​រថយន្ត​នឹង​ម៉ូតូ​ខូចខាត ហើយសមត្ថកិច្ច​ឃាត់​បាន​២​នាក់​យក​ទៅ​សាកសួរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល ​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី​រំលងអធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ ​មករា ឆ្នាំ​២០២១ នៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

បក្សពួក​ភាគី​ខាង​រថយន្ត​និង​ម៉ូតូ មិន​ទាន់​ស្គាល់ឈ្មោះ​ទេ​ជិះ​រថយន្ត​ម៉ាក Range Rover​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AR-4034 ។ ចំណែក​ភាគី​ខាង​អង្គុយ​ផឹកស៊ី​ក៏​មិន​ស្គាល់អត្តសញ្ញាណ​ដែរ ។ តាម​ប្រភព​ព័​ត៌​មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​​​ពេល​កើតហេតុ មានភាគី​ខាង​ជន​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​៤​ទៅ​៥​នាក់​កំពុង​ផឹកស៊ី​នៅ​ម្តុំ​ផ្ទះ​ជួល​ដែល​ស្ថិត​នៅ​ភូមិ​កើតហេតុ​ខាងលើ ។

បន្ទាប់​មក ​ស្រាប់តែ​ឃើញ​ម៉ូតូ​ធំ​នឹង​រថយន្ត​មួយ​គ្រឿង​មាន​គ្នា​៤​ ទៅ​៥​នាក់​ដែរ​ បាន​ចុះ​មក​សួរនាំ​ថា ពួក​ហែង​ម៉េច​បាន​វាយ​ប្អូន​អា​ញ់ បន្ទាប់​មក​ក៏​ស្រាប់តែ​ខាង​រថយន្ត​នឹង​ម៉ូតូ​បាន​ចុះ​ពី​មក​ប្រដាប់​ដោយ​ដុំ​ថ្ម​និង​ដំបង​បាន​វាយ​ទៅ​លើ​ជន​រង​គ្រោះ​ដែល​កំពុង​ផឹកស៊ី​គ្នា បណ្តាល​ឲ្យ​រង​របួសធ្ងន់​២​នាក់​ហើយ​បក្សពួក​ជន​បង្ក​បាន​ឡើង​លើ​រថយន្ត​នឹង​ម៉ូតូ​ធំ មួយ​គ្រឿង​បាន​ព្យាយាម​បំរុង​បើក​រត់ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា យក​ម៉ូតូ​កង់​បី មក​បាំង​ផ្លូវ​កុំអោយ​រថយន្ត​បើក​ចេញ ស្រាប់តែ​រថយន្ត​បង្ក​បាន​បើករថយន្ត​បំ​បុក​ម៉ូតូ​កង់​បី​ខ្មែរ បណ្តាល​ឲ្យ​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ព្រមទាំង​ជន​រង​គ្រោះ​នាំ​គ្នា​វាយ​កំទិច​រថយន្ត ម៉ាក​Range Rover​នឹង​ម៉ូតូ​ធំ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ប្រភព​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​ខាង​ភាគី​រថយន្ត​បង្ក មាន​អាវុធ​ខ្លី​បាន​ដក​កំរាម​ដែរ​តែ​បាញ់​មិន​ចេញ​ទេ ដើម្បី​រំដោះខ្លួន​ចេញពី​កន្លែង​កើតហេតុ ព្រោះ​ដឹង​ថា​មានកំ​លាំង​នគរបាល​ប៉ុស្តិ៍​មក​ដល់ ។ បន្ទាប់​ពី​រឿង​កើត​ហេតុ​ភ្លាម​ៗ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​សហការ​ជាមួយ​កំលាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌកំ​បូល​នឹង​មាន​វត្តមាន​របស់​លោក​អធិការ​នឹង​អធិការរង​បាន​មក​ដល់​ចំណុច​កើតហេតុ នឹង​បាន​ដេញ​ប្រផាត់​ប្រ​ភីង​ឃាត់​បាន​ម្នាក់​ភ្លាម​ៗ ដើម្បី​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កន្ទោក ។

ចំណែក​ជន​រង​គ្រោះ​រង​របួសធ្ងន់​២​នាក់​ក្នុង​នោះ​ម្នាក់​រង​របួសធ្ងន់​រយះ​ក្បាល​ដល់​លលាដ៍​ត្រូវ​បាន​សមត្ថកិច្ច​ហៅ​រថយន្ត​ឯកជន​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ចំណែក​ម្នាក់​រង​របួស​បែក​មាត់ ។ ដោយឡែក ​ភាគី​ម្ខាង​ទៀត​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​កន្ទោក​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕