ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ឃួ​ង ស្រេង វាយបក​អ្នក​រិះគន់​រឿង​​ឃាត់ខ្លួន​អ្នក​បន្ទោ​របង់​តាម​ទី​សាធា​រណៈ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់ ដែល​បាន​បន្ទោរ​បង់​នៅ​តាម​សួន​ច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត​យក​មក​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌដូនពេញ​បាន​បង្ក​ឲ្យ​មានការ​គាំទ្រ​នឹង​ចំណាត់ការ​នេះ​ផង ហើយ​ក៏​មាន​អ្នក​រិះគន់​យ៉ាង​ចាស់ដៃ​ថា ​មក​ពី​គ្មាន​បង្គន់​សាធារណៈ​គ្រប់គ្រាន់​ជាដើម ។ ឆ្លើយ​តប​នឹង​ការ​រិះគន់​មួយ​ចំនួន​ដែល​ហាក់​មិន​សម​ហេតុផល…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ឃាត់ខ្លួន​មនុស្ស​១៣​នាក់ ដែល​បាន​បន្ទោរ​បង់​នៅ​តាម​សួន​ច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត​យក​មក​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌដូនពេញ​បាន​បង្ក​ឲ្យ​មានការ​គាំទ្រ​នឹង​ចំណាត់ការ​នេះ​ផង ហើយ​ក៏​មាន​អ្នក​រិះគន់​យ៉ាង​ចាស់ដៃ​ថា ​មក​ពី​គ្មាន​បង្គន់​សាធារណៈ​គ្រប់គ្រាន់​ជាដើម ។

ឆ្លើយ​តប​នឹង​ការ​រិះគន់​មួយ​ចំនួន​ដែល​ហាក់​មិន​សម​ហេតុផល ​និង​មិន​អាច​ទទួលយក​បាន​នោះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ​បាន​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែ​មករា ឆ្នាំ​២០២១នេះ ថា ការ​រិះគន់​នោះ គឺ​មិន​អាច​ទទួលយក​បាន​នោះ​ទេ ព្រោះ​សា​សា​រាជធានី​ភ្នំពេញ ​បាន​សាងសង់​បង្គន់​អនាម័យ​សាធារណៈ​ច្រើន​ហើយ តែ​នោះ​គឺ​ដោយសារ​តែ​ច​រិ​ក​មារយាទ​​មនុស្ស​មួយ​ចំនួន ដែល​តែងតែ​បត់ជើងតូច ឬ​ធំ​នៅ​តាម​ទី​សាធារណៈ​លើ​សួនច្បារ ឬ​ដើមឈើ ពាស​វាល​ពាស​កាល​មិន​ត្រឹមត្រូវ ខណៈ​នៅ​បរទេស ក៏​គ្មាន​ប្រទេស​ណា​សង់​បង្គន់ ១០០ ម៉ែត្រ តែង​មាន​បង្គន់​សាធារណៈ​នោះ​ទេ ។

លោក ឃួ​ង ស្រេង បាន​ថ្លែង​ថា​ លោក​បាន​មើលឃើញ​មាន​គេ​ចូល​បញ្ចេញមតិ (​ខម​មិន​) ច្រើន​នៅ​​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផេ​ក​របស់ សារព័ត៌មាន កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១៩ ខែមករា ដោយ​ខ្លះ​ហាក់​រិះ​គន់​​មិន​អាច​ទទួលយក​បាន ។

លោក​អភិបាលក្រុង​បាន​ថ្លែង​ថា «​គ្មាន​ប្រទេស​ណា​ធ្វើ​បង្គន់ ១០០ ម៉ែត្រ មួយ​ទេ ។ អត់​មាន​ទេ​អស់​លោក ។ គេ​មាន​ផែនការ​ច្បាស់​ណាស់ ចេញពីផ្ទះ​ត្រូវ​បត់​ជើងដៃ​តែ​ម្តង ទាំង​អាតូច អាធំ ឲ្យ​ហើយ​តែ​ម្តង… នេះ​ជា​ច​រិ​ក​អ្នក​នៅ​ទីក្រុង ។ មិនមែន​របៀប អ៊ីចឹង​ទេ ហើយ ៤ ឬ ១០ គីឡូ (ម៉ែត្រ​) គឺ​មាន ១ (​បង្គន់​) ហ្នឹង ហើយ​មាន​មួយ​ហ្នឹង​ គឺ​នៅ​ក្រោម​ដី​មើល​មិនឃើញ​ទៀត ទាល់តែ​អ្នក​ស្គាល់ » ។ អ៊ីចឹង​ឲ្យ​ច្បាស់​ផង កុំ​ចេះ​តែ​ខម​មិន មាន​មាត់ មាន​អណ្តាត​ចេះ​តែ​រលាស់​» ។

លោក​បាន​បន្ត​ថា លោក​បាន​ឲ្យ​មន្ត្រី​ចូល​ខម​មិន​តប បញ្ជាក់​អំពី​បញ្ហា​នេះ​ដល់​អ្នក​រិះគន់​មួយ​ចំនួន ហើយ​បាន​ផ្តាំផ្ញើ​ថា តិច​គេ​ទៅ​នោម​លិច​ផ្ទះ ។ លោក​បាន​បន្ត​ថា រឿង​បង្គន់​សាធារណៈ យើង​​មាន​ដូច​សង់​ចង់​ច្រើន​ផង បង្គន់​យើង​មាន​គ្រប់កន្លែង​ឲ្យ​គាត់ គាត់​អត់​ព្រម​ចូល​។ មិន​ដែល​ឃើញ​​ស្រុក​ណា​ធ្វើ​បង្គន់ ១០០ ម៉ែត្រ ១​ទេ មិន​ដែល​មាន​ទេ ។

លោក ឃួ​ង ស្រែង បាន​សង្កត់​ថា អាជ្ញាធរ​ក៏​មានការ​យោគយល់​ខ្លះ​ដែរ បើសិនជា​បងប្អូន​ខ្លះ​នៅ​ជាង​​ក្រុង​ខាង​ផ្នែក​ខណ្ឌ ព្រែក​ព្នៅ ឬ​ស្សី​កែវ ដែល​មាន​កំពត​ព្រៃ​អី គឺ​អាច​បត់ជើងតូច​អី​នោះ គឺ​អនុ​គ្រោះ​ដែរ «​ប៉ុន្តែ​តែបើ​នៅ (​ខណ្ឌ​) ដូនពេញ ចំការមន បឹង​កេងកង ៧​មក​រា អី ទទួលយក​ម្តេច​កើត ទទួលយក​មិន​បាន​ទេ​» ។ លោក​បាន​បន្ត​ថា «​ប៉ុន្តែ​វា​ជា​សារជាតិ​មួយ គឺថា​អត់​មាយា​ទ​» សម្រាប់​អ្នក​ដែល​តែងតែ​បត់​ដៃជើង នៅ​តាម​ទី​សួនច្បារ​សាធារណៈ ។

សូម​រម្លឹក​ថា ព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌ​បាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោរបង់​នៅ​តាម​សួនច្បារ​សាធារណៈ ដើមឈើ និង​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត បាន​ចំនួន​១៣​នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ យក​មក​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌដូនពេញ ។

លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​អោយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ក៏​បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន​៣​នាក់ បាន​ឈប់​យាន្ត​ជំនះ​របស់​ខ្លួន ហើយ​ទៅ​បន្ទោរបង់​នៅ​តាម​ដើមឈើ តាម​សួនច្បារ តាម​ទី​សាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ករ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ​។​ល​។ ភ្លាម​ៗ​នោះ កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួក​គាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលា​ខណ្ឌដូនពេញ និង​បាន​ឲ្យ​ពួក​គាត់​ធ្វើការ​បាញ់​លាង​សំអាត​កន្លែង​ដែល​ពួក​គាត់​បន្ទោ​របង់​រួច ទើប​អនុញ្ញាត​អោយ​ពួក​គាត់​ត្រឡប់​ទៅ​វិញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​កុំ​យក​គំរូ​តាម​ពួក​គាត់ និង​សូម​រក​កន្លែង បន្ទោ​របង់​អោយ​បាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​​ឯកជន ដែល​នៅ​ជិត​លោក​អ្នក ចៀសវាង​ធ្វើ​តាម​ពួក​គាត់ បង្ក​ភាព​អនាធិបតេយ្យ បាត់​សណ្តាប់​ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈជន​ផង​ដែរ ៕

គួររំលឹកថា ៖ ឱ្យរាងចាល​! អ្នក​បន្ទោរ​បង់​តាម​ទី​សាធា​រណៈ​​១៣​នាក់​​​ត្រូវ​ពិន័យ​ធ្វើរឿង​មួយ​នេះ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ