ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺរើធ្វើទុក្ខដល់ពេទ្យថាស្លា.ប់​គាំងបេះដូង

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺចុកផ្នែក​ក្រពះ ត្រូវ​បាន​ប្រពន្ធ​និង​ក្រុម​គ្រួសារដឹក​នាំ​យក​ទៅ​ផ្ទះ​ពេទ្យពិនិត្យ​ពិគ្រោះព្យាបាល ដោយ​ប្រើប្រាស់​ថ្នាំដាក់​សេរ៉ូម តាម​រោគ​វិភាគ ដែល​បាន​ពិនិត្យ​មើល​រួច គ្រា​ដែល​ដាក់​សេរ៉ូម មិន​ទាន់​អស់​ផង គ្រូពេទ្យ​ក៏​កំពុង​តាមដាន​បន្តសា​ម៉ី​ខ្លួន​ដឹង​ថា…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​មាន​ជំងឺចុកផ្នែក​ក្រពះ ត្រូវ​បាន​ប្រពន្ធ​និង​ក្រុម​គ្រួសារដឹក​នាំ​យក​ទៅ​ផ្ទះ​ពេទ្យពិនិត្យ​ពិគ្រោះព្យាបាល ដោយ​ប្រើប្រាស់​ថ្នាំដាក់​សេរ៉ូម តាម​រោគ​វិភាគ ដែល​បាន​ពិនិត្យ​មើល​រួច គ្រា​ដែល​ដាក់​សេរ៉ូម មិន​ទាន់​អស់​ផង គ្រូពេទ្យ​ក៏​កំពុង​តាមដាន​បន្តសា​ម៉ី​ខ្លួន​ដឹង​ថា ស្រួលខ្លួន​ហើយ ទាំង​ក្រុម​គ្រួសារ សុំ​គ្រូពេទ្យ​ចេញ​ទៅ​ផ្ទះ ទោះជា​គ្រូពេទ្យ​ឲ្យ​យោបល់ រង​ចាំ​អស់​ថ្នាំ អស់​សេរ៉ូម​សិន នៅ​តែ​ខាង​អ្នកជំងឺ​សុំ​វិល​ទៅ​ផ្ទះ ក្នុង​អំណះអំណាងបាន​ធូរស្រាល​ហើយ ក៏​នាំ​គ្នា​គិតលុយ​ចាកចេញ​ទៅ​ផ្ទះ​បាត់។

បាន​​ត្រឹម​៣០​នាទី​ក្រោយ បែ​ជាជំងឺ​រើ​ធ្វើទុក្ខ ចុក​ទ្រាំ​លែង​បាន ក្រុម​គ្រួសារ​នាំ​គ្នា​ដឹក​វិល​មក​ផ្ទះ​ពេទ្យ​វិញ គាប់​ជួន​គ្រូពេទ្យ​មិន​នៅរវល់​ចេញ​ទៅ​ស្រុក​កំណើត ទើប​ក្រុម​គ្រួសារ​ដឹក​ដើរ​រក​ពេទ្យ ចូល​ផ្ទះ​មួយ​គេ​មិន​ហ៊ាន​ទទួល ចូល​ផ្ទះ​មួយទៀត ក៏​គេ​មិន​ហ៊ាន​ទទួល ក៏​នាំ​គ្នា​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​រុ​ស្សី ។

គ្រាន់តែ​ដល់​ពេទ្យ ពិនិត្យ គ្រូពេទ្យ​ប្រាប់​ថា​អ្នកជម្ងឺ​ស្លាប់​ហើយ ទើប​នាំ​គ្នា​ឆោឡោ កើត​ទុក្ខ​មិន​សុខចិត្ត ផ្ញើរ​សព​នៅ​មន្ទីរ​ពេ​ទ្ត​រុ​ស្សី រួច​នាំ​គ្នា​ទៅ​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍​ចោម​ចៅ​៣ ឲ្យ​ចុះ​សាកសួរ​នាំ ដល់​ផ្ទះ​ពេទ្យ តាម​ផ្លូវ​QMI ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​ដាក់​ការ​សង្ស័យ គ្រូពេទ្យ​ដាក់​ថ្នាំ​លើ​សក​ម្រឹត​ទៅ​វិញ កាលពី​រសៀលថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ ។

ភាគី​អ្នកជំងឺ​បាន​ស្លា.ប់​នៅ​មន្ទីរពេទ្យ​រុ​ស្សី មានឈ្មោះ អឿ​ន អ៊ី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ ជាង​តុទូ មាន​ប្រពន្ធ​ឈ្មោះ ខុ​ម ស្រ៊ី​ម អាយុ​២៩​ឆ្នាំ មានកូន​ស្រី​ម្នាក់ អាយុ​ទើប​ជាង​១​ខួប ស្នាក់​នៅ​ភូមិ​ផ្ទះ​ជួល ក្នុងភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ មានស្រុក​កំណើត ភូមិ​ខ្ចា​រ ឃុំ​បារាយណ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម ។ អ្នកជម្ងឺ​បាន​ស្លាប់​ពេល​ក្រុម​គ្រួសារ ដឹក​តាម​ម៉ូតូ​កង់​បី​ទៅ​មន្ទីរពេទ្យ​រុ​ស្សី ។

តាម​សម្តី​ស្ត្រី​ជា​ភរិយានៃ​ស.ព បាន​ឲ្យ​ដឹង​ថា ប្តី​របស់​គាត់ កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ កើត​មាន​អាកា​រៈ​ចុក ទ្រាំ​លែង​បាន ក៏​នាំ​គ្នា​ឌុ​ប​ជូន​ទៅ​ផ្ទះ​ពេទ្យ មួយ​កន្លែង តាម​ផ្លូវ​បេតុង​QMI ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​៣ ហើយ​គ្រូពេទ្យ ពិនិត្យ វិភាគ​រោគ​វិច័យ មាន​ទាំង​ចេញ​ឯកសារ​វិភាគ​រោគជំងឺ​ប្រាប់​ថាជំងឺ​ក្រពះ ។

ហើយ​គ្រូពេទ្យ​ដាក់​ថ្នាំចាក់​សេរ៉ូម រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល តែ​គ្រូពេទ្យ​ប្រាប់​ឲ្យ​អ្នកជម្ងឺ នៅ​ដេក ដាក់​សេរ៉ូម ឲ្យ​អស់​សិន​ទៅ ងាយស្រួល​តាមដាន​ជម្ងឺ​បន្ត ក៏​ប៉ុន្តែ សា​ម៉ី​ខ្លួន អ្នក​ជំងឺ​ផ្ទាល់ រួម​ទាំង​ក្រុម​គ្រួសារឃើញ​ថា បាត់​ចុកចាប់ ធូរស្រាល​ហើយ គិតលុយ អស់​២៧៦០០០​រៀល សុំ​ពេទ្យ​ចេញ​ទៅ​ផ្ទះ​ទាំង​មិន​ទាន់​អស់​សេរ៉ូម ទោះជា​ពេទ្យ​ឃាត់​ឲ្យ​រង​ចាំ​អស់​សេរ៉ូម​សិន ក៏​នៅ​តែ​ចាកចេញវិល​ទៅ​ផ្ទះ បាន​ត្រឹមតែ​៣០​នាទី ស្រាប់តែ​អាកា​រៈជំងឺ​រើ​ធ្វើទុក្ខ ចុក ទ្រាំ​លែង​បាន លេបថ្នាំ​ដែល​ពេទ្យ​ឲ្យ​១​គ្រាប់ នៅ​តែ​មិន​បាត់​ចុក ។

ទ្រាំ​លែង​បាន ក្រុម​គ្រួសារ​ដឹកនាំ​វិល​ទៅ​ផ្ទះ​ពេទ្យ​វិញ តែ​គាប់​ជួន​គ្រូពេទ្យ​ជាប់រវល់​ចាក​ចេញ​ទៅ​ខេត្តកំពត​បាត់ មិន​បាន​ជួប ក៏​នាំ​គ្នា​ដឹក​ជន​រង​គ្រោះ​តាម​ម៉ូតូ​កង់​បី ទៅ​ផ្ទះ​ពេទ្យ​ផ្សេង​ទៀត ទី​១ គេ​មិន​ហ៊ាន​ទទួល ទៅ​ផ្ទះ​ពេទ្យ​មួយទៀត ក៏​គេ​មិន​ហ៊ាន​ទទួល ក៏​នាំ​គ្នា​នាំ​អ្នកជម្ងឺ​ទៅ​មន្ទីរពេទ្យ​រុ​ស្សី គ្រូពេទ្យ​ពិនិត្យ​ហើយ​បញ្ជាក់​ថា អ្នកជម្ងឺ​បាន​ស្លាប់​ហើយ ទើប​នាំ​គ្នា​ឆោឡោ កើតទុក្ខ​មិន​សុខចិត្ត ផ្ញើ​សព​នៅ​មន្ទីរពេទ្យ ត្រឡប់​វិល​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ដើម្បី​ឲ្យ​ជួយ​ស្រាវ​ស្រាវ ដោយ​ដាក់​ការ​សង្ស័យ គ្រូពេទ្យ​ដាក់​សេរ៉ូម ដាក់​ថ្នាំ​លើស​កម្រិត ។

ករណី​ខាងលើ មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច​មូលដ្ឋាន សមត្ថកិច្ច​ជំនាញ ចុះ​ទៅ​ពិនិត្យ​សព​ដែល​តំកល់​ទុក​នៅ​មន្ទីរពេទ្យ​រុ​ស្សី និង​ទៅ​សាកសួរ​ដល់​ផ្ទះ​ពេទ្យ​នៅ​ភូមិ​ជម្ពូ​វ័ន​២ ដើម្បី​ស្វែងរក​ការ​ពិត ។ បើ​តាម​សម្តី​លោកគ្រូ​វេជ្ជបណ្ឌិត ឈ្មោះ ជា ប្រាំង ជា​ម្ចាស់​ទីតាំង ហើយ​ក៏​ជា​អ្នក​ព្យាបាល អ្នកជំងឺ​បាន​ប្រាប់​ឲ្យ​ដឹង​តាម​រយៈ​ទូរស័ព្ទ បាន​ឲ្យ​ដឹង​ថា អ្នកជំងឺ​ពិតជា​ចូល​ពិនិត្យ ពិគ្រោះ ព្យាបាល ជម្ងឺ នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ នៅផ្ទះ​គាត់​មែន ពិនិត្យចេញ​ឯកសារ​រោគ​វិ​ច្ឆ័​យជំងឺ​ក្រពះ រួច​គាត់​ព្យាបាល​ទៅ​តាម​រោគវិភាគរោគ​សញ្ញា អស់​រយៈពេល​២​ម៉ោង​ក្រោយ ។

ពោល​នៅ​វេលា​ម៉ោង​១០​ព្រឹកថ្ងៃ​ដដែល អ្នកជំងឺ​មិន​ទាន់​ទាំងអស់​សេរ៉ូម​ផង ដឹងខ្លួន​ថា​បាត់​ចុកចាប់ ធូរស្រាល​ហើយ ក៏​សុំ​គាត់​ចេញ​ទៅ​ផ្ទះ ទោះជា​ឃាត់​ឲ្យ​រង​ចាំ​សេ​រ៉ូ​ប​សិន ងាយស្រួល​តាមដាន​បន្ត​សិន តែ​ខាង​អ្នកជម្ងឺ​នៅ​តែ​សុំ​វិល​ទៅ​ផ្ទះ ក្នុង​អំណះអំណាង បាត់​ចុក​ហើយ គិតលុយ​អស់​ជាង​២០​ម៉ឺន​រៀល ។

លោកគ្រូ​វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា ក្រោយ​ពី​ឲ្យ​យោបល់ មិន​តាម អ្នកជម្ងឺ ចាកចេញ​ទៅ​បាត់ ដោយ​គាត់​ជាប់រវល់ មានធុរៈ ក៏​ចាកចេញ​ទៅ​ខេត្តកំពត​បាត់​ទៅ ស្រាប់តែ​មក​ដល់​ល្ងាច​ថ្ងៃ​ដដែល​នេះ សមត្ថកិច្ច ភាគី​ក្រុម​គ្រួសារ អ្នកជម្ងឺ ទូរស័ព្ទ​ប្រាប់​ថា បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​រុ​ស្សី​ទៅ​វិញ ។

ក្រោយ​កើតហេតុ​គ្រូពេទ្យ​តុលាការ​បាន​ធ្វើការ​ពិនិត្យ​ដឹង​ថា​ជន​រង​គ្រោះ​ស្លាប់​ដោយសារ គាំងបេះដូង ព្រោះ​ពេល​ជន​រង​គ្រោះ​ទៅ​ដល់​ផ្ទះ​បាន​លួច​បើក​សេរ៉ូម​ឲ្យ​ស្រក់​លឿន ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ​ខាង​គ្រូពេទ្យ​ដែល​ព្យាបាល​ខាងលើ​នេះ​បាន​ជួយ​ចូល​បុណ្យ​ចំនួន ២០០០​ដុល្លារ​បញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ