ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ខ្មាន់កាំភ្លើងប្លុងឡាន​ចោល​​ចុះ​រត់​​ !

1 ខែ មុន

ខេត្តព្រះសីហនុ ៖ ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានឱ្យ​ដឹងថា ខ្មាន់​កាំភ្លើង​ដែល​ធ្វើ​សកម្ម​ភាពបាញ់រួច ​បាន​ជិះ​រថយន្ដ​​​យក​ទៅ​ប្លុង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេច​ខ្លួន​តែ​ម្ដង ក្រោយ​ដឹង​ថា…

ខេត្តព្រះសីហនុ ៖ ​បើ​តាម​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ បានឱ្យ​ដឹងថា ខ្មាន់​កាំភ្លើង​ដែល​ធ្វើ​សកម្ម​ភាពបាញ់រួច ​បាន​ជិះ​រថយន្ដ​​​យក​ទៅ​ប្លុង​ចោល​នៅ​ជិត​ផ្សារ​ដំរី​៥ ហើយ​ចុះ​រត់គេច​ខ្លួន​តែ​ម្ដង ក្រោយ​ដឹង​ថា កម្លាំង​ជំនាញ​កំពុង​តាម​ចាប់ខ្លួន​។ ខ្មាន់​កាំភ្លើង​ជិះ​រថយន្ដ​ម៉ាក Ford Ranger Rapter ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BI-1413​។

គិតត្រឹមម៉ោង​១០ព្រឹកថ្ងៃទី​២១ មករា ថ្ងៃដដែល​នេះ​ ជន​ជាតិចិន​ដែលត្រូវខ្មាន់កាំភ្លើង​បាញ់​​គឺជិះ​រថយន្ដ​មួយ​គ្រឿងម៉ាក Rang Rover ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2AL-9459 តែនៅមិនទាន់ស្គាល់ឈ្មោះទេ​ ​។ សូមបញ្ជាក់ថា បុរស​​ជនជាតិ​ចិន​​បណ្ដាល​ឲ្យ​ស្លា.ប់​ក្នុង​ថ្លុកឈាម និងមានអ្នករង​​របួសធ្ងន់​ម្នាក់ទៀតដែរ​ នា​វេលា​ម៉ោង​ប្រមាណ​៩​ព្រឹក ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២១​នេះ នៅ​ក្នុង​មុខកា​ស៊ី​ណូ ជី​យ​វ​នី​សិន ស្ថិត​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​។

លោក​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុឲ្យ​ដឹង​​ទៀត​ថា ក្រោយ​កើតហេតុលោក​បាន​បញ្ជា​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​ភ្លាម​ៗ ពិសេស​កម្លាំង​អន្ដរាគមន៍​ពិសេស សហការ​ជាមួយ​អធិ​ការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ដើម្បី​ឡោម​ព័ទ្ធ​ទីតាំង​កើតហេតុ និង​ស្រាវជ្រាវ​តាម​ចាប់​​ជន​បង្ក​។

ទោះបីជា​យ៉ាងណា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ មិន​ទាន់​អាច​បញ្ជាក់​ថា ដើម​ចម​ដែល​នាំ​ឲ្យ​មាន​អំពើ​បាញ់ប្រហារ​ទាំង​ព្រឹក​ព្រលឹម​នេះ បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ឡើយ​ទេ​ ។

កោះសន្តិភាព​នឹង​​មានផ្សាយជូនបន្ត ។