អ្វីទៅដែលហៅថា វិបត្តិផ្លូវដង្ហើមទារក?
រាជធានីភ្នំពេញ ៖ វិបត្តិផ្លូវដង្ហើមទារក គឺជាចង្កោមសញ្ញាមួយដែលបណ្តាលមកពីកង្វះផ្លូវអុកសុីសែន និងឧស្ម័នហ្គាសកាបូនិចនៅនឹងសួត ហើយការកង្វះអុកស៊ីសែននេះធ្វើឲ្យទារកដែល
រាជធានីភ្នំពេញ ៖ វិបត្តិផ្លូវដង្ហើមទារក គឺជាចង្កោមសញ្ញាមួយដែលបណ្តាលមកពីកង្វះផ្លូវអុកសុីសែន និងឧស្ម័នហ្គាសកាបូនិចនៅនឹងសួត ហើយការកង្វះអុកស៊ីសែននេះធ្វើឲ្យទារកដែល
រាជធានីភ្នំពេញ ៖ វិបត្តិផ្លូវដង្ហើមទារក គឺជាចង្កោមសញ្ញាមួយដែលបណ្តាលមកពីកង្វះផ្លូវអុកសុីសែន និងឧស្ម័នហ្គាសកាបូនិចនៅនឹងសួត ហើយការកង្វះអុកស៊ីសែននេះធ្វើឲ្យទារកដែលទើបនឹងកើតអាចឈានទៅពិការភាពឬក៏អាចបាត់បង់អាយុជីវិតក្នុងរយៈពេលបុ៉ន្មានថ្ងៃក្រោយមកទៀតផង។ នេះជាប្រសាសន៍របស់លោកវេជ្ជបណ្ឌិតលឹម វណ្ណា ឯកទេសរោគកុមារនិងទារកនៅមន្ទីរពេទ្យកាល់មែ៉តក្នុងឱកាសផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានកោះសន្តិភាពនាពេលកន្លងមកនេះ ។
លោកវេជ្ជបណ្ឌិតលឹម វណ្ណា បានថ្លែងថា តើរោគសញ្ញាវិបត្តិផ្លូវដង្ហើមទារកមានអ្វីខ្លះ ? ជាទូទៅចាស់ៗហៅថា «ជំងឺឈ្លក់ទឹកព្រៃ» យើងចាំបាច់ដំបូងត្រូវវិនិច្ឆ័យរោគ និងសួរព័ត៌មានឲ្យបានច្បាស់ទាក់ទងនឹងព័ត៌មានក្នុងពេលសម្រាលព្រោះជាការចាំបាច់ហើយ តើម្តាយក្រោយពេលវះកាត់ឬកើតតាមធម្មជាតិមានទឹកភ្លោះប្រភេទអ្វី ?
តើអ្នកនោះកើតទារកគ្រប់ខែ ឬក៏មិនគ្រប់ខែ ? នេះគឺជាការសំខាន់ ។ បន្ទាប់មកទៀតត្រូវដឹងថា រោគសញ្ញា៣សំខាន់ដែលត្រូវចាំហើយមានភាពងាយស្រួលត្រឹមតែគ្រូពេទ្យឬឪពុកម្តាយក៏អាចដឹងបានថា កូនគាត់មានបញ្ហាផ្លូវដង្ហើម ដែលរោគសញ្ញាទី១-ទារកបបូរមាត់ឡើងស្វាយទាំងដៃ ទាំងជើង និងមុខ រោគសញ្ញាទី២-ចាប់ផ្តើមដកដង្ហើមញាប់ហើយជាទូទៅទារកដកដង្ហើមពី៤០ទៅ៦០ដងក្នុងមួយនាទី ប៉ុន្តែបើសិនជាទារកដកដង្ហើមលើសពី៦០ដងក្នុងមួយនាទីគេចាត់ទុកថា ទារកនោះគឺដកដង្ហើមញាប់ ផ្ទុយពីមនុស្សចាស់ដកដង្ហើមត្រឹមតែ១២ទៅ២០ដងក្នុងមួយនាទីប៉ុណ្ណោះ រោគសញ្ញាទី៣-ការផតឆ្អឹងជំនីរចូលជ្រៅខ្លាំងផ្លូវដកដង្ហើម ចុងដង្ហើមទារកមានភាពជ្រៅខូងជារោគសញ្ញាមួយដែលបញ្ជាក់ថា ទារកមានរោគសញ្ញាវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរ ។ ចំពោះការតាមដានផ្សេងៗទៀតយើងអាចថតសួតមើល ពិនិត្យឈាមរកមេរោគ និងថតអិុចសាម៉ាំងដើម្បីស្រាវជ្រាវជំងឺដែលទាក់ទងនឹងវិបត្តិផ្លូវដកដង្ហើមទារក ។
មានមូលហេតុជាច្រើនដែលទាក់ទងនឹងវិបត្តិផ្លូវដកដង្ហើមទារក គឺទារកកើតមិនគ្រប់ខែ មានជំងឺមួយដែលសឹងតែជួបជាញឹកញាប់រាល់ថ្ងៃទារកកើតមកខ្វះទឹករំអិលម្យា៉ងនៅក្នុងសួតដែលជាប្រព័ន្ធការពារសួតកុំឲ្យខ្ទាំ កុំឲ្យក្រពឹត បើខ្វះសារធាតុនេះនៅក្នុងសួតធ្វើឲ្យទារកពិបាកដកដង្ហើម សួតទារកខូចធ្វើឲ្យវិវឌ្ឍទៅរកភាពធ្ងន់ធ្ងរនៃសាច់សួត ។ មានជំងឺមួយទៀតទារកអាចឆ្លងមេរោគពីម្តាយក្នុងពេលសម្រាលហើយទារកអាចមានរោគសញ្ញាវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរដែរគឺទារកហត់ខ្លាំង ។ ជំងឺប្រភេទមួយទៀតដែលចាស់ៗហៅថា ជំងឺឈ្លក់ទឹកព្រៃ តាមពិតអាហ្នឹងវាឈ្លក់ទឹកព្រៃមែនហើយ ប៉ុន្តែទឹកព្រៃ(ទឹកភ្លោះ)មានច្រើនស្ថានមានទឹកភ្លោះល្អក់ ទឹកភ្លោះជាលាមកព្រៃសុទ្ធសាធ ជាទូទៅបើសិនទារកឈ្លក់ទឹកភ្លោះដែលជាលាមកព្រៃបានន័យថា ទារកនឹងមានសាច់សួតដែលខូចទៅដោយទឹកព្រៃយាយីក្នុងសួតរបស់ទារក ។
មានជំងឺផ្សេងទៀតទាក់ទងពីកំណើតគឺចង្កាខ្លី អណ្តាតធំ ជួនកាលទារកមានឆែបមាត់ ឆែបក្រអូមមាត់ក៏អាចចាត់ចូលក្នុងក្រុមដែលអាចធ្វើឲ្យមានជំងឺវិបត្តិផ្លូវដកដង្ហើមធ្ងន់ធ្ងរនេះដែរ ។ ការធ្លាយស្រោមសួតគឺធ្វើឲ្យទារកមានវិបត្តិផ្លូវដកដង្ហើមហើយត្រូវការព្យាបាលជាបន្ទាន់ និងមានប្រសិទ្ធភាពបំផុត ។
លោកវេជ្ជបណ្ឌិត លឹម វណ្ណា ឯកទេសរោគកុមារនិងទារកនៅមន្ទីរពេទ្យកាល់ម៉ែតបានបញ្ជាក់ថា ទាក់ទងនឹងការព្យាបាលបើចំពោះទារកដែលកើតមិនគ្រប់ខែយើងយកទារកនោះទៅទុកក្នុងកែវដើម្បីរក្សាកម្តៅឲ្យបាន ជៀសវាងការធ្លាក់ចុះកម្តៅធ្វើឲ្យទារកកាន់តែធ្ងន់ធ្ងរ ។ បន្ទាប់មកយើងត្រូវផ្តល់អុកស៊ីសែនឲ្យបានគ្រប់គ្រាន់គឺយើងមិនត្រឹមតែផ្តល់អុកស៊ីសែនប៉ុណ្ណោះទេ គឺមានសម្ភារមួយចំនួនទៀតដែលអាចព្យាបាលទារកដែលមានវិបត្តិផ្លូវដកដង្ហើមឲ្យបានទាន់ពេលវេលា ។
កន្លងមកនៅមន្ទីរពេទ្យកាល់ម៉ែតបានជួបទារកកើតមកមិនគ្រប់ខែសឹងតែរាល់ថ្ងៃ ទារកមានជំងឺវិបត្តិផ្លូវដកដង្ហើមដែលគេបញ្ជូនមកពីមណ្ឌលសុខភាពតាមបណ្តាលខេត្តនិងគ្លីនិកឯកជនផងដែរ ។ ជំងឺមួយចំនួនដែលត្រូវការវះកាត់ជាបន្ទាន់ដូចជាជំងឺក្លនលូន បានន័យថា ក្រពះពោះវៀនបានលូនចូលទៅក្នុងសួតខាងឆ្វេងរបស់ទារកធ្វើឲ្យសួតទារកនោះរួមតូចហើយកើតមកភ្លាមទារកនោះមានអាការហត់ដូច្នេះទាមទារការសង្គ្រោះជាបន្ទាន់ត្រូវការអាំងទីបេទារកដាក់ទុយោសុងចូលទៅសួតដើម្បីជាការសង្គ្រោះសួតឲ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ