ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​ប្រុង​ប្រយ័ត្ន​បទល្មើស​ឆបោក ឬ​បន្លំ​ផ្ទេរ​ប្រាក់​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​!

3 ឆ្នាំ មុន
  • ភ្នំពេញ

រា​ធានី​ភ្នំពេញ ៖ យោង​តាមនាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​ថា ដោយសារ​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បណ្តា​អង្គភាព ក្រុមហ៊ុន និង​សហគ្រាស​ផ្សេង​ៗ បាន​ប្រែក្លាយ​របៀប​ប្រតិបត្តិការ​បែប​ឌី​ជី​ថ​ល គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។…

រា​ធានី​ភ្នំពេញ ៖ យោង​តាមនាយកដ្ឋាន​ព័ត៌មានវិទ្យា​បានឱ្យ​ដឹង​ថា ដោយសារ​ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា បណ្តា​អង្គភាព ក្រុមហ៊ុន និង​សហគ្រាស​ផ្សេង​ៗ បាន​ប្រែក្លាយ​របៀប​ប្រតិបត្តិការ​បែប​ឌី​ជី​ថ​ល គាំទ្រ​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​។ ថ្ងៃនេះ​ក្រុមការងារ​បច្ចេកទេស សូម​លើកយក​បទល្មើស​បច្ចេកវិទ្យាដែល​កំពុង​ផ្តោត​គោលដៅ​លើ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

តាម​រយ​:​ការ​ស្រាវជ្រាវ និង​សេចក្តីរាយការណ៍​កន្លង​មក បទល្មើស​ហិរញ្ញវត្ថុ (​មធ្យោបាយ​បច្ចេកវិទ្យា​) កំពុង​កើត​មាន​យ៉ាងច្រើន​ករណី គោលដៅ​លើ​អ្នក​ប្រើប្រាស់ ឬ​ប្រព័ន្ធ​ធនាគារ​នា ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តួរ​យ៉ាង​៖ ការ​ឆបោក​ផ្ទេរ​ប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ការ​វាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរ​ប្រាក់ (Banking System / Business Logic Hacking) និង​ការ​ក្លែងបន្លំ​ផ្សេង​ៗ​។

  • ការ​ឆបោក​ផ្ទេរ​ប្រាក់​ដោយ​ប្រើប្រាស់​វិស្វកម្ម​បណ្តាញ​សង្គម (Social Engineering) ៖ ឧក្រិដ្ឋជន​ប្រើប្រាស់​បច្ចេកទេស​ឆបោក​ផ្សេង​ៗ​។ ឧទាហរណ៍​៖ ផ្សព្វផ្សាយ​កម្មវិធី​រង្វាន់​ផ្សេង​ៗ តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក ឬ​សារ SMS ផ្តល់​តំណ​ភ្ជាប់ Phishing ឬ​បន្លំ​ជា​បុគ្គលិក​ធនាគារ​។​ល​។​) ដើម្បី​លួងលោម​ម្ចាស់​គណនី​ធនាគារ ផ្តល់​នូវ​លេខ​កូដ​សម្ងាត់ លេខ​កូដ​ផ្ទេរ​ប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP) ឬរ​ធ្វើការ​ផ្ទេរ​ប្រាក់​ទៅ​កាន់​ឧក្រិដ្ឋជន ក្នុងស្រុក ឬ​ក្រៅប្រទេស​។
  • ការ​វាយប្រហារ​ចូល​ប្រព័ន្ធ​លួច​ផ្ទេរ​ប្រាក់ (Banking System / Business Loophole Hacking) ៖ ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ចន្លោះ​ខ្វះខាត​ផ្នែក​សន្តិសុខ​ប្រព័ន្ធ (Internet / Mobile Banking) កេង​បន្លំ​តួនាទី​កម្មវិធី​ប្រព័ន្ធ​ធនាគារ ឬ​លួច​ចូល​ក្នុង​គណនី​អុ​ី​ម៉ែ​ល​សម្ងំ​លួច​មើល​ការ​ឆ្លើយឆ្លង​ស្តី​ពី​ការ​ទូរ​ទាត់​ប្រាក់ និង​បោក​បញ្ឆោត​ជន​រង​គ្រោះ​ផ្ទេរ​ប្រាក់​។
  • ក្រៅពី​បទល្មើស​ដូច​រៀបរាប់​ខាងលើ ក៏​នៅ​មាន​ករណី​ក្លែងបន្លំ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ដែល​បាន​ប្រេ​ី​ប្រាស់​ដោយ​ឧក្រិដ្ឋជន តួរ​យ៉ាង​៖ ការ​បញ្ឆោត​ផ្ទេរ​ប្រាក់​តាម​រយៈ​ការ​ទិញ​ទំនិញ​អន​ឡាញ ការ​ឆបោក​ក្នុង​សកម្មភាព​វិនិយោគ​។​ល​។
    ជា​ថ្មី​ម្តងទៀត នាយកដ្ឋាន​ព័ត៌មានវិទ្យា សូម​ក្រើន​រលឹក​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ឆបោក​ដូច​បាន​រៀបរាប់​ខាងលើ ដោយ​អនុវត្ត​វិធីសាស្ត្រ​មួយ​ចំនួន ដូច​ខាងក្រោម​៖
  • ពិចារណា និង​ធ្វើការ​ផ្ទៀងផ្ទាត់​មុន​នឹង​ធ្វើការ​ផ្ទេរ​ប្រាក់​ឱ្យ​ជន​ណា​ម្នាក់​។
  • សូម​ប្រើប្រាស់​លេខ​សម្ងាត់​ការពារ​កម្មវិធី ឬ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​ពិបាក​ទស្ស​ទាយ​។
  • ត្រួតពិនិត្យ​តំណ​ភ្ជាប់ (​គេហទំព័រ​) មុន​នឹង​វាយ​បញ្ចូល ឬ​ផ្តល់​ព័ត៌មាន​សម្ងាត់ តួរ​យ៉ាង ៖ លេខ​គណនី លេខ​អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន លេខ​សម្ងាត់ ឬ​លេខ OTP​ ។​ល​។
  • ជៀសវាង​ការ​ផ្តល់​នូវ​ព័ត៌មាន​ស្តី​ពី លេខ​សម្ងាត់ លេខ​កូដ​ផ្ទេរ​ប្រាក់ ឬ​លេខ​កូដ​ផ្ទៀងផ្ទាត់ (OTP) ឱ្យ​ជន​ណា​ម្នាក់ ទោះបី​ពួក​គេ​អះអាង​ថា​ជា​បុគ្គលិក​ធនាគារ​ក៏​ដោយ​៕

អត្ថបទសរសេរ ដោយ