ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កឡើង​​​លើស​៤​សែន​នាក់​ លោក​​បៃ​ដិ​ន​គោរព​វិញ្ញាណ​ក្ខ័​ន្ធ​មុន​ពិធី​ចូល​កាន់​តំណែង

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សាកលវិទ្យាល័យ​ច​នហុប​គី​ន រាយការណ៍​នា​ថ្ងៃ​ទី​១៩ មក​រា​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 នៅ​សហរដ្ឋ​អា​មេ​រិ​ក​ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​លើស​ពី​៤០០.០០០​នាក់​ហើយ មុន​ពេល​ពី​ធី​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ បៃ​ដិ​ន…

សហរដ្ឋអាមេរិក ៖ សាកលវិទ្យាល័យ​ច​នហុប​គី​ន រាយការណ៍​នា​ថ្ងៃ​ទី​១៩ មក​រា​ថា ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19 នៅ​សហរដ្ឋ​អា​មេ​រិ​ក​ចំនួន​អ្នក​បាត់​បង់​ជីវិត​មាន​លើស​ពី​៤០០.០០០​នាក់​ហើយ មុន​ពេល​ពី​ធី​ចូល​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​លោក​ចូ បៃ​ដិ​ន ដែល​ប្រកាន់​យក
ការ​​តស៊ូ​ប្រឆាំង​វីរុស​នោះ ជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ដែល​លោក​ប្រកាន់​យក​នា​ដើម​អាណត្តិ​របស់​លោក ។

នោះ​ជា​តុល្យការ​ធ្ងន់​បំផុត​នៃ​ពិភពលោក ខណៈ​ពលរដ្ឋ​អា​មេ​រិ​ក​ប្រមាណ​១០,៦​លាន​នាក់​សម្រាប់​ពេល​នេះ​បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​វីរុស២ ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ក្នុង​ប្រទេស​នោះ​រួច
ហើយ ។ ចំនួន​អ្ន​ក​បាត់​បង់​ជីវិត​​ដោយសារ​វីរុស​នៅ​អា​មេរិ​ក​មាន​លើស​ពី​៣០០.០០០​នាក់​ទើប​កាលពី​១​ខែមុន​នេះ ។ នៅ​អា​មេ​រិ​កមក​ទល់​ពេល​នេះ​ចំនួន​អ្នកឆ្លង​វីរុស​បាន​កើន​ដល់​ជាង​២៤​លាន​នាក់​ហើយ ។

ក្នុង​ពិធី​មួយ​មុន​ពេល​លោក​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ប្រធានាធិបតី​ទី​៤៦​របស់​អា​មេ​រិក លោក​ចូ បៃ​ដិ​ន បាន​គោរព​ចំពោះ​វិញ្ញាណក្ខ័​ន្ធ​ជន​រង​គ្រោះ​ដោយសារ​វីរុស COVID-19 ទាំង​​ជាង​៤​សែន​នាក់​នោះ ។ ពិធី​គោរព​វ​ញ្ញាណក្ខ័​ន្ធ​នោះ​ប្រព្រឹត្ត​ទៅ​នៅ​ទីលាន​នៃ​វិមាន LINCOLHN MEMORIAL ក្រុង​វ៉ា​ស៊ិន​តោន​នា​ថ្ងៃទី​១៩ មក​រា ។ ពិធី​នោះ​ចូលរួម​ដោយ​អនាគត​អនុ​ប្រធានា​ធិបតី​លោកស្រី​កា​ម៉ា​ឡា​ហារី​ស ស្វាមី​លោកស្រី​និង​លោកស្រី​ជី​ល​បៃ​ដិ​ន ព្រមទាំង​កា​ឌីណា​ល់ ​កាតូលិក WILTON GREGORY និង​អា​សឺ​វេ​ក​ក្រុង​វ៉ា​ស៊ិ​ន​តោន JIM WATSON ។

លោក​បៃ​ដិ​ន​ដែល​ជា​អ្នក​ឡើង​កាន់កាប់​សេត​វិមាន​បន្ត​ពី​លោក​ដូ​ណា​ល់ ត្រាំ ក្នុង​ពិធី​នោះ​ដែល
រៀបចំ​ធ្វើ​ពេល​លោក​មក​ដល់​ក្រុង​វ៉ា​ស៊ិ​ន​តោន​ថ្លែង​ថា ប្រាកដ​ណាស់​ដើម្បី​ព្យាបាល​យើង​ត្រូវ​នឹក
ដល់​រឿង​ដ៏​សោកសៅ​បំផុត​នេះ ។ ជួនកាល​វា​ពិត​ជា​លំបាក​ក្នុង​ការ​រំឭក​តែ​នោះ​នាំ​ឲ្យ​យើង​ខិតខំ​ព្យាបាល ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ