អ្នកបួសរូបណាដែលត្រូវទោសធ្ងន់រហូតដល់អាបត្តិបារាជិកទៅហើយ តែក៏នៅតែបន្លំខ្លួនពួនអាត្មាធ្វើជាព្រះសង្ឃបន្តទៀត អ្នកបួសរូបនោះនឹងមានបាបកម្មធ្ងន់ធ្ងរណាស់ លុះបែកធ្លាយរូបកាយទៅនឹងទៅកាន់អបាយភូមិមិនខាន ។
កាលបើអ្នកបួសរូបណាដឹងថាខ្លួនមានទោសធ្ងន់តាមផ្លូវវិន័យដល់ម៉ឹងហើយក៏ដោយ ហើយនៅតែមិនលះបង់ឧត្តមភេទចេញ មកពីអ្នកបួសរូបនោះចង់បានមុខមាត់ កិត្តិយស កេរ្តិ៍ឈ្មោះ ជាប់ដោយការថ្វាយបង្គំអំពីអ្នកដទៃ និងពាក្យសរសើរទាំងឡាយ ក៏ចេះតែអន្ទងចិត្តអ្នកបួសក្លែងភេទរូបនោះបន្តរស់នៅក្នុងភេទជាព្រះសង្ឃតទៅទៀតដើម្បីប្រយោជន៍បច្ចុប្បន្ន ដោយមិនខ្វល់ពីអបាយភូមិក្នុងបរលោកអ្វីឡើយ ។
អ្នកប្រាជ្ញពោលថា ពាក្យសរសើរ លាភ យសគឺជាមាត់ជ្រោះដ៏រអិលបំផុត វាងាយនឹងនាំឲ្យរបូតជើងធ្លាក់បាក់កស្លាប់ណាស់ ចំពោះបុគ្គលប្រមាទ ។ ព្រោះហេតុនោះទើបយើងត្រូវប្រយ័ត្នឲ្យណាស់ចំពោះអ្នកបួសចិត្តមិនស្អាត យកសាសនាជាជម្រក តែក៏មានព្រះសង្ឃច្រើនណាស់ដែលលោកល្អបរិសុទ្ធគួរជាទីជ្រះថ្លានៃបរិស័ទទាំង៨ទិសបាន ៕ សាន សារិន
ចែករំលែកព័តមាននេះ