ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់អត់បង់ថ្លៃភ្លើង ត្រូវផ្ដាច់ ១រយៈ លុះភ្ជាប់វិញ ភ្លេចបិទប៉ារ៉ែត ទុស្សេឆេះផ្ទះអស់!

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ផ្ទះមួយល្វែង​ ត្រូវអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅ បណ្ដាលមកពីទុស្សេ​ចរន្តអគ្គិសនី ខណៈម្ចាស់ទុកចោល មិននៅ។ ​ហេតុការណ៍នេះ ត្រូវអ្នកជិតខាង រួមជាមួយកម្លាំងនគរបាលនិងប្រជាការពារ បាននាំគ្នាជួយបាញ់ទឹក…

ភ្នំពេញ៖ ផ្ទះមួយល្វែង​ ត្រូវអគ្គិភ័យឆាបឆេះសន្ធោរសន្ធៅ បណ្ដាលមកពីទុស្សេ​ចរន្តអគ្គិសនី ខណៈម្ចាស់ទុកចោល មិននៅ។ ​ហេតុការណ៍នេះ ត្រូវអ្នកជិតខាង រួមជាមួយកម្លាំងនគរបាលនិងប្រជាការពារ បាននាំគ្នាជួយបាញ់ទឹក និងប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ ទើបរលត់ទៅវិញ។

​សម្ភារៈប្រើប្រាស់ នៅក្នុងផ្ទះនោះ មួយចំនួន ត្រូវភ្លើងឆេះខូចខាត។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៤ និង ៣៥នាទី ល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅតាមផ្លូវលេខ១២៣K ក្រុមទី៩ ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

ម្ចាស់ផ្ទះឆេះនោះ ឈ្មោះ យៀត សោភា អាយុ ៤៣ឆ្នាំ ហើយសម្ភារៈក្នុងផ្ទះ ដែលត្រូវភ្លើងឆេះរួមមាន ទូរទស្សន៍ LCD ១គ្រឿង ធុងបាស់ ១គូ ព្រមទាំងរបស់របរមួយចំនួនទៀតផងដែរ។

ប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់មិនបាននៅផ្ទះនោះទេ ជាប់រវល់នៅក្រៅ ដោយបានចាក់សោរចោល ហើយផ្ទះនេះ ត្រូវបានមន្រ្តីអគ្គិសនីផ្ដាច់ចរន្តភ្លើងមួយរយៈពេលកន្លងមកហើយ ព្រោះតែម្ចាស់ ពុំបានបង់លុយថ្លៃភ្លើង។

ដោយឡែក នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះ រូបនោះ បានយកលុយទៅបង់ថ្លៃភ្លើង និងសុំឲ្យមន្រ្តីអគ្គិសនីតភ្ជាប់បណ្ដាញអគ្គិសនីជូនគាត់វិញ។

ក្រោយពីព្រមព្រៀងគ្នា ខាងអគ្គិសនី ក៏បានភ្ជាប់ភ្លើងឲ្យគាត់ឡើងវិញ ហើយសង្ស័យគាត់ភ្លេចបិទ​បារ៉ែត ទើបភ្លើង បុកបណ្ដាលឲ្យទុស្សេ បង្កឲ្យមានការឆាបឆេះផ្ទះតែម្ដង។

ប្រភពដដែលបានបន្តទៀតថា ពេលនោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបន្ទាប់ពីឃើញមានអណ្ដាតភ្លើង និងផ្សែងហុយចេញក្រៅខ្លាំង អ្នកជិតខាងមានការភ្ញាក់ផ្អើលគ្រប់គ្នា ហើយអ្នកខ្លះ បានយកបំពង់ពន្លត់អគ្គិភ័យ ទៅបាញ់ពន្លត់ និងអ្នកខ្លះទៀត បានតទុយោទឹកបាញ់ពន្លត់ ព្រមទាំងរាយការណ៍ ទៅប្រជាការពារ និងនគរបាលប៉ុស្តិ៍ចោមចៅទី​៣ ចុះទៅជួយអន្តរាគមន៍ រហូតរល់ទៅវិញ។

ចំណែករថយន្តពន្លត់អគ្គិភ័យ ដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ក៏បានចេញទៅជួយអន្តរាគមន៍ដែរ ប៉ុន្តែអត់បានបាញ់ទឹកឡើយ ព្រោះភ្លើងរលត់មុន។

ម្ចាស់ផ្ទះ ក្រោយពេលភ្លើងរលត់ ទើបទៅដល់ផ្ទះ និងប្រាប់សមត្ថកិច្ចថា ផ្ទះគាត់ពិតជាត្រូវមន្រ្តីអគ្គិសនីផ្ដាច់ភ្លើងមួយរយៈមកហើយមែន ព្រោះតែអត់បង់ថ្លៃភ្លើង ហើយទើបតែភ្ជាប់ឡើងវិញ ក្នុងថ្ងៃកើតហេតុ ក៏ត្រូវភ្លើងឆេះផ្ទះតែម្ដង ដោយសារតែគាត់អត់បានបិទបារ៉ែត៕ ដោយ៖ យន់ ស៊ីថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ