ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ្យរាងចាល​! អ្នក​បន្ទោរ​បង់​តាម​ទី​សាធា​រណៈ​​១៣​នាក់​​​ត្រូវ​ពិន័យ​ធ្វើរឿង​មួយ​នេះ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា​ ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌ​បាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោបង់​នៅ​តាម​សួនច្បារ​សាធារណៈ ដើម​​ឈើ​ និង​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត បាន​ចំនួន​១៣​នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់…

រាជធានី​ភ្នំពេញ​ ៖ ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា​ ឆ្នាំ​២០២១​នេះ រដ្ឋបាល​ខណ្ឌ​បាន​ឃាត់ខ្លួន​អ្នក​មក​បន្ទោបង់​នៅ​តាម​សួនច្បារ​សាធារណៈ ដើម​​ឈើ​ និង​ទីតាំង​សាធារណៈ​ផ្សេង​ៗ​ទៀត បាន​ចំនួន​១៣​នាក់ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង បង្ករ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ យក​មក​អប់រំ​ណែនាំ​នៅ​សាលា​ខណ្ឌដូនពេញ ។

មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​បានឱ្យ​ដឹង​ថា លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ អភិបាល​ខណ្ឌដូនពេញ បាន​ចាត់​អោយ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ បន្ត​ចុះ​ធ្វើ​សណ្ដាប់ធ្នាប់ ក្នុង​មូលដ្ឋាន ក៏​បាន​ជួប​ក្រុម​ម៉ូតូឌុប និង​ម៉ូតូ​កង់​៣ ចំនួន​៣​នាក់ បាន​ឈប់​យាន្ត​ជំនះ​របស់​ខ្លួន ហើយ​ទៅ​បន្ទោបង់​នៅ​តាម​ដើមឈើ តាម​សួនច្បារ តាម​ទី​សាធារណៈ ដែល​ធ្វើ​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​បង្ករ​អោយ​មាន​ក្លិនឆ្អេះ​ឆ្អាប​ដល់​អ្នក​ធ្វើ​ដំណើរ។​ល​។​ ភ្លាម​ៗ​នោះ កម្លាំង​យើង​ក៏​បាន​អញ្ជើញ​ពួក​គាត់​មក​ធ្វើការ​អប់រំ​ណែនាំ នៅ​សាលា​ខណ្ឌដូនពេញ និង បាន​ឲ្យ​ពួក​គាត់​ធ្វើការ​បាញ់​លាង​សំអាត​កន្លែង​ដែល​ពួក​គាត់​បន្ទោរ​បង់​រួច​ ទើប​អនុញ្ញាត​អោយ​ពួក​គាត់​ត្រឡប់​ទៅ​វិញ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រដ្ឋបាល​ខណ្ឌ សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​យក​គំរូ​តាម​ពួក​គាត់ និង​សូម​រក​កន្លែង បន្ទោរ​បង់​អោយ​បាន​ត្រឹមត្រូវ នៅ​បន្ទប់ទឹក​សាធារណៈ ឬ​ឯកជន ដែល​នៅ​ជិត​លោក​អ្នក ចៀស​វាង​ធ្វើ​តាម​ពួក​គាត់ បង្ក​ភាព​អនាធិបតេយ្យ បាត់​សណ្តាប់ធ្នាប់ អនាម័យ និង​ប៉ះពាល់​ដល់​សុខភាព​សាធារណៈជន​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ