រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិន តែមានកម្លាំងខ្លាំងជាងដុល្លារសាំងហ្គាពួរ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ខែមករា ឆ្នាំ ២០២១នេះឱ្យ ដឹងថា ១យន់ចិន ទិញចូល ៦២៦ រៀល លក់ចេញ ៦៣២ រៀល ខណៈថ្ងៃម្សិលមិញទិញចូល ត្រឹមតែ ៦២៥ រៀល និងលក់ចេញតែ ៦៣១ រៀលប៉ុណ្ណោះ ។
ទន្ទឹមនេះហាងឆេងប្រាក់ដុល្លារសាំងហ្គាពួរធៀបនឹងប្រាក់រៀលខ្មែរថ្ងៃនេះដែរ គឺ ១ដុល្លារសាំ ងហ្គាពួរ ទិញចូលត្រឹមតែ ៣០៥៤ រៀល លក់ចេញ ៣០៨៤ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣០៤៩ រៀល និងលក់ចេញដល់ទៅ ៣០៨០ រៀលឯណោះ ។
សម្រាប់ថ្ងៃនេះផងដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស ឯទៀតដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៥៥ រៀល, ១អឺរ៉ូ ទិញចូល ៤៩២២ រៀល លក់ចេញ ៤៩៧១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ៣១២៦ រៀល លក់ចេញ ៣១៥៧ រៀល ។
ដោយឡែក ១០០យ៉េនជប៉ុន ទិញចូល ៣៩០៤ រៀល លក់ចេញ ៣៩៤៣ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៦៩ រៀល លក់ចេញ ៣៧២ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៥ រៀល លក់ចេញ ១៣៧ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៦ រៀល លក់ចេញ ១៧៨ រៀល ៕
ចែករំលែកព័តមាននេះ